ព័ត៌មាន

all news articles here

ក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ២ របស់ក្រុមហ៊ុនចិន Evergrande ត្រូវបានតុលាការសម្រេចអនុញ្ញាតឲ្យដាក់ពាក្យសុំក្ស័យធន

ដោយ​ ​ ខេមបូណូមីស
ក្រុមហ៊ុន China Evergrande New Energy Vehicle បាននិយាយបញ្ជាក់នៅថ្ងៃទី ៥ ខែសីហាថា តុលាការក្នុងស្រុកមួយបានសម្រេចឲ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនចំនួនពីរ គួរតែដាក់ពាក្យសុំក្ស័យធន ហើយត្រូវរៀបចំដំណើរការក្រុមហ៊ុនឡើងវិញ។ ការលើកឡើងនេះ ធ្វើឡើងក្រោយពេលមួយសប្តាហ៍បន្ទាប់ពីម្ចាស់បំណុលរបស់ក្រុមហ៊ុនទាំងពីរនេះ បានដាក់ពាក្យសុំឱ្យមាននីតិវិធីបែបនេះពីតុលាការ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC។