
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ធនាគារ មេយប៊ែង ខេមបូឌា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបានផ្តល់នូវសេវាកម្មធនាគារ ជូនអតិថិជនជាច្រើន មិនថាអតិថិជនបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) និងសាជីវកម្មនោះទេ។ គិតត្រឹមឆ្នាំ២០២៤នេះ ធនាគារ មេយប៊ែង បានកត់សម្គាល់នូវកំណើនអតិថិជនថ្មីមានការកើតឡើងរហូតដល់ ៣៧%។ ជាមួយនឹងសមត្ថភាពផ្នែកឌីជីថលដែលកាន់តែប្រសើរ និងវត្តមានរបស់បណ្តាញសាខាកាន់តែរឹងមាំ។ ធនាគារ មេយប៊ែង នៅតែបន្តយកចិត្តទុកដាក់លើអតិថិជន និងពង្រីកវិសាលភាពរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា។ បច្ចុប្បន្ន អតិថិជនអាចប្រើប្រាស់សេវាកម្មជាច្រើនរួមមាន គណនីឌីជីថល ប័ណ្ណឥណទាន ដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម (SME) និងសាជីវកម្ម សេវាកម្ម Premier Wealth និងហិរញ្ញប្បទានពាណិជ្ជកម្ម។ សាខា អូឡាំពិកថ្មីនេះ គឺជាជំហានបន្ទាប់ដែលរួមបញ្ចូលគ្នានូវភាពងាយស្រួលនៃប្រព័ន្ធឌីជីថល និងការផ្ដល់នូវការប្រឹក្សាដោយផ្ទាល់ ដើម្បីផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុដែលមានលក្ខណៈពេញលេញ។

លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេសនៃធនាគារ មេយប៊ែង ខេមបូឌា បានមានប្រសាសន៍ថា៖ “ការបើកដំំំណើរការនៃសាខាយុទ្ធសាស្រ្តនេះ បានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់យើងចំពោះការរីកចម្រើន និងទស្សនវិស័យរយៈពេលវែងនៅក្នុងប្រទេសកម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមយុទ្ធសាស្ត្រ M25+ របស់សម្ព័ន្ធធនាគារ មេយប៊ែង យើងបានវិវត្តខ្លួនទៅមុខជាលំដាប់ ហើយសាខាថ្មីនេះ គឺជាសក្ខីភាពជាក់ស្តែងនៃដំណើរមួយនេះ។ យើងនឹងបន្តជំរុញនវានុវត្តន៍ និងផ្តល់នូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព ដោយមានគោលបំណងក្លាយជាដៃគូហិរញ្ញវត្ថុ ដែលគួរឱ្យទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា ស្របពេលពង្រឹងតួនាទីរបស់យើងក្នុងនាមជាធនាគារអាស៊ានដ៏ល្អបំផុតនៅក្នុងប្រទេស”។

លោកបានបន្ថែមថា៖ “សាខា ធនាគារ មេយប៊ែង អូឡាំពិក គឺតំណាងឲ្យចក្ខុវិស័យរបស់យើងនាពេលអនាគត ជាកន្លែងដែលតភ្ជាប់ទំនាក់ទំនង លើកស្ទួយវប្បធម៌ និងជំរុញទំនុកចិត្តលើការរៀបចំផែនការហិរញ្ញវត្ថុ។ វាគឺជាការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្ហាញវត្តមាន ផ្តល់សេវាកម្មពាក់ព័ន្ធ និងត្រៀមខ្លួនរួចជាស្រេចដើម្បីកសាងអនាគតជាមួយប្រជាជនកម្ពុជាជំនាន់ក្រោយ” ។
សាខាយុទ្ធសាស្រ្តនេះ ទទួលបានការបំផុសគំនិតពីវប្បធម៌ គុណភាពសេវាកម្ម និងវឌ្ឍនភាព
លោកស្រី ហ្កាសរីន ចាន់អាប់ឌុលឡា នាយិកានៃនាយកដ្ឋានគ្រប់គ្រងប្រតិបត្តិការនៃធនាគារ មេយប៊ែង ខេមបូឌា បានលើកឡើងថា៖ “គ្រប់ផ្នែកនៃសាខានេះ ចាប់តាំងពីការរចនាខាងក្រៅ ដែលយកលំនាំតាមសិល្បៈវប្បធម៌ខ្មែរ រហូតដល់ប្លង់ខាងក្នុងដែលរៀបចំឡើង ដោយមានផាសុកភាព និងការយកចិត្តទុកដាក់លើអតិថិជនជាចម្បង។ ការរចនានេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបន្តរីកចម្រើនជាមួយប្រទេសកម្ពុជា តាមរយៈការផ្តល់ជូនសេវាកម្មហិរញ្ញវត្ថុ ដែលផ្តោតលើគម្រោងហិរញ្ញវត្ថុសម្រាប់ការរីកចម្រើនរបស់អតិថិជន និងសហគមន៍ទាំងមូល”។

ផ្ទៃអគារទាំងមូល ត្រូវបានគ្របដណ្តប់ដោយពណ៌លឿងរំលេច ដែលបង្ហាញពីភាពកក់ក្តៅ សុទិដ្ឋិនិយម និងភាពក្លាហាន។ នៅជាន់ផ្ទាល់ដី ផ្នែកខាងក្រៅត្រូវបានរចនាតាមក្បាច់តម្បាញដែលយកលំនាំតាមវាយណភណ្ឌខ្មែរបុរាណ ដែលជានិមិត្តរូបនៃសាមគ្គីភាពនិងភាពរឹងមាំ។ ការរចនានេះមិនត្រឹមតែជាការគោរពចំពោះបេតិកភណ្ឌវប្បធម៌របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានពន្លេចនូវវិញ្ញាណស្មារតីនៃកម្មវិធី “ស្ត្រី និងតម្បាញ របស់ធនាគារ មេយប៊ែង” ដែលជាកម្មវិធីថ្នាក់តំបន់ ក្នុងការជួយដល់ស្ត្រីតាមរយៈការអភិរក្សសិល្បៈវាយនភណ្ឌប្រពៃណី។ តាមរយៈការបញ្ចូលក្បាច់រចនានេះ ទៅក្នុងស្ថាបត្យកម្មសាខារបស់យើង ធនាគារ មេយប៊ែង នៅតែបន្តពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាពវប្បធម៌ និងការពង្រឹងសេដ្ឋកិច្ចជូនដល់ស្ត្រី និងសហគមន៍របស់យើងផងដែរ។

នៅពេលឈានចូលមកក្នុងសាខា អតិថិជននឹងទទួលបានអារម្មណ៍កក់ក្តៅជាមួយបរិយាកាសដ៏ស្រស់ស្រាយ និងស្ងប់ស្ងាត់ប្រកបដោយទំនុកចិត្ត។ ជាន់ផ្ទាល់ដី ត្រូវបានព័ទ្ធជុំវិញដោយកញ្ចក់ភ្លឺថ្លាឆ្លុះបញ្ចាំង ពីផ្ទៃខាងក្នុងដែលតុបតែងដោយរុក្ខជាតិ និងពន្លឺដ៏ស្រទន់ បង្កើតបានជាសិល្បៈស្រមោលដ៏អស្ចារ្យ។ បច្ចេកទេសពន្លឺចេញពីផ្ទៃខាងក្រោយរុក្ខជាតិ បានបង្ហាញជាស្រមោលដ៏មានភាពរស់រវើក ធ្វើឱ្យអតិថិជនមានអារម្មណ៍ប្លែក និងស្រស់ស្រាយ។ រចនាបទសម័យទំនើបនេះ ផ្តល់នូវអារម្មណ៍ស្វាគមន៍ កក់ក្តៅ និងទំនុកចិត្ត តាមរយៈការរួមបញ្ចូលគ្នារវាង ធម្មជាតិ និងគំនិតច្នៃប្រឌិត ដោយបង្កើតបានជាការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរ និងផ្តល់នូវអារម្មណ៍ស្រស់ថ្លាដល់អតិថិជន។

ដោយរចនាខុសប្លែកពីសាខាកន្លងមក សាខា អូឡាំពិកថ្មីនេះ ត្រូវបានផ្ដោតសំខាន់ទៅលើការបង្កើតនូវបរិយាកាសវិជ្ជមានដល់ការធ្វើទំនាក់ទំនងជាមួយអតិថិជន។ ជាន់ផ្ទាល់ដី ត្រូវបានបែងចែកសម្រាប់ការប្រឹក្សាយោបល់ បង្កើតទំនាក់ទំនង ជាមួយកៅអីអង្គុយបែបលំហែរដូចនៅហាងកាហ្វេ និងទទួលទានកាហ្វេដោយឥតគិតថ្លៃ។ បញ្ជរសេវាកម្មប្រតិបត្តិការ មានទីតាំងនៅជាន់ទីមួយ ដើម្បីធានាបាននូវបទពិសោធន៍ដោយភាពរលូន និងច្បាស់លាស់ សម្រាប់ឆ្លើយតបគ្រប់តម្រូវការរបស់អតិថិជន។
នៅជាន់ទីពីរជាបន្ទប់ទទួលភ្ញៀវ Premier Wealth និងសាលសម្រាប់កិច្ចសន្ទនាធុរកិច្ច ដែលផ្តល់នូវបរិយាកាសសមស្របសម្រាប់ការពិភាក្សាអាជីវកម្ម កម្មវិធីថ្លែងអំណរគុណ និងការប្រឹក្សាយោបល់ឯកជននានា ដែលរៀបចំជាពិសេសសម្រាប់អតិថិជន Premier Wealth ម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម សាជីវកម្ម និងធុរកិច្ចជនរបស់ធនាគារ មេយប៊ែង តែប៉ុណ្ណោះ។

ក្នុងឱកាសអបអរសាទរការសម្ពោធសាខានេះ ធនាគារ មេយប៊ែង ក៏មានការផ្តល់ជូនមានរយៈពេលកំណត់ ជាពិសេសសម្រាប់តែនៅសាខាអូឡាំពិកប៉ុណ្ណោះ។ ការផ្តល់ជូននេះរួមមាន អត្រាការប្រាក់ពិសេសសម្រាប់ហិរញ្ញប្បទាន និងការផ្តល់ជូនសេវាកម្ម Premier Wealth រង្វាន់ពីធនាគារឌីជីថល និងអត្ថប្រយោជន៍ប័ណ្ណផ្សេងៗ។
សម្រាប់ព័ត៌មានបន្ថែម អតិថិជនអាចចូលទៅកាន់គេហទំព័រ www.maybank2u.com.kh ឬតាមដានទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ មេយប៊ែង។

រង្វាន់សម្រាប់អតិថិជនស្មោះស្ម័គ្រ ពីកម្មវិធី Manchester United
ក្នុងពិធីសម្ពោធនេះដែរ ធនាគារ មេយប៊ែង ក៏បានអបអរសាទរអ្នកឈ្នះនៃយុទ្ធនាការ “ឈ្នះដំណើរកម្សាន្តទៅកាន់ Old Trafford” ដល់អតិថិជនដែលមានសំណាងចំនួន ៤ រូប ដែលនឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យ ជាមួយនឹងដំណើរកម្សាន្ត ទៅទស្សនាការប្រកួតរបស់ក្រុមManchester United ផ្ទាល់ នៅកីឡដ្ឋាន Old Trafford។ អ្នកឈ្នះម្នាក់ៗ ក៏អាចនាំសមាជិកគ្រួសារ ឬមិត្តភក្តិម្នាក់ទៅជាមួយផងដែរ ដើម្បីចែករំលែកពេលវេលាដែលមិនអាចបំភ្លេចបានមួយនេះ។ ពិធីអបអរសាទរនេះ ក៏មានការប្រគល់រង្វាន់ពិសេសពីក្រុមបាល់ទាត់ Manchester United ផងដែរ ដែលរួមមានអាវដែលមានហត្ថលេខារបស់កីឡាករ និងអាវដែលចុះហត្ថលេខារួមដោយក្រុមកីឡាករ។
ក្នុងព្រឹត្តិការណ៍ដដែលនោះ ធនាគារ មេយប៊ែង ក៏បានប្រកាសបើកយុទ្ធនាការថ្មី “សម្រេចក្តីសុបិន្ត ការទស្សនាការប្រកួតផ្ទាល់របស់ក្រុម Manchester United ជាមួយធនាគារ មេយប៊ែង” សម្រាប់រដូវកាលបាល់ទាត់ថ្មីផងដែរ។ អតិថិជនដែលមានប័ណ្ណឥណពន្ធវីសា Manchester United និងអ្នកដែលចុះឈ្មោះប្រើប្រាស់សេវាកម្ម ធនាគារ មេយប៊ែង ឬដាក់ប្រាក់បញ្ញើតាមលក្ខខណ្ឌក្នុងអំឡុងពេលផ្តល់ជូន នឹងមានឱកាសឈ្នះដំណើរកម្សាន្តទៅកាន់ទីក្រុង Manchester ម្ដងទៀត ដែលនេះសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ ធនាគារ មេយប៊ែង ចំពោះការគាំទ្រឥតងាករេរបស់អតិថិជន និងការប្ដេជ្ញាចិត្តរបស់ខ្លួនដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ ដែលលើសពីសេវាកម្មហិរញ្ញវត្ថុ។

ទស្សនវិស័យសម្រាប់សេវាកម្មធនាគារនាពេលអនាគត
សាខាយុទ្ធសាស្រ្តនេះ តំណាងឱ្យជំហានដ៏សំខាន់មួយ នៅក្នុងចក្ខុវិស័យរបស់ ធនាគារ មេយប៊ែង តាមរយៈការផ្តល់ជូនសេវាកម្មធនាគារ ដែលរួមបញ្ជូលគ្រប់គំនិតច្នៃប្រឌិត ជាមួយយុទ្ធសាស្ត្រ ដែលផ្តល់ផលជាវិជ្ជមាននៅក្នុងការប្រាស្រ័យទាក់ទងរវាងយើង និងអតិថិជន។ ធនាគារ មេយប៊ែង ខេមបូឌា នឹងបន្តលើកកម្ពស់បណ្តាញសាខារបស់ខ្លួនស្របតាមយុទ្ធសាស្ត្រ M25+ របស់សម្ព័ន្ធធនាគារ មេយប៊ែង ដោយផ្តោតលើទំនើបកម្ម បទពិសោធន៍អតិថិជន និងបរិយាប័ន្នហិរញ្ញវត្ថុ។ សាខា អូឡាំពិក គឺជាសាខាដំបូងក្នុងចំណោមការវិនិយោគសំខាន់ៗជាច្រើន ដើម្បីបង្កើតសាខាដែលលើសពីការធ្វើប្រតិបត្តិការធនាគារ ដោយនឹងប្រែក្លាយជាទីកន្លែងដែលផ្តល់នូវលើកកម្ពស់ ទំនាក់ទំនង និងការវិវត្តរួមគ្នាជាមួយសហគមន៍។

