ដោយ
សោម ស្រីពេជ្រ
មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ជាលើកដំបូងហើយដែលក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានតភ្ជាប់ជើងហោះហើររបស់ខ្លួនពីទីក្រុងបាងកក ប្រទេសថៃ មកកាន់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ។ ជាក់ស្តែងកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមហ៊ុននេះ តាមរយៈប្រតិបត្តិការហោះហើររបស់យន្តហោះ Airbus320 បានពាំនាំអ្នកដំណើរ១៥៧នាក់មកកាន់ខេត្តសៀមរាប។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នឹងហោះហើរមកកាន់ខេត្តសៀមរាបក្នុង១ថ្ងៃ១ជើងជារៀងរាល់ថ្ងៃ។