ព័ត៌មាន

all news articles here

គ្រឹះស្ថានអង្គរ រំពឹងស្រូបទាញភ្ញៀវទេសចរបរទេសបានជាង១លាននាក់ជាមួយចំណូលជាង៦០លានដុល្លារនៅឆ្នាំនេះ

ដោយ​ ​ ខេមបូណូមីស
ក្រោយការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ មកទល់ពេលនេះ រមណីយដ្ឋានអង្គរខេត្តសៀមរាប ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យមកកម្សាន្តកើនឡើងប្រមាណ១៨% ខណៈភ្ញៀវទេសចរអន្តរជាតិ មកពីអាស៊ី មានការថយចុះជាង១៥%។ ឯកឧត្តម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ រំពឹងថា រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរនឹងអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បានប្រមាណជាង១លាន២សែននាក់ ជាមួយចំណូលជាង៦០លានដុល្លារអាម៉េរិក នៅឆ្នាំនេះ។ តើមានកត្តាអ្វីខ្លះជំរុញឱ្យថ្នាក់ដឹកនាំរូបនេះដាក់ក្តីរំពឹងបែបនេះ?