ព័ត៌មាន

ព័ត៌មាន​អំពី​សេដ្ឋកិច្ច និង​សង្គម អម​ដោយ​រូបភាព​ល្អៗ​និង​មាន​អត្ថន័យ ព្រមទាំង​វីដេអូ​គ្លីប។ ​ប្រធាន​បទ​នៃ​ដំណឹង និង​អត្ថបទ​ស៊ីជម្រៅ ត្រូវ​បាន​សម្រិត​សម្រាំង​ផ្ដោត​ទៅ​លើ​អ្វីៗ​ដែល​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់​នៅ និង​ធុរកិច្ច​របស់​លោក​អ្នក។

កម្ពុជា-កូរ៉េសហការគ្នាចែករំលែកប្រវត្តិឥណទានទៅវិញទៅមក ដើម្បីបង្កើនលទ្ធភាពទទួលបានកម្ចីរបស់ពលរដ្ឋ

ដោយ​ សឿន វណ្ណឌេត
កម្ពុជានិងកូរ៉េខាងត្បូងបានឯកភាពគ្នាចែករំលែងប្រវត្តិឥណទានឆ្លងដែនទៅវិញទៅមក ដើម្បីជួយបង្កើនលទ្ធភាពទទួលបានឥណទានរបស់ប្រជាពលរដ្ឋ។ តាមរយៈកិច្ចសហការនេះមានន័យថា ពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូងអាចប្រើប្រាស់ប្រវត្តិឥណទានរបស់ខ្លួននៅកម្ពុជា សម្រាប់ខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុនៅប្រទេសកូរ៉េ ហើយប្រជាពលរដ្ឋកូរ៉េដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជាអាចប្រើប្រាស់ប្រវត្តិឥណទាននៅកូរ៉េ ដើម្បីខ្ចីប្រាក់ពីគ្រឹះស្ថានធនាគារនៅកម្ពុជា។