ពិព័រណ៍បច្ចេកវិទ្យាឌីជីថល

កម្ពុជានឹងដាក់ឱ្យដំណើរការបណ្តាញសេវាទូរសព្ទ 5G ចាប់ពីឆ្នាំ២០២៦ តទៅ


កម្ពុជានឹងដាក់ឱ្យដំណើរការបណ្តាញសេវាទូរសព្ទ 5G ចាប់ពីឆ្នាំ២០២៦ តទៅ ដែលជាការបោះជំហានទៅមុខមួយកម្រិតទៀតលើវិស័យបច្ចេកវិទ្យារបស់កម្ពុជា។ គម្រោងដាក់ឱ្យដំណើរការសេវាទូរសព្ទ 5G នេះត្រូវបានប្រកាសដោយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលនៅថ្ងៃទី៥ ខែធ្នូ ក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ពិព័រណ៍បច្ចេកវិទ្យាឌីជីថល
ដោយ

ដើម្បីអភិវឌ្ឍន៍ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ក៏ដូចជាក្នុងអាជីវកម្ម ពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានធ្វើការកែទម្រង់យ៉ាងស៊ីជម្រៅក្នុងវិស័យទូរគមនាគមន៍តាមរយៈការពង្រឹងនិយ័តកម្ម និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍បន្ថែមនៅទូទាំងប្រទេសនៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ នេះបើតាមការអះអាងរបស់ឯកឧត្តម ជា វ៉ាន់ដេត ដែលបានបន្ថែមថា បច្ចុប្បន្នបណ្តាញសេវាទូរសព្ទ 4G បានគ្របដណ្តប់ជិត៩៥%នៅទូទាំងប្រទេសកម្ពុជា។

ជាមួយគ្នានេះ ដើម្បីលើកកម្ពស់គុណភាពសេវាអ៊ីនធឺណិត ក៏ដូចជាជួយសម្រួលដល់ការបំពេញការងារ និងការប្រកបអាជីវកម្មប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ និងងាយស្រួលបន្ថែមទៀត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងដាក់ឱ្យដំណើរការបណ្តាញសេវាទូរសព្ទ 5G ចាប់ពីឆ្នាំ២០២៦ តទៅ។

បន្ថែមលើនេះ ក្រសួងប្រៃសណីយ៍ ក៏បានសហការជាមួយក្រសួងស្ថាប័ននានារៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញចាំបាច់នានា បង្កើនទំហំអ៊ិនធឺណិត និងផ្តល់កុំព្យូទ័ររាប់ម៉ឹនគ្រឿន ដើម្បីធានាថា ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលអាចដំណើរការទៅបានដោយរលូនផងដែរ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ជា វ៉ាន់ដែត៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន ដាយគីន សម្ពោធម៉ាស៊ីនត្រជាក់ VRV ស៊េរីថ្មី ជំនាន់ទី 6 មានសមត្ថភាពពិសេស និងសន្សំសំចៃថាមពលបានកាន់តែខ្ពស់ជាងមុន

ដាយគីន គឺជាក្រុមហ៊ុនម៉ាស៊ីនត្រជាក់របស់ប្រទេសជប៉ុនដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩២៤ ថ្ងៃនេះ ដាយគីនពិតជាមានមោទនភាពក្នុងការដាក់សម្ពោធចេញល…

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និងសាកលវិទ្យាល័យជាតិបាត់ដំបង ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងទ្វេភាគី

ខេត្តបាត់ដំបង៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និងសាកលវិទ្យាល័យជាតិបាត់ដំបង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ នៅថ្ងៃទី០៤ ខែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ