#វិស័យបច្ចេកវិទ្យា

Articles by Tag វិស័យបច្ចេកវិទ្យា

អ្នកបង្កើតមាតិកា AI ល្មើសនឹងច្បាប់ថ្មីរបស់វៀតណាម អាចរងការពិន័យជាង៧ម៉ឺនដុល្លារ

ដោយ​ ​ ខេមបូណូមីស
ដើម្បីពង្រឹងការគ្រប់គ្រងលើការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឲ្យកាន់តែមានប្រសិទ្ធភាព អាជ្ញាធរវៀតណាម កំពុងរៀបចំពង្រាងច្បាប់ ដើម្បីពង្រឹងការត្រួតពិនិត្យលើមាតិកា AI ដោយអ្នកល្មើសច្បាប់អាចប្រឈមនឹងការពិន័យជាប្រាក់រហូតដល់ទៅជិត៧ម៉ឺន៦ពាន់ដុល្លារ។ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់វៀតណាម កាលពីចុងសប្តាហ៍មុន បានធ្វើបទបង្ហាញពីសេចក្តីព្រាងច្បាប់នេះដល់សភារួចហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។