គម្រោងអគារ

វៀតណាម គ្រោងសាងសង់អគារផ្សារភ្ជាប់ជាមួយធម្មជាតិ ដែលខ្ពស់បំផុតប្រចាំប្រទេស


ប្រទេសវៀតណាម ដែលមានប្រជាជនសរុបប្រមាណជិត១០០លាននាក់ គិតត្រឹមឆ្នាំ២០២៤ និងជាប្រទេសភូមិផងរបងជាមួយកម្ពុជា គ្រោងចាយលុយច្រើនពាន់លានដុល្លារអាម៉េរិក ដើម្បីសាងសង់អគារកប់ពពកមួយដែលផ្សារភ្ជាប់ជាមួយធម្មជាតិយ៉ាងអស្ចារ្យ ដែលនឹងក្លាយជាអគារខ្ពស់បំផុតប្រចាំប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
គម្រោងអគារ
ដោយ

គម្រោងអគារហិរញ្ញវត្ថុ ឬ Financial Tower ដែលមានកម្ពស់១០៨ជាន់ គ្រោងនឹងសាងសង់នៅក្នុងគម្រោងទីក្រុងឆ្លាតវៃ North Hanoi Smart City ស្ថិតក្នុងក្រុងហាណូយ ប្រទេសវៀតណាម ដោយប្លង់អគារនេះត្រូវបានលាយបញ្ចូលគ្នារវាងស្ថាបត្យកម្មសម័យទំនើបជាមួយស្ថាបត្យកម្មប្រពៃណីបុរាណ ដែលនឹងផ្ដល់ទស្សនីយភាពទេសភាពព័ទ្ធជុំវិញដ៏ស្រស់ត្រកាលក្នុងកម្រិត៣៦០ដឺក្រេ។

អគារនេះនឹងប្រើប្រាស់វត្ថុធាតុដើម និងពណ៌ដែលតំណាងឱ្យធាតុធម្មជាតិ ដូចជាទឹក សួនច្បារ ខ្យល់ និងព្រះចន្ទ ដែលព័ទ្ធជុំវិញដោយសួនច្បារលើអាកាស (Sky Garden) នៅក្នុងអគារនេះដែលផ្ដល់កន្លែងរស់នៅដ៏រស់រវើកផ្សារភ្ជាប់ជាមួយធម្មជាតិ។

សូមបញ្ជាក់ថា ប្លង់ស្ថាបត្យកម្មកំពូលដែលត្រូវបានជ្រើសរើសសម្រាប់គម្រោងអគារខ្ពស់បំផុតនៅវៀតណាមនេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មអាម៉េរិក ដែលមានឈ្មោះថា ស្គីតម័រ អូវីងស៍ & មឺរីល ហៅកាត់ SOM។

អគារដែលគ្រប់គ្រងដោយក្រុមហ៊ុន North Hanoi Smart City Investment Development JSC ដែលជាការបណ្ដាក់ទុនរួមគ្នាមួយរវាងក្រុមហ៊ុនវៀតណាម BRG Group និងក្រុមហ៊ុនជប៉ុន Sumitomo Corporation ដែលគ្រោងចំណាយសរុប៤,២ពាន់លានដុល្លារអាម៉េរិក នេះនឹងក្លាយជាចំណុចស្នូលនៃគម្រោងទីក្រុងឆ្លាតវៃ North Hanoi Smart City។ យោងតាមអ្នកវិនិយោគឱ្យដឹងថា គម្រោងទីក្រុងឆ្លាតវៃ North Hanoi Smart City ដែលលាតសន្ធឹងលើផ្ទៃដី២៧០ហិកតានេះនឹងត្រូវបានអនុវត្តរយៈពេលជាង៩ឆ្នាំ និងជា៥ដំណាក់កាល៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បណ្ដាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន កំពុងសម្រុកនាំចេញរថយន្តទៅកាន់ប្រទេសម៉ិកស៊ិក និងប្រេស៊ីល ដើម្បីគេចពីការដំឡើងពន្ធរបស់អាម៉េរិក

ព័ត៌មាន
បណ្ដាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) របស់ចិន រួមទាំងក្រុមហ៊ុន BYD ផង កំពុងប្រញាប់ប្រញាល់ដឹកជញ្ជូនរថយន្តរបស់ខ្លួនទៅកាន់ប្រទេសម៉ិកស៊ិក ន…

សហរដ្ឋអាម៉េរិក កំពុងខិតខំកែទម្រង់ខ្សែច្រវាក់ផ្គត់ផ្គង់សកល ដោយផ្ដោតខ្លាំងលើតំបន់អាស៊ី

ព័ត៌មាន
សហរដ្ឋអាម៉េរិក កំពុងកែទម្រង់ខ្សែច្រវាក់ផ្គត់ផ្គង់សកលដោយផ្ដោតខ្លាំងទៅលើតំបន់អាស៊ី ដោយថ្មីៗនេះប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានចាប់ផ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ