វិបត្តិសេដ្ឋកិច្ច

ADB បញ្ចេញកញ្ចប់មូលនិធិបន្ទាន់ ដើម្បីជួយបណ្ដាប្រទេសនៅអាស៊ីទប់ទល់នឹងវិបត្តិបង្កឡើងដោយសង្គ្រាម


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសដាក់ចេញនូវកញ្ចប់មូលនិធិឥណទាន និងជំនួយហិរញ្ញប្បទានបន្ទាន់ ក្នុងគោលបំណងការពារប្រទេសជាសមាជិកឱ្យចាកផុតពីផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្ដាលមកពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ យោងតាមការចុះផ្សាយរបស់ Nikkei Asia ប្រទេសស្រីលង្កា គឺជាសមាជិកដំបូងគេ ដែលទទួលបានកញ្ចប់មូលនិធិសង្គ្រោះនេះក្នុងតម្លៃសរុប១០០លានដុល្លារ។
វិបត្តិសេដ្ឋកិច្ច
ដោយ

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែមីនា ធនាគារអភិវឌ្ឍន៍អាស៊ី បានគូសបញ្ជាក់ថា ខ្លួនកំពុងរៀបចំដាក់ពង្រាយជំនួយ ដែលមានភាពបត់បែន និងរហ័ស ដើម្បីជួយប្រទេសសមាជិកកំពុងអភិវឌ្ឍន៍ក្នុងការគ្រប់គ្រងសម្ពាធសារពើពន្ធ និងធានាខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញចាំបាច់ ជាពិសេស គឺថាមពល និងស្បៀងអាហារ។

លោក ម៉ាសាតូ កុនដា (Masato Kanda) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងថា ការគាំទ្របន្ថែមនេះនឹងជួយពង្រឹងរបាំងការពារសេដ្ឋកិច្ចប្រឆាំងនឹងសម្ពាធពីខាងក្រៅតំបន់។ កញ្ចប់ជំនួយនេះនឹងផ្ដោតលើការផ្តល់សាច់ប្រាក់ងាយស្រួល ដល់រដ្ឋាភិបាល ដែលកំពុងប្រឈមនឹងភាពតានតឹងផ្នែកថវិកា ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច និងការពារប្រជាជនពីវិបត្តិនៃការកើនឡើងតម្លៃទំនិញ។

ទន្ទឹមនឹងនេះ តាមរយៈកម្មវិធីហិរញ្ញវត្ថុពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ ADB ក៏នឹងផ្តល់ការធានា និងប្រាក់កម្ចីដល់វិស័យឯកជន ដើម្បីធានាឱ្យបាននូវការនាំចូលស្បៀង និងថាមពល។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺ ADB បានសម្រេចធ្វើឱ្យសកម្មឡើងវិញនូវយន្តការគាំទ្រការនាំចូលប្រេងជាបណ្តោះអាសន្ន ដើម្បីធានាថា សន្តិសុខថាមពលមិនត្រូវបានរំខាន ទោះបីជាថ្លៃដើម និងឧបសគ្គនៃការដឹកជញ្ជូនមានការកើនឡើងក៏ដោយ។

បច្ចុប្បន្នប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ី កំពុងស្ថិតក្នុងចំណោមអ្នករងគ្រោះខ្លាំងបំផុតដូចជាហ្វីលីពីន បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នផ្នែកថាមពលកាលពីថ្ងៃទី២៤ ខែមីនា ដើម្បីសម្របសម្រួលការចែកចាយទំនិញ ខណៈវៀតណាមបានណែនាំឱ្យក្រុមហ៊ុននានាអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ ដើម្បីសន្សំសំចៃការប្រើប្រាស់ថាមពល។ ចំណែកឯប្រទេសឥណ្ឌូនេស៊ីឯណោះវិញ ប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីអានតូ បានស្នើឱ្យមានការកាត់បន្ថយប្រាក់បៀវត្សរ៍របស់មន្ត្រីរដ្ឋាភិបាល និងសមាជិកសភា ដើម្បីជួយដោះស្រាយវិបត្តិថវិកាជាតិ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រោងចក្រដំឡើងរថយន្តអគ្គិសនីដឹកទំនិញតម្លៃ៤៦លានដុល្លារនឹងផុសត្រដែតឡើងនៅខេត្តពោធិ៍សាត់ឆាប់ៗនេះ​

​​ស្របពេលពិភពលោកកំពុងញាំញីដោយសារវិបត្តិប្រេងឥន្ធនៈហក់ឡើងថ្លៃ រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីសម្រាប់ដឹកទំនិញ និងអ្នកដំណើរដ៏ធំមួយតម្លៃ…

ការធ្វើអាជីវកម្មនៅអាម៉េរិក ធ្លាក់ចុះដល់កម្រិតទាបបំផុត ខណៈលោក ត្រាំ កំពុងបាត់បង់ទំនុកចិត្តពីពលរដ្ឋដោយសារសង្គ្រាមនៅអ៊ីរ៉ង់

សង្គ្រាមដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ចាប់ដៃជាមួយសម្ពន្ធមិត្តអ៊ីស្រាអែល ដើម្បីបង្ក្រាបអ៊ីរ៉ង់ឱ្យលុតជង្គង់ឱ្យសុំចាញ់នៅមជ្ឈិមបូព៌ា នៅមិនទាន់សម្រេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ