សង្រ្គាមជម្ឈិមបូព៌ា

ការវាយប្រហារយោធាយ៉ាងចាស់ដៃលើអ៊ីរ៉ង់ កំពុងធ្វើសេដ្ឋកិច្ចតំបន់ជម្ឈិមបូព៌ា និងពិភពលោកប្រឈមហានិភ័យធ្ងន់ធ្ងរ


ការវាយប្រហារយោធាយ៉ាងចាស់ដៃលើអ៊ីរ៉ង់ កំពុងធ្វើសេដ្ឋកិច្ចតំបន់ជម្ឈិមបូព៌ា និងពិភពលោកប្រឈមហានិភ័យធ្ងន់ធ្ងរ!! ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ រួមជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាន់ជំហរយ៉ាងដាច់ខាតលើប្រទេសអ៊ីរ៉ង់ ដោយបានរួមគ្នាបើកការវាយកម្ទេចទៅលើអ៊ីរ៉ង់ តាមផ្លូវអាកាសជាលក្ខណៈទ្រង់ទ្រាយធំយ៉ាងខ្លាំងក្លាបំផុត បន្ទាប់ពីមានភាពតានតឹងកើនឡើងជាច្រើនសប្តាហ៍។
សង្រ្គាមជម្ឈិមបូព៌ា
ដោយ

ការវាយប្រហារនេះបានកំណត់គោលដៅទៅលើមេដឹកនាំ និងហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ីរ៉ង់ ដែលជាលទ្ធផលបង្កហានិភ័យដ៏ធ្ងន់ធ្ងរទាំងសម្រាប់សេដ្ឋកិច្ចនៅតំបន់មជ្ឈិមបូព៌ា និងសេដ្ឋកិច្ចពិភពលោកផង។

នៅមុនពេលផ្ទុះសង្គ្រាមលោក ដូណាល់ ត្រាំ បានព្រមានថា សហរដ្ឋអាម៉េរិក អាចនឹងបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ដើម្បីកម្ទេចកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែអ៊ីរ៉ង់នៅតែមិនចុះញ៉មសោះឡើយ។ ប៉ុន្តែនៅពេលប្រកាសបើកការវាយប្រហារទៅលើអ៊ីរ៉ង់ លោក ដូណាល់ ត្រាំ បានលើកឡើងថា ប្រទេសអ៊ីរ៉ង់ បានបង្កអរិភាពប្រឆាំងសហរដ្ឋអាម៉េរិកជាច្រើនទសវត្សរ៍មកហើយ ហើយសហរដ្ឋអាម៉េរិក ចាំបាច់ត្រូវតែចាត់វិធានការ ដើម្បីរារាំងអ៊ីរ៉ង់កុំឱ្យផលិតបាននូវសព្វាវុធនុយក្លេអ៊ែមហាប្រល័យលោក។ មិនតែប៉ុណ្ណោះ លោកត្រាំ ក៏បានអំពាវនាវឱ្យប្រជាជនអ៊ីរ៉ង់ក្រោកឡើងប្រឆាំងនឹងរដ្ឋាភិបាលរបស់ពួកគេ។

រដ្ឋាភិបាលអ៊ីរ៉ង់បានចុះខ្សោយរួចទៅហើយដោយសារសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៥ ដោយសហរដ្ឋអាម៉េរិក ផ្ដោតលើការទម្លាក់គ្រាប់បែកកម្ទេចទីតាំងរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូមសម្រាប់ផលិតសព្វាវុធនុយក្លេអ៊ែ និង ដោយសារមហាបាតុកម្មនៅក្នុងប្រទេសកាលពីពេលថ្មីៗនេះ។

ប្រសិនបើការវាយប្រហារទាំងនេះអាចកម្ទេចមេដឹកនាំកំពូលៗរបស់អ៊ីរ៉ង់ រួមទាំងមេដឹកនាំកំពូល Ali Khamenei វាអាចនាំមកនូវការផ្លាស់ប្តូរនយោបាយដោយមិនចាំបាច់បញ្ជូនកងទ័ពជើងគោកអាម៉េរិកចូលទៅក្នុងសង្គ្រាមរ៉ាំរ៉ៃដូចនៅប្រទេសអ៊ីរ៉ាក់ ឬ អាហ្វហ្គានីស្ថាននោះទេ។

ទោះជាយ៉ាងណា ប្រវត្តិសាស្ត្របានបង្ហាញថា ការវាយប្រហារតាមអាកាសពីបរទេស គឺកម្រនាំទៅរកការងើបឡើងបះបោរពីប្រជាជនណាស់។ ហើយគេមិនច្បាស់ថា តើកងឆ្មាំបដិវត្តន៍អ៊ិស្លាម ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ នឹងទទួលយកមេដឹកនាំកំពូលថ្មី ឬក៏អត់នោះទេ ហើយក៏មិនច្បាស់ថា តើរដ្ឋាភិបាលថ្មីនឹងយកសហរដ្ឋអាម៉េរិកធ្វើជាមិត្តនោះដែរ។ ក្រុមអ្នករិះគន់ ក៏បានកត់សម្គាល់ផងដែរថា លោក ដូណាល់ ត្រាំ មិនបានស្នើសុំការអនុម័តយល់ព្រមពីរដ្ឋសភានោះទេ មុនពេលចាប់ផ្តើមការវាយប្រហារលើអ៊ីរ៉ង់។

ទន្ទឹមនេះ ក៏មានការភ័យខ្លាចអំពីភាពរាំងស្ទះដល់ការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកផងដែរ។ ក្រុមអ្នកវិភាគព្រមានថា ប្រសិនបើការប្រយុទ្ធគ្នាកាន់តែធ្ងន់ធ្ងរ ការដឹកជញ្ជូនប្រេងនៅឈូងសមុទ្រ អាចនឹងមានការរាំងស្ទះ ដោយកាត់បន្ថយការផ្គត់ផ្គង់ប្រេងនៅទូទាំងពិភពលោករាប់លានបារ៉ែលក្នុងមួយថ្ងៃ ហើយស្ថានភាពនោះអាចជំរុញឱ្យប្រេងឡើងថ្លៃយ៉ាងខ្លាំង ហើយជាលទ្ធផលនឹងធ្វើឱ្យអតិផរណាហក់ឡើងខ្ពស់នៅទូទាំងពិភពលោក។

ដូចនេះវភាគច្រើន វានឹងអាស្រ័យលើថា តើសង្គ្រាមនេះនឹងមានរយៈពេលយូរប៉ុណ្ណា ហើយថា តើបណ្ដាប្រទេសផលិតប្រេងធំៗដូចជាប្រទេសអារ៉ាប៊ីសាអូឌីតជាដើម អាចបង្កើនទិន្នផលប្រេងដើម្បីទូទាត់ការខាតបង់ ឬយ៉ាងណា ដើម្បីសង្គ្រោះទីផ្សារប្រេងអន្តរជាតិ ខណៈស្ថានភាពនៅតែមិនប្រាកដប្រជាខ្លាំង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ហេតុអ្វីបានជាអាម៉េរិក និងអ៊ីស្រាអែលសម្រេចចិត្តវាយប្រហារអ៊ីរ៉ង់ ហើយគេអាចបញ្ចប់វាដោយរបៀបណា?

ហេតុអ្វីបានជាអាម៉េរិក និងអ៊ីស្រាអែលសម្រេចចិត្តវាយប្រហារអ៊ីរ៉ង់ ហើយគេអាចបញ្ចប់វាដោយរបៀបណា? វិបត្តិនៅមជ្ឈិមបូព៌ាមិនមែនជារឿងចៃដន្យនោះទេ …

ការវាយប្រហារយោធាយ៉ាងចាស់ដៃលើអ៊ីរ៉ង់ កំពុងធ្វើសេដ្ឋកិច្ចតំបន់ជម្ឈិមបូព៌ា និងពិភពលោកប្រឈមហានិភ័យធ្ងន់ធ្ងរ

ចាប់តាំងពីលោក ត្រាំ ឡើងមកកាន់កាប់សេតវិមានជាថ្មីម្តងទៀត តើប្រទេសណាខ្លះដែលបានរងការវាយប្រហារពីអាម៉េរិក? ទោះបីជាធ្លាប់បានសន្យាក្នុងយុទ្ធនា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ