អត្ថបទពាណិជ្ជកម្ម

រង្វាន់ម៉ូតូហុងដាឌ្រីមសរុបចំនួន ៣ គ្រឿង ត្រូវបាន អិលអូអិលស៊ី ប្រគល់ជូន អាជីវករ ដែលបានឈ្នះក្នុងកម្មវិធីប្រម៉ូសិនចែកជូនម៉ូតូ


ដូចការសន្យា ក្នុងរយៈពេល ៣ខែ ពោលគឺចាប់ពីខែមេសា ដល់ខែ មិថុនា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានប្រគល់រង្វាន់ម៉ូតូហុងដាឌ្រីមដ៏ថ្មីសន្លាងសរុបទាំង ៣គ្រឿង ជូនដល់ដៃអាជីវករ ដែលជាអ្នកឈ្នះនៅក្នុងកម្មវិធីប្រម៉ូសិនចែកជូនម៉ូតូរបស់ខ្លួន។
រង្វាន់ម៉ូតូហុងដាឌ្រីមសរុបចំនួន ៣ គ្រឿង ត្រូវបាន អិលអូអិលស៊ី ប្រគល់ជូន អាជីវករ ដែលបានឈ្នះក្នុងកម្មវិធីប្រម៉ូសិនចែកជូនម៉ូតូ
ដោយ
អំពី LOLC

កម្មវិធី​ផ្ដល់រង្វាន់ម៉ូតូរបស់អិលអូអិលស៊ី បានចាប់ផ្ដើមឡើង កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ហើយនៅទីបំផុត អិលអូអិលស៊ី បានរកឃើញម្ចាស់រង្វាន់ម៉ូតូជាបន្ដបន្ទាប់​សរុប​ចំនួន ០៣នាក់ ដែលមកពីខេត្តផ្សេងៗគ្នា។ តាមរយៈការចាប់រង្វាន់ដោយចៃដន្យនៅលើការផ្សាយបន្តផ្ទាល់ ពីគណនីហ្វេសប៊ុកផេក​ផ្លូវការរបស់ អិលអូអិលស៊ី អិលអូអិលស៊ី បានរកឃើញម្ចាស់រង្វាន់ ដែលមានសំណាងទាំង ៣រូបដូចខាងក្រោម៖

-រង្វាន់ទី១ ប្រចាំខែមេសា៖​ លោកស្រី នី ឌីណា ជាអាជីវករនៅ ភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

-រង្វាន់ទី២ ប្រចាំខែឧសភា៖ លោកស្រី យាង សុខហៀក ជាអាជីវករនៅ ផ្សារកំពង់ប្រណាក ក្នុងភូមិកណ្ដាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

-រង្វាន់ទី៣ ប្រចាំខែមិថុនា៖ លោក ​ដេត ធន្នែត​​ ជាអាជីវករនៅផ្លូវលេខ៤៣០ ភូមិ០៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

អ្នកឈ្នះរង្វាន់ម៉ូតូទាំងបីរូបនេះ គឺជាអាជីវករ ដែលបានប្រើប្រាស់ អិលអូអិលស៊ី KHQR នៅទីតាំងអាជីវកម្មខ្លួន ដើម្បីទទួលការទូទាត់ប្រាក់ពីអតិថិជន ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ។

សូមបញ្ជាក់ផងដែរថា ទោះបីជាកម្មវិធីចែកជូនម៉ូតូដល់អាជីវករប្រើប្រាស់ អិលអូអិលស៊ី KHQR ដែលទទួលប្រាក់ពីអតិថិជន ឈានមកដល់ទីបញ្ចប់ពិតមែន ប៉ុន្តែ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានអះអាងថា នៅមានកម្មវិធីប្រម៉ូសិនផ្សេងៗទៀត ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ត្រៀម​សម្រាប់ផ្តល់ជូនអតិថិជន និងអាជីវកររបស់ អិលអូអិលស៊ី ទាំងអស់។

ដើម្បី មានឱកាស​អាចឈ្នះរង្វាន់ពីកម្មវិធីប្រម៉ូសិនផ្សេងៗពី អិលអូអិលស៊ី សូមបន្ត​តាមដាន​បណ្តាញសង្គមផ្លូវការរបស់ អិលអូអិលស៊ី ដើម្បីទទួលបានព័ត៌មានថ្មីៗ​អំពីកម្មវិធី។




អត្ថបទបន្ទាប់


រដ្ឋាភិបាល បើកយុទ្ធនាការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ តើអ្នកជំនាញយល់ឃើញបែបណាចំពោះយុទ្ធនាការនេះ?

រដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ