​ ខេមបូណូមីស

Articles by author ​ ខេមបូណូមីស

ក្រុមមនុស្សស្រលាញ់ភេទដូចគ្នាអាចចាក់បញ្ចូលថវិកាលើស៤,៧ទ្រីលានដុល្លារក្នុង១ឆ្នាំទៅក្នុងសេដ្ឋកិច្ចពិភពលោក

ដោយ​ ​ ខេមបូណូមីស
ក្រុមមនុស្សស្រលាញ់ភេទដូចគ្នាជាកម្លាំងចលករជំរុញដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចពិភពលោក ដោយបានរួមចំណែកចាក់បញ្ចូលថវិកាក្នុងចរន្តសេដ្ឋកិច្ចរាប់ទ្រីលានដុល្លារអាម៉េរិក្នុងមួយឆ្នាំៗ។ បើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម LGBT Capital ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បច្ចុប្បន្ននៅលើពិភពលោកមានមនុស្សស្រលាញ់ភេទដូចគ្នាប្រមាណ៣៨៨លាននាក់ ដោយពួកគេទាំងនេះត្រូវបានគេវាយតម្លៃថា អាចចាក់បញ្ចូលថវិកាក្នុងចរន្តសេដ្ឋកិច្ចលើស៤,៧ទ្រីលានដុល្លារក្នុង១ឆ្នាំ។