វិស័យពាណិជ្ជកម្ម

ការដោះដូរពាណិជ្ជកម្មរវាងអាម៉េរិក-ចិន ត្រូវបានរំពឹងថា នឹងដាំក្បាលចុះក្នុងរង្វង់២៥% នៅឆ្នាំនេះ


ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងចិន ត្រូវបានគេរំពឹងថានឹងដាំក្បាលចុះក្នុងរង្វង់២៥% នៅឆ្នាំ២០២៥ ចំពេលអាម៉េរិក កំពុងរៀបចំយុទ្ធសាស្ត្រធ្វើយ៉ាងណាឲ្យការដោះដូរពាណិជ្ជកម្មរបស់ខ្លួនជាមួយចិន មានតុល្យភាព។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន the Edge Malaysia។
វិស័យពាណិជ្ជកម្ម
ដោយ

តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក លោក ជេមីសុន ហ្គ្រៀ (Jamieson Greer) បានអះអាងកាលពីថ្ងៃទី៤ ខែធ្នូ ថា ទំហំពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ជាមួយចិន ត្រូវតែមានតុល្យភាព ហើយប្រហែលជាត្រូវមានទំហំតូចជាងមុននៅក្នុងឆ្នាំ២០២៥។ មន្ត្រីជំនាញរូបនេះបានវាយតម្លៃថា ទំហំនៃការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរអាចនឹងមានការធ្លាក់ចុះក្នុងរង្វង់២៥% នៅឆ្នាំនេះ ដែលនេះជាគោលដៅដ៏ត្រឹមត្រូវ ដើម្បីឈានទៅរកតុល្យភាពពាណិជ្ជកម្មជាមួយចិន។

បើតាមការអះអាងរបស់តំណាងពាណិជ្ជកម្មអាម៉េរិករូបនេះ គោលនយោបាយពន្ធបដិការរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងជួយអាម៉េរិកឈានទៅសម្រេចគោលដៅតុល្យភាពពាណិជ្ជកម្មជាមួយចិន នាពេលខាងមុខ។ លោកបានបន្តថា អាម៉េរិក មានទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន រាប់ចាប់តាំងពីកម្មវិធីកុំព្យូទ័ររហូតដល់ឧបករណ៍អេឡិចត្រូនិក ហើយសម្ពន្ធមិត្តជាច្រើនចាប់អារម្មណ៍ក្នុងការជួយសម្របសម្រួល ប៉ុន្តែការសម្រេចចិត្តនៅពេលនេះ គឺអាម៉េរិក ចង់មានស្ថិរភាពក្នុងទំនាក់ទំនងនេះ។

ទន្ទឹមនឹងអាម៉េរិក ក៏ត្រូវការជំរុញការផលិតទំនិញយុទ្ធសាស្ត្ររបស់ខ្លួនរួមទាំងរ៉ែសំខាន់ៗផងដែរ ទោះបីចំណងមិត្តភាពជាមួយចិន ឥឡូវនេះ ហាក់មានស្ថិរភាព ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនកំពុងតាមដានស្ថានភាពជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញស្របពេលលោក ហ្គ្រៀ និយាយពីស្ថិរភាពនៃទំនាក់ទំនងជាមួយចិន សមាជិកព្រឹទ្ធសភាអាម៉េរិក កំពុងស្វែងរកការរារាំងក្រុមហ៊ុនបច្ចេកវិទ្យា Nvidia មិនឱ្យលក់បន្ទះឈីប AI ទៅប្រទេសចិន ខណៈដែលក្រុមហ៊ុន Nvidia Corp កំពុងដំណើរការនាំចេញបន្ទះឈីបកម្រិតខ្ពស់ទៅកាន់ទីផ្សារចិន ក្រោយមានការកែសម្រួលក្រោយជំនួបរវាងលោក ត្រាំ និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិននៅកូរ៉េខាងត្បូង​៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កត្តាធំៗ៣បង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ IndiGo លុបចោលជើងហោះហើរជាង៣០០ជើង

ក្រុមហ៊ុនអាកាសចរណ៍ IndiGo ដែលជាក្រុមហ៊ុនដ៏ធំជាងគេមួយរបស់ឥណ្ឌា បានបង្ខំចិត្តលុបចោលជើងហោះហើរជាង៣០០ជើងត្រឹមរយៈពេល៣ថ្ងៃ ដោយធ្វើឱ្យអ្នកដំណើ…

ជប៉ុន និងតៃវ៉ាន់ បង្ហាញក្ដីបារម្ភខ្លាំងជុំវិញការចល័តទ័ពរបស់ចិន តែត្រូវចិនព្រមានវិញធ្ងន់ៗ

ប្រទេសជប៉ុន និងកោះតៃវ៉ាន់ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីមានការរាយការណ៍ថា ប្រទេសចិន បានបញ្ជូននាវាកងទ័ពជើងទឹក និងនាវាឆ្មាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ