ព័ត៌មាន

all news articles here

ឧស្សាហកម្មផលិតដែករបស់ថៃ កំពុងជួបវិបត្តិ ដោយសារការហូរចូលដែកមានតម្លៃថោកៗរបស់ចិន

ដោយ​ ​ ខេមបូណូមីស
ឧស្សាហកម្មផលិតដែករបស់ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២ នៅតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី នៅពេលនេះកំពុងធ្លាក់ចូលវិបត្តិធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភ ដោយរោងចក្រជាង៧០ បានបិទទ្វារជាបន្តបន្ទាប់ ដោយសារការហូរចូលដែកមានតម្លៃថោកៗយ៉ាងគំហុកពីចិន គួបផ្សំរោងចក្រចិន នៅប្រទេសថៃ បង្កើនការផលិតដែក ដើម្បីដណ្ដែមចំណែកទីផ្សារពីក្រុមហ៊ុនក្នុងស្រុក។ នេះបើយោងតាមកាសែត The Nation។