ព័ត៌មាន

all news articles here

ក្រោយចាកចេញជិត៩ឆ្នាំ អង់គ្លេស កំពុងផ្សះផ្សារទំនាក់ទំនងពាណិជ្ជកម្ម និងការពារជាតិជាមួយអឺរ៉ុបឡើងវិញ

ដោយ​ ​ ខេមបូណូមីស
គោលនយោបាយរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងរុញច្រានឲ្យចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ឈានទៅរកការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងការពារជាតិ ឡើងវិញ ក្រោយអង់គ្លេស បានសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប ជិត៩ឆ្នាំកន្លងមកនេះ។ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានឈានដល់ការចុះកតិការសញ្ញាលើកិច្ចព្រមព្រៀងផ្នែកសន្តិសុខ និងការពារជាតិ ក៏ដូចជាសេដ្ឋកិច្ចលើវិស័យមួយចំនួនពាក់ព័ន្ធនឹងស្បៀងអាហារ ជលផល និងទេសចរណ៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។