ភូមិសាស្រ្តនយោបាយ

តើវត្តមានរបស់លោក ស៊ី នៅអឺរ៉ុប អាចជួយបន្ធូរបន្ថយភាពតានតឹងទ្វេភាគីបានដែរ ឬទេ?


លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានធ្វើទស្សនកិច្ចទៅកាន់ទឹកដីអឺរ៉ុបដ៏កម្រ ដើម្បីពង្រឹងទំនាក់ទំនងរវាងចិន និងអឺរ៉ុប ចំពេលភាពតានតឹងរវាងចិននិងអឺរ៉ុប ហាក់កើនឡើងកម្តៅ ជុំវិញបញ្ហាឧត្ថម្ភធនលើផលិតផលមួយចំនួន ជាពិសេសគឺរថយន្តអគ្គីសនីតែម្តង។
ភូមិសាស្រ្តនយោបាយ
ដោយ

ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហូរ បានរាយការណ៍ថា នៅពេលលោក ស៊ី ទៅដល់ទីក្រុងប៉ារីសភ្លាម លោកបានទទួលនូវពាក្យសា្វគមន៍ជាភាសាចិន “នីហាវ“ ចេញពីមាត់ផ្ទាល់របស់លោក ហ្គាប្រ៊ីអែល អាតាល់ នាយករដ្ឋមន្រ្តីបារាំង។ តើវត្តមានរបស់លោក ស៊ី នៅតំបន់អឺរ៉ុបអាចបន្ធូរបន្ថយភាពតឹងរវាងចិន និងអឺរ៉ុប ដែលកំពុងក្តៅដូចបាយពុះបានដែរ ឬទេ?

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន៣នៅទ្វីបអឺរ៉ុបកាលពីថ្ងៃអាទិត្យ ចំពេលអឺរ៉ុប និងចិន កំពុងពាក់មុខយក្សដាក់គ្នាលើបញ្ហាមួយចំនួនពាក់ព័ន្ធការធ្វើពាណិជ្ជកម្ម ជាពិសេសពាក់ព័ន្ធការឧបត្ថម្ភធននៅក្នុងឧស្សាហកម្មយានយន្តតែម្តង។ ម្យ៉ាងទៀតដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលដែលចិន និងអាម៉េរិក កំពុងប្រកួតប្រជែងឥទ្ធិពលគ្នាដ៏ស្វិតស្វាញ ហើយអឺរ៉ុប ក៏កំពុងតែព្យាយាមរក្សាជំហរឯករាជ្យភាពរបស់ខ្លួន។

បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង នៅអឺរ៉ុបលើកនេះ វាជាលើកដំបូងក្នុងរយៈពេលជិត៥ឆ្នាំ ហើយក៏ជាពេលដែលចិន និងបារាំងរៀបចំខូបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង​ ផងដែរ។ នៅពេលដែលលោក ស៊ី ជិតពីង ចេញពីយន្តហោះជាន់ទឹកដីបារាំង លោក ហ្គាប្រ៊ីអែល អាតាល់ (Gabriel Attal )នាយករដ្ឋមន្រ្តីបារាំងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក ស៊ី នៅអាកាសយានដ្ឋាន ដោយប្រើពាក្យស្វាគមន៍ជាភាសាចិនថា “នីហាវ”។

អ្នកវិភាគបានលើកឡើងថា ដំណើរទស្សនកិច្ចនេះ គឺមានសារសំខាន់ណាស់ក្នុងការជួយពង្រឹងកិច្ចសហប្រតិបត្តិការ និងយន្តការការទូត កាត់បន្ថយទំនាស់ និងភាពតានតឹង ពីព្រោះមកដល់ពេលនេះ អឺរ៉ុប និងចិនមានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មធំបំផុតមួយនៅលើពិភពលោក។ ទំហំពាណិជ្ជកម្មរវាងអឺរ៉ុប និងចិន ត្រូវបានគេប៉ាន់ប្រមាណថា មានទំហំដល់ទៅ២,៣ពាន់លានអឺរ៉ូ ក្នុងមួយថ្ងៃ ដូច្នេះលោក ស៊ី ហាក់កំពុងតែប្តេជ្ញាចិត្តក្នុងការកសាងឡើងវិញ និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយមេដឹកនាំអឺរ៉ុប។

ក្រៅពីបារាំង ដែលជាបងធំមួយនៅសហភាពអឺរ៉ុប និងជាប្រទេសដែលកំពុងផ្តួចផ្តើមឲ្យអឺរ៉ុប មានឯករាជ្យភាពផ្នែកសេដ្ឋកិច្ច និងយុទ្ធសាស្ត្របន្ថែមទៀតពីមហាអំណាចពិភពលោកផ្សេងទៀតនោះ លោកប្រធានាធិបតីចិន នឹងធ្វើដំណើរទៅកាន់ប្រទេសស៊ែប៊ី និងហុងគ្រី ខណៈដែលប្រទេសទាំងពីរត្រូវបានគេមើលឃើញថា ជាមិត្តរបស់ចិន និងមានភាពជិតស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងជាប្រទេសទទួលការវិនិយោគពីប្រទេសចិនយ៉ាងច្រើនផងដែរ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង១២លាននាក់ នៅរយៈពេល៤ខែឆ្នាំនេះ

ព័ត៌មាន
អាជ្ញាធរទេសចរណ៍ថៃ (TAT)បានអះអាងថា ប្រទេសថៃ ដែលមានប្រជាជនប្រមាណ៧២លាននាក់ និងដែលមានសេដ្ឋកិច្ចធំបំផុតទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូ…

អត្រាការប្រាក់នៅថៃ អាចឡើងដល់១១% នៅឆ្នាំក្រោយ ខណៈរដ្ឋាភិបាល និងធនាគារកណ្តាលថៃខ្វែងគំនិតគ្នា

ព័ត៌មាន
អត្រាការប្រាក់នៅថៃ ត្រូវបានគេព្យាករថា នឹងបង្កើនពី៨% នៅក្នុងឆ្នាំ២០២៤ ទៅ១១% នៅឆ្នាំ២០២៥។ ការដំឡើងអត្រាការប្រាក់នេះ ត្រូវបានគេសង្ស័យថា អាច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ