លោក Charlie Kirk

តើការបាញ់សម្លាប់សកម្មជនម្នាក់ដែលស្និទ្ធនឹងលោក ត្រាំ បានបង្ហាញពីការបែកបាក់នយោបាយនៅអាម៉េរិក ឬយ៉ាងណា?


ថ្មីៗនេះមានការបាញ់សម្លាប់សកម្មជននយោបាយស្ដាំនិយម លោក ឆាលី ឃើក (Charlie Kirk) ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅសាកលវិទ្យាល័យមួយក្នុងរដ្ឋអ៊ូតា សហរដ្ឋអាម៉េរិក។ ការស្លាប់នេះត្រូវបានគេមើលឃើញថា អាចបង្ហាញពីការបែកបាក់ខាងនយោបាយនៅសហរដ្ឋអាម៉េរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
លោក Charlie Kirk
ដោយ

លោក ឆាលី ឃើក វ័យ៣១ឆ្នាំ ដែលជាសហស្ថាបនិកក្រុមតស៊ូមតិអភិរក្សនិយមមួយនៅសហរដ្ឋអាម៉េរិក និងជាអ្នកគាំទ្រយ៉ាងប្ដូរផ្ដាច់ចំពោះលោក ត្រាំ នោះត្រូវបានខ្មាន់កាំភ្លើងម្នាក់បាញ់ចំកបណ្ដាលឱ្យស្លាប់នៅនឹងកន្លែង នៅក្នុងអំឡុងពេលលោកកំពុងនិយាយនៅក្នុងព្រឹត្តិការណ៍នៅសាកលវិទ្យាល័យមួយក្នុងទីក្រុងអូរ៉េម រដ្ឋអ៊ូតា សហរដ្ឋអាម៉េរិក កាលពីថ្ងៃពុធ សប្តាហ៍នេះ។ ចំពោះមូលហេតុនៃបាញ់សម្លាប់នេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេ ហើយគេក៏មិនទាន់ដឹងថា តើជនសង្ស័យត្រូវបានចាប់ខ្លួនបាន ឬយ៉ាងណានោះដែរ។

ការស្លាប់នេះត្រូវបានគេមើលឃើញថា គឺជាការបង្ហាញអំពីការបែកបាក់ខាងនយោបាយនៅសហរដ្ឋអាម៉េរិក ខណៈសមាជិកសភាបានចង្អុលមុខដាក់គ្នានៅក្នុងសភាពាក់ព័ន្ធនឹងការស្លាប់នេះ។ បើតាមសមាជិកសភាម្នាក់បាននិយាយថា ក្រុមអ្នកប្រជាធិបតេយ្យបានចោទសួរថា ហេតុអ្វីការសម្លាប់របស់ឥស្សរជនមិនសូវល្បីផ្សេងទៀតមិនទទួលបានការចាប់អារម្មណ៍ដូចការស្លាប់របស់លោក ឆាលី បែបនេះ។

បន្ទាប់មក ប្រធានសភាមកពីគណបក្សសាធារណរដ្ឋលោក Mike Johnson បានគោះញញួរដើម្បីបញ្ជាឱ្យបញ្ចប់ភាពចម្រូងចម្រាសក្នុងសភានេះ ខណៈជនមិនស្គាល់អត្តសញ្ញាណម្នាក់បានស្រែកថាត្រូវតែអនុម័តច្បាប់កាន់កាប់កាំភ្លើង។ ការស្លាប់របស់លោក ឆាលី បានធ្វើឱ្យអ្នកអភិរក្សនិយមជាច្រើន ដែលគាំទ្រលោកបានចោទពួកសេរីនិយមថា ជាអ្នកនៅពីក្រោយការវាយប្រហានេះ ខណៈដែលអ្នកប្រជាធិបតេយ្យភាគច្រើនរក្សាសំឡេងស្ងប់ស្ងាត់ និងបានអំពាវនាវឱ្យមានច្បាប់គ្រប់គ្រងកាំភ្លើងឱ្យកាន់តែខ្លាំង៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


អ្នកជំនាញសង្កេតឃើញថា ការធ្វើពហិការមិនប្រើផលិតផលថៃ របស់ពលរដ្ឋខ្មែរ ហាក់មានការធ្លាក់ចុះ តើមកពីមូលហេតុអ្វី?

ចលនាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ ហើយងាកមកគាំទ្រផលិតផលខ្មែររបស់ពលរដ្ឋខ្មែរមានភាពផុសផុលខ្លាំងគួរឱ្យកត់សម្គាល់ក្រោយកងទ័ពថៃ វាយចូលឈ្លានពា…

តើកម្ពុជា គួរមានការថ្លឹងថ្លែងបែបណាជុំវិញគម្រោងបើកច្រកព្រំដែនគោកជាមួយថៃ តាមសំណើរបស់ក្រុមហ៊ុនជប៉ុន?

រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងរដ្ឋមន្រ្តីស្ដីទី នៃក្រសួងការពារជាតិថៃ បានពិភាក្សាអំពីការបើកច្រកទ្វារព្រំដែនមួយចំនួនឡើងវិញនៅក្នុងកិច្ច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ