ADB អនុម័តកម្ចី

ADB អនុម័តកម្ចីជាង៥២លានដុល្លារដល់កម្ពុជា ដើម្បីពង្រីកបណ្តាញអគ្គិសនី


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្ចីជាង៥២លានដុល្លារសម្រាប់គម្រោងពង្រីកបណ្តាញអគ្គិសនីនៅកម្ពុជា ដែលនឹងបន្ថែមបណ្តាញបញ្ជូនអគ្គិសនីក្នុងប្រទេសកម្ពុជា ដើម្បីធ្វើសមាហរណកម្មថាមពលកកើតឡើងវិញបទៅក្នុងបណ្តាញអគ្គិសនីជាតិ និងជួយបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងជាមួយថាមពលស្អាត និងផលិតក្នុងស្រុក។
ADB អនុម័តកម្ចី
ដោយ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានអនុម័តប្រាក់កម្ចីជាង៥២លានដុល្លារសម្រាប់គម្រោងពង្រីកបណ្តាញអគ្គិសនីនៅកម្ពុជា ដែលនឹងពង្រឹងគន្លងថាមពលកកើតឡើងវិញរបស់កម្ពុជា។ លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជាបានចាត់ទុកការផ្គត់ផ្គង់អគ្គិសនី ដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យ គឺជាឆ្អឹងខ្នងនៃការរីកចម្រើនរបស់កម្ពុជា ខណៈគម្រោងថ្មីនេះមិនមែនគ្រាន់តែជាការកសាងខ្សែបញ្ជូនអគ្គិសនីនោះទេ តែវាជាការតភ្ជាប់ប្រជាសហគមន៍ សាលារៀន មន្ទីរពេទ្យ និងអាជីវកម្មទៅនឹងអនាគតថាមពលស្អាត និងធន់ជាងមុន។ សម្រាប់លោកស្រី ការបញ្ចូលថាមពលកកើតឡើងវិញកាន់តែច្រើនទៅក្នុងបណ្តាញអគ្គិសនី កម្ពុជាមានលទ្ធភាពអាចផ្គត់ផ្គង់ថាមពលដល់ប្រជាពលរដ្ឋ ព្រមទាំងជួយការពារបរិស្ថាន។

បណ្តាញអគ្គិសនីរបស់កម្ពុជាត្រូវបានសាងសង់ឡើងសម្រាប់ថាមពលធម្មតា ដូច្នេះទើបឥឡូវនេះវាត្រូវពង្រីក ដើម្បីបន្ថែមបញ្ចូលថាមពលព្រះអាទិត្យ និងខ្យល់ដែលកំពុងកើនឡើង តួយ៉ាងគម្រោងថ្មីនេះនឹងសាងសង់ខ្សែបញ្ជូនថាមពលអគ្គិសនី២៣០គីឡូវ៉ាត់ប្រវែង៥៥គីឡូម៉ែត្ររវាងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង និងកែលម្អស្ថានីយរងចំនួន៩នៅទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់របស់ធនាគារអភិវឌ្ឍន៍អាស៊ី។

គួរជម្រាបថា ប្រទេសកម្ពុជាបានបង្កើនការផលិតអគ្គិសនីក្នុងស្រុកយ៉ាងឆាប់រហ័ស ដោយបន្ថែមបរិមាណផលិតទ្វេដងពី៨,៦៨តេរ៉ាវ៉ាត់ម៉ោងក្នុងឆ្នាំ២០២០ ដល់១៧,៨៥តេរ៉ាវ៉ាត់ម៉ោងក្នុងឆ្នាំ២០២៤។ វឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីការកើនឡើងនៃការពឹងផ្អែកលើខ្លួនឯងផ្នែកថាមពល និងសក្តានុពលនៃប្រភពថាមពលកកើតឡើងវិញរបស់កម្ពុជា ដើម្បីគាំទ្រគោលដៅអភិវឌ្ឍន៍របស់ខ្លួន៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


ផែនទីបង្ហាញផ្លូវប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់កម្ពុជា បានឈានទៅរក ដំណាក់កាលថ្មីនៃការសម្របសម្រួលយុទ្ធសាស្ត្រ និងការរីកចំរើនរួ…

ផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» ដ៏ធំដំបូងគេ នឹងបើកដំណើរការសាកល្បងនៅក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខ

ផ្សារទេសចរណ៍បែបខ្មែរដ៏ធំដំបូងគេ «ភូមិខ្មែរអ្នកធ្វើ» នៅកម្ពុជានឹងបើកដំណើរការសាកល្បងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៥ ពោលគឺនៅក្រោយថ្ងៃបុណ្យភ្ជុំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ