ទីផ្សារភាគហ៊ុន

មហាសេដ្ឋីហ្វីលីពីនម្នាក់ខាតបង់ថវិការហូតដល់១៦ពាន់លានដុល្លារត្រឹមរយៈពេល៣ថ្ងៃ


លោក ម៉ានូអែល វីឡា (Manuel Villar) កំពូលមហាសេដ្ឋីហ្វីលីពីន បានរអិលធ្លាក់ចេញពីតំណែងអ្នកមានបំផុតរបស់ប្រទេសនេះ ក្រោយលោកខាតបង់ទ្រព្យសម្បត្តិអស់១៦ពាន់លានដុល្លារក្នុងរយៈពេលត្រឹម៣ថ្ងៃ។ ការខាតបង់ប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺដោយសារតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យរបស់លោកធ្លាក់ចុះ៧៦% ក្នុងរយៈពេល៣ថ្ងៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ទីផ្សារភាគហ៊ុន
ដោយ

កំពូលមហាសេដ្ឋី ម៉ានូអែល វីឡា បានខាតបង់ទ្រព្យសម្បត្តិរហូតដល់ជាង១៦ពាន់លានដុល្លារ ក្រោយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យយក្ស Villar Land របស់លោកបានធ្លាក់ចុះ៧៦% ក្នុងរយៈពេល៣ថ្ងៃ ដែលធ្វើឱ្យលោករអិលធ្លាក់ចេញពីតំណែងអ្នកមានបំផុតរបស់ប្រទេសហ្វីលីពីន។ ការធ្លាក់ចុះតម្លៃភាគហ៊ុនយ៉ាងគំហុកនេះ កើតឡើងក្រោយក្រុមហ៊ុននេះបានផ្អាកសកម្មភាពជួញដូរអស់រយៈពេល៦ខែ ដោយសារការខកខានមិនបានដាក់របាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មរួច។ ក្រោយក្រុមហ៊ុនបានបើកការជួញដូរឡើងវិញ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះជាបន្តបន្ទាប់រហូតដល់៧៦%។

កាលពីដើមខែវិច្ឆិកា ទ្រព្យសម្បត្តិរបស់លោក វីឡា មានទំហំជាង២០ពាន់លានដុល្លារ ប៉ុន្តែក្រោយតម្លៃភាគហ៊ុនធ្លាក់ចុះ ទ្រព្យសម្បត្តិរបស់លោកនៅសេសសល់ប្រមាណ៥,៦ពាន់លានដុល្លារប៉ុណ្ណោះ។ ការខកខានរបស់ក្រុមហ៊ុន Villar Land ក្នុងការបញ្ជូនលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួន គឺបណ្តាលមកពីជម្លោះជាមួយក្រុមហ៊ុនសវនករមួយ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Grant Thornton ពាក់ព័ន្ធការវាយតម្លៃដីឡូត៍ទំនេរមួយកន្លែងនៅជាយក្រុងម៉ានីល ដែលមានតម្លៃជាង២៣ពាន់លានដុល្លារ។

លោក វីឡា ត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីដែលកើតក្នុងគ្រួសារក្រីក្រមួយនៅក្នុងសង្កាត់តុនដូ ក្នុងទីក្រុងម៉ានីល នាឆ្នាំ១៩៤៩។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែករដ្ឋបាលពាណិជ្ជកម្ម និងគណនេយ្យ។ មុនចាប់ផ្តើមអាជីវកម្មជាអ្នកជំនួញ លោក ជាបុគ្គលិកម្នាក់នៅក្រុមហ៊ុនដឹកជញ្ជូនអាហារសមុទ្រមួយ បន្ទាប់មកលោកក៏បានផ្លាស់ទៅបម្រើការងារនៅក្រុមហ៊ុនសំណង់មួយ មុនក្លាយជាអ្នកអភិវឌ្ឈន៍អចលនទ្រព្យ។ ក្រៅពីអចលនទ្រព្យ ក្រុមហ៊ុន Villar Land ក៏បានវិនិយោគលើវិស័យថាមពល ប្រព័ន្ធផ្សព្វផ្សាយ ផ្សារលក់រាយ ភោជនីយដ្ឋាន និងសេវាកម្មទឹកស្អាតផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិក លក់ប្រព័ន្ធការពារដែនអាកាសតម្លៃ៧០០លានដុល្លារទៅឱ្យកោះតៃវ៉ាន់ ចំពេលស្ថានការណ៍កំពុងឡើងកម្តៅ

សហរដ្ឋអាម៉េរិក បានបញ្ជាក់អំពីការលក់ប្រព័ន្ធការពារដែនអាកាសដ៏ទំនើបមួយ ដែលបានដាក់ឱ្យប្រើប្រាស់សាកល្បងនៅក្នុងសមរភូមិនៅអ៊ុយក្រែន ទៅឱ្យកោះតៃវ…

SDF សហការជាមួយស្ថាប័នអន្តរជាតិធំៗចំនួន២ រៀបចំវគ្គបណ្ដុះបណ្ដាលបង្កើនជំនាញ ដល់គ្រូបង្គោលក្នុងវិស័យយានយន្ដអគ្គិសនី

"SDFសហការជាមួយអង្គការ ILO និងវិទ្យាស្ថាន BITC រៀបចំវគ្គបណ្ដុះបណ្ដាលបង្កើនជំនាញ ដល់គ្រូបង្គោលក្នុងវិស័យយានយន្ដអគ្គិសនី ដើម្បីពង្រឹង និងពង្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ