ព័ត៌មាន

all news articles here

កសិករបារម្ភការហូរចូលទុរេនមានតម្លៃថោកៗពីវៀតណាម ធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទុរេនក្នុងស្រុក និងស្នើឱ្យអាជ្ញាធរចាត់វិធានការទប់ស្កាត់

ដោយ​ ​ ខេមបូណូមីស
ផ្លែធុរេនស្រស់របស់វៀតណាម កំពុងធ្លាក់ថ្លៃយ៉ាងខ្លាំងមកនៅចន្លោះពី៣ពាន់រៀល ទៅ៤ពាន់រៀលក្នុង១គីឡូក្រាមតែប៉ុណ្ណោះ បន្ទាប់ពីប្រទេសចិនរឹតបន្តឹងលើការត្រួតពិនិត្យរកសារធាតុគីមីហាមឃាត់ ដែលអាចបង្កជាជំងឺមហារីកលើកសិផលរបស់វៀតណាម ជាពិសេសទុរេន ដែលធ្វើឱ្យទុរេនវៀតណាមចាល់នៅតាមព្រំដែន និងតំបន់នានារហូតដល់ពលរដ្ឋដាក់លក់នៅតាមដងផ្លូវ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុង សាយ ហ្គន របស់វៀតណាម។