Editorpicks

Most interesting articles curated by our editors

អាម៉េរិកបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តបន្តធ្វើការជាមួយកម្ពុជា និងថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួ

ដោយ​ ​ ខេមបូណូមីស
ហរដ្ឋអាម៉េរិកបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការជាមួយកម្ពុជា និងថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួ និងជំរុញឱ្យមានសន្តិភាពយូរអង្វែង​រវាងប្រទេសទាំងពីរ។ សហរដ្ឋអាម៉េរិកសង្ឃឹមថា ការអនុវត្តកិច្ចព្រមព្រៀងនេះ​នឹងជួយឱ្យ​ប្រជាជន​នៃប្រទេសទាំងពីរទទួលបានសន្តិភាព និងស្ថិរភាពពិតប្រាកដ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍​របស់រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក លោក Marco Rubio នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៦។