ព័ត៌មាន

all news articles here

Alibaba ក្លាយជាតារារះថ្មីឈានមុខគេក្នុងវិស័យ AI របស់ចិន ក្រោយភាគហ៊ុនរបស់ក្រុមហ៊ុនខ្នាតយក្សមួយនេះកើនឡើង៨៧ពាន់លានដុល្លារអាម៉េរិក គួរឱ្យភ្ញាក់ផ្អើល

ដោយ​ ​ ខេមបូណូមីស
ការជ្រួលជ្រើម និងភាពរំជើបរំជួលចំពោះបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI របស់មហាយក្សចិន បានធ្វើឱ្យភាគហ៊ុន Alibaba ដែលជាក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬ E-Commerce របស់កំពូលមហាសេដ្ឋីចិន Jack Ma ហក់ឡើងស្រឺតៗរហូតដល់ទៅ៤៦% ឬប្រមាណ៨៧ពាន់លានដុល្លារអាម៉េរិក គួរឱ្យភ្ញាក់ផ្អើល។