ដោយ
សាយ សមិទ្ធិ
បន្ទាប់ពីរងសម្ពាធពីការទម្លាក់ពិដានអត្រាការប្រាក់ ១៨% ដែលកំណត់ដោយរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ ឥឡូវនេះ ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់កំពុងជួបគ្រោះ ប្រឈមនឹងការប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីការណែនាំអនុវត្តបន្ថែមចំពោះអាករលើតម្លៃបន្ថែម (VAT) ដែលក្នុងនោះសេវាកម្មហិរញ្ញវត្ថុមូលដ្ឋានត្រូវតម្រូវឲ្យជាប់អាករបន្ថែម១០%។