ប្រជាប្រិយភាពរបស់លោក ត្រាំ

ការស្ទង់មតិមួយបង្ហាញថា ប្រជាប្រិយភាពរបស់លោក ត្រាំ នៅអាម៉េរិក កំពុងដាំក្បាលចុះខ្លាំង ទោះលោកកំពុងរីកមុខមាត់លើឆាកអន្តរជាតិ


ការស្ទង់មតិមួយបានបង្ហាញថា ប្រជាប្រិយភាពរបស់ប្រធានធិបតីអាម៉េរិក លោកលោក ដូណាល់ ត្រាំ បានដាំក្បាលចុះយ៉ាងខ្លាំងរហូតដល់ទៅ១៨% ក្រោយលោកចូលមកដឹកនាំសេតវិមានជាថ្មីបានជាង២៨០ថ្ងៃកន្លងមកនេះ បើទោះបីលោក ត្រាំ កំពុងរីកមុខរីកមាត់ខ្លាំងនៅលើឆាកអន្តរជាតិ ក៏ដោយ។ បច្ចុប្បន្នអ្នកគាំទ្ររបស់លោក ត្រាំ នៅសល់តែ៣៩% ប៉ុណ្ណោះ ខណៈអ្នកមិនគាំទ្រមានរហូតដល់៥៧% ខណៈអ្នកមិនច្បាស់លាស់មាន៥%។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Economic។
ប្រជាប្រិយភាពរបស់លោក ត្រាំ
ដោយ

បើតាមការស្ទង់មតិរបស់សារព័ត៌មាន Economic ប្រជាប្រិយភាពរបស់លោក ដូណាល់ ត្រាំ នៅក្នុងការដឹកនាំសហរដ្ឋអាម៉េរិក ក្នុងអាណត្តិទីពីរមានការធ្លាក់ចុះលឿនជាងអ្នកកាន់តំណែងមុនៗ ហើយនិន្នាការនៃការធ្លាក់ចុះនឹងតែបន្ត។ ក្រោយចូលមកកាន់កាប់សេតវិមានបានជាង២៨០ថ្ងៃ ប្រជាប្រិយភាពរបស់លោក ត្រាំ បានធ្លាក់ចុះរហូតដល់១៨% ដោយធ្វើឱ្យអ្នកគាំទ្រលោក ត្រាំ នៅសល់តែ៣៩% ប៉ុណ្ណោះ ខណៈអ្នកមិនគាំទ្រកើនដល់៥៧% ខណៈមិនច្បាស់លាស់មានចំនួន៥%។

ការធ្លាក់ចុះប្រជាប្រិយភាពរបស់លោក ត្រាំ ទំនងជាអាចបណ្តាលពីការប្រើប្រាស់​អំណាចរបស់លោកក្នុងការកាត់បន្ថយចំនួនបុគ្គលិក ការផ្លាស់ប្តូរប្រព័ន្ធពាណិជ្ជកម្មសកលតាមការការដាក់ពន្ធបដិការ ការរឹតបន្តឹងប្រព័ន្ធច្បាប់ប្រឆាំងជនអន្តោប្រវេសន៍ និងការកែសម្រួលគោលនយោបាយការបរទេសជាដើម។ កត្តាចម្បងមួយទៀតដែលធ្វើឱ្យពលរដ្ឋធ្លាក់ទំនុកចិត្តលើលោក ត្រាំ គឺការខ្វះសមត្ថភាពក្នុងការដោះស្រាយបញ្ហាអតិផរណា និងសេដ្ឋកិច្ច។ ជាមួយគ្នានេះ ការរិះគន់ និងវាយប្រហារលើកិច្ចការអប់រំ ដោយរួមទាំងស្ថាប័នឧត្តមសិក្សាល្បីៗ សាលាវិជ្ជាជីវៈផ្នែកច្បាប់ អង្គភាពសារព័ត៌មាន និងអាជីវកម្មផ្សេងៗ ក៏អាចជាមូលហេតុធ្វើឱ្យប្រជាប្រិយរបស់លោកធ្លាក់ចុះផងដែរ។

បើតាមរបាយការណ៍របស់ស្ថាប័នព័ត៌មានខាងលើ ការដែលលោក ត្រាំ បានជាប់ឆ្នោតឡើងវិញដោយសារតែរលកនៃភាពទុទិដ្ឋិនិយមផ្នែកសេដ្ឋកិច្ច ដោយលោកបានប្រាប់អ្នកបោះឆ្នោតថា ប្រាក់ចំណូលរបស់ពួកគេនឹងកើនឡើង អតិផរណានឹងធ្លាក់ចុះ ទីផ្សារការងារនឹងមានភាពល្អប្រសើរ ហើយវណ្ណៈកណ្តាលនឹងរីកចម្រើនមិនធ្លាប់មានពីមុនមក ប៉ុន្តែរហូតមកដល់ពេលនេះអ្នកបោះឆ្នោតបានត្រឹមតែខកចិត្តប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


មេចុងភៅខ្មែរដ៏ល្បីល្បាញម្នាក់ ចែករំលែកបទពិសោធន៍ធ្វើម្ហូបនៅតាមភោជនីយដ្ឋានឯកទេសខាងម្ហូបវិចិត្រនៅទូទាំងសកលលោក

មេចុងភៅខ្មែរ អ៊ុន នួន ម៉ារីយ៉ា ដែលជាមេចុងភៅនៅហ្វាមហៅស៍រីស្សត & ស្ប៉ារបស់ Smiling Gecko កំពុងទទួលបានការចាប់អារម្មណ៍ច្រើន ជាពិសេសពីស…

ថៃនឹងបញ្ជូនពលរដ្ឋឥណ្ឌា ប្រមាណ៥០០នាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមអនឡាញទៅប្រទេសកំណើតវិញ

មនុស្សយ៉ាងតិច១,៥០០នាក់ មកពី២៨ប្រទេស ដែលធ្វើការងារពាក់ព័ន្ធនឹងការឆបោកតាមអនឡាញបានសម្រុករត់ចូលប្រទេសថៃ ដូចទឹកបាក់ទំនប់ ក្រោយពីមានការបង្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ