វិស័យពាណិជ្ជកម្ម

មួយញញួររបស់តុលាការកំពូលអាម៉េរិក ធ្វើឱ្យរញ្ជួយចរន្តវិនិយោគ និងការធ្វើពាណិជ្ជកម្មរបស់អាម៉េរិក


ការសម្រេចចុងក្រោយរបស់តុលាការកំពូលសហរដ្ឋអាម៉េរិក លើបញ្ហាពន្ធបដិការ បានរុញច្រានយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ឱ្យធ្លាក់ក្នុងភាពច្របូកច្របល់។ ស្ថានភាពមិនច្បាស់លាស់នេះ កំពុងបង្ខំឱ្យរដ្ឋាភិបាលរបស់បណ្តាប្រទេសនានា និងក្រុមហ៊ុនអាជីវកម្មខ្នាតយក្ស ប្រកាន់យកជំហរប្រុងប្រយ័ត្នបំផុតចំពោះការវិនិយោគនៅអាម៉េរិក ហើយពួកគេអាចនឹងងាកទៅរកការបង្កើនពាណិជ្ជកម្មជាមួយដៃគូផ្សេងទៀត ជាពិសេស គឺមហាអំណាចសេដ្ឋកិច្ចចិន ជំនួសវិញ។
វិស័យពាណិជ្ជកម្ម
ដោយ

សារព័ត៌មាន CNBC បានរាយការណ៍ថា ការសម្រេចចិត្តរបស់លោកត្រាំ ក្នុងការបន្តអនុវត្តគោលនយោបាយសម្ពាធពន្ធ បើទោះបីជាមានសាលក្រមលុបចោលពីតុលាការកំពូលក៏ដោយ ក៏ពេលនេះកំពុងធ្វើឱ្យកម្ដៅនៃសង្រ្គាមពាណិជ្ជកម្មសកលហក់ឡើងដល់ចំណុចគ្រោះថ្នាក់។ នៅពេលភាពមិនប្រាកដប្រជាកើនឡើង ចង់ ឬមិនចង់វានឹងជំរុញឱ្យរដ្ឋាភិបាលរបស់បណ្តាប្រទេសនានា ជាពិសេសអាជីវកម្មធំៗទំនងជាមានការប្រុងប្រយ័ត្នជាងមុនលើការវិនិយោគ ក៏ដូចជាធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក ហើយអាចងាកទៅពង្រឹងការធ្វើពាណិជ្ជកម្មជាមួយចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទី២ នៅលើពិភពលោក ដើម្បីកាត់បន្ថយហានិភ័យ។

ទោះបីតុលាការកំពូលអាម៉េរិក បានចេញសាលក្រមលុបចោលពន្ធបដិការ តែលោក ត្រាំ នៅតែបន្តអនុវត្តគោលនយោបាយដាក់សម្ពាធពន្ធលើបណ្តាប្រទេសផ្សេងៗ ដោយប្រកាសដាក់ពន្ធនាំចូលថ្មីពី១០% ទៅ១៥% ខណៈក្រុមអ្នកសេដ្ឋកិច្ចយល់ដឹងពីច្បាប់របស់អាម៉េរិកលើកឡើងថា ពន្ធនេះអាចស្របច្បាប់អាម៉េរិក មានរយៈពេលត្រឹមតែ១៥០ថ្ងៃប៉ុណ្ណោះ។

ចាប់តាំងពីចូលកាន់អំណាចនៅខែមករា ឆ្នាំ២០២៥ មកទល់ពេលនេះ ពន្ធនាំចូលរបស់អាម៉េរិកមានការប្រែប្រួលឥតឈប់ឈរ ហើយពន្ធដែលលោក ត្រាំ ទើបដាក់ចេញក្រោយសាលក្រមរបស់តុលាការកំពូលនោះ ទំនងជាអាចមានអាយុកាលត្រឹមតែពាក់កណ្តាលខែកក្កដាឆ្នាំនេះប៉ុណ្ណោះ ហើយវានឹងបន្តប្រែប្រួលថែមទៀត។

លោក ម៉ាយ រេដ (Mike Reid) អ្នកសេដ្ឋកិច្ចមកពីធនាគារ Royal Bank of Canada បានលើកឡើងថា ស្ថានភាពបច្ចុប្បន្ន គឺច្របូកច្របល់ខ្លាំងណាស់ ដែលធ្វើឱ្យក្រុមហ៊ុន និងរដ្ឋាភិបាលបរទេសមិនអាចរៀបចំយុទ្ធសាស្ត្រវិនិយោគរយៈពេលវែងជាមួយអាម៉េរិក បានឡើយ ប្រសិន​បើច្បាប់ពន្ធគយប្រែប្រួលដូចអាកាសធាតុបែបនេះ។

ជាមួយគ្នានេះ លោក ម៉ាក ហ្សានឌី (Mark Zandi) អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Moody's Analytics បានសង្កត់ធ្ងន់ថា ពាណិជ្ជករនឹងត្រូវប្រឈមមុខនឹងព្យុះសេដ្ឋកិច្ច ដែលមិនអាចព្យាករណ៍បាន ជាពិសេសនៅក្រោយខែកក្កដា នៅពេលដែលសុពលភាពពន្ធបណ្តោះអាសន្នត្រូវបានបញ្ចប់។

ជារួមអ្នកវិភាគយល់ឃើញដូចគ្នាថា ភាពរឹងត្អឹងរបស់រដ្ឋបាលលោក ត្រាំ ក្នុងការប្រជែងជាមួយអំណាចតុលាការ នឹងក្លាយជាកាតាលីករជំរុញឱ្យបណ្តាប្រទេសនានា រួមទាំងដៃគូពាណិជ្ជកម្មសំខាន់ៗងាកទៅពង្រឹងសម្ព័ន្ធភាពសេដ្ឋកិច្ចជាមួយប្រទេសចិន និងតំបន់ដទៃទៀត ដើម្បីស្វែងរកស្ថិរភាព ដែលពួកគេមិនអាចរកបាននៅសហរដ្ឋអាម៉េរិកនាពេលនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំគណបក្សភូមិចៃថៃ គ្មានផែនការដំឡើងពន្ធលើតម្លៃបន្ថែមឱ្យដល់១០%នោះទេ

ថ្នាក់ដឹកនាំគណបក្សភូមិចៃថៃ (Bhumjaithai) បានប្រកាសជាផ្លូវការថា រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់ខ្លួននឹងមិនមានគោលការណ៍ដំឡើងអត្រាពន្ធលើត…

លោក ត្រាំ ព្រមានដំឡើងពន្ធកាន់តែអាក្រក់លើប្រទេសណាដែលយកបញ្ហាពន្ធធ្វើជាល្បែង

ការសម្រេចចិត្តរបស់តុលាការកំពូលក្នុងការលុបចោលពន្ធគយបដិការរបស់លោក ដូណាល់ ត្រាំ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់របៀបវារៈសេដ្ឋកិច្ចរបស់លោក។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ