ព័ត៌មាន

all news articles here

ស្របពេលដំឡូងមីកំពុងជួបបញ្ហាទីផ្សារ តើអ្នកដាំដំឡូងមីគួរងាកទៅដាំដំណាំផ្សេងជំនួសវិញ ឬយ៉ាងណា?

ដោយ​ ​ ខេមបូណូមីស
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗបានលើកទឹកចិត្តឱ្យកសិករដាំដំឡូងមីគួរងាកទៅដាំដំណាំផ្សេង ដែលមានសក្តានុពលទីផ្សារខ្ពស់ ដើម្បីកាត់បន្ថយហានិភ័យទីផ្សារ ក្រោយតម្លៃដំឡូងមីស្រស់បច្ចុប្បន្នបានធ្លាក់ថ្លៃយ៉ាងគំហុកមកនៅចន្លោះពី១១០រៀលទៅ១២០រៀលក្នុង១គីឡូក្រាម។ ឆ្លើយតបនឹងការលើកទឹកចិត្តនេះ ក្រុមកសិករដាំដំឡូងមីហាក់ស្ទាក់ស្ទើរក្នុងការផ្លាស់ទៅដាំដំណាំផ្សេង ដោយសារកង្វះទុន គួបផ្សំពួកគេមិនដឹងដាំដំណាំអ្វីទើបមានទីផ្សារល្អ និងមានតម្រូវការខ្ពស់។