វិស័យបរិស្ថាន

ការបំពុលខ្យល់អាចធ្វើឱ្យអាស៊ីអាគ្នេយ៍ខាតបង់ជិត៦០០ពាន់លានដុល្លារ


កម្រិតនៃការបំពុលបរិយាកាស ជាពិសេសខ្យល់ ដែលកើតមានជាប្រចាំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេអះអាងថា អាចនឹងកាន់តែមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច។ ការសិក្សាមួយបង្ហាញថា ទំហំនៃផលប៉ះពាល់ដល់អាយុជីវិត និងសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ និងមានតម្លៃរហូតដល់ជិត៦០០ពាន់លានដុល្លារឯណោះនៅត្រឹមឆ្នាំ២០៥០។
វិស័យបរិស្ថាន
ដោយ

ការសិក្សាថ្មីមួយបានព្យាករថា ការស្លាប់មុនអាយុ ដែលបណ្តាលមកពីការបំពុលខ្យល់នៅអាស៊ីអាគ្នេយ៍អាចកើនឡើងជិត១០% នៅឆ្នាំ២០៥០ ហើយវាក៏អាចបង្កការខាតបង់សេដ្ឋកិច្ចរហូតដល់ទៅ៥៩១ពាន់លានដុល្លារអាម៉េរិកនៅក្នុងតំបន់នេះ ប្រសិនបើមិនមានវិធានការច្បាស់លាស់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន VN Express ។

ការស្រាវជ្រាវដែលផ្តោតលើការស្លាប់មុនអាយុ ដែលអាចបណ្តាលមកពីភាគល្អិតតូចៗនៅក្នុងខ្យល់បានបង្ហាញថា ការបំភាយឧស្ម័ន ដែលអាចបង្កបញ្ហាដល់សុខភាពហាក់មានកំណើនកើនឡើងពី៧,២%ទៅ៩,៦% រហូតដល់ឆ្នាំ២០៥០។ ផ្អែកតាមសេណារីយូ នៃការព្យាករនេះ គេបានប៉ាន់ប្រមាណជាចំនួនមនុស្ស ដែលអាចមានគ្រោះថ្នាក់ដល់ជីវិត គឺអាចមានការកើនឡើងពី៨ម៉ឺន២ពាន់នាក់ដល់ជិត១១ម៉ឺននាក់។

ក្រោមសេណារីយ៉ូដដែលនេះ ទំហំនៃការប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម ក៏មានទំហំធំផងដែរដល់មនុស្សជាតិ។ កំណើននៃការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលត្រូវបានកំណត់ដោយកំណើនសេដ្ឋកិច្ច និងការយកចិត្តទុកដាក់លើការគ្រប់គ្រងបរិយាកាសនៅមានកម្រិតផងនោះ វាអាចនឹងបន្សល់ទុកនូវផលប៉ះពាល់ធ្ងន់ធ្ងរ។

លោក ស្ទីប យីម (Steve Yim) ប្រធានមជ្ឈមណ្ឌលប្រែប្រួលអាកាសធាតុ និងសុខភាពបរិស្ថាននៅសាកលវិទ្យាល័យបច្ចេកវិទ្យាណាន់យ៉ាង នៅក្នុងប្រទេសសិង្ហបុរី បានប៉ាន់ប្រមាណពីផលប៉ះពាល់សេដ្ឋកិច្ចសរុបចំពោះតំបន់នេះដោយសារតែការបំពុលខ្យល់ គឺនៅក្នុងរង្វង់ពី៤៤៧ពាន់លានដុល្លារទៅដល់៥៩១ពាន់លានដុល្លារ។ កន្លងមកប្រទេស ដែលមានកម្រិតបំពុលបរិកាសខ្ពស់នៅក្នុងតំបន់ គឺមានថៃ វៀតណាម និងម៉ាឡេស៊ីជាដើម ហើយកម្ពុជាក៏ធ្លាប់មានការព្រួយបារម្ភខ្លះដែរក្នុងចំណោមមហាជន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ត្រាំ កំពុងថ្លឹងថ្លែងប្រើកម្លាំងយោធា ដើម្បីវាយប្រហារប្រទេសវេណេស៊ុយអេឡា

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងថ្លឹងថ្លែងអំពីជម្រើសនៃការធ្វើប្រតិបត្តិការយោធារបស់អាម៉េរិក ដើម្បីវាយប្រហារប្រទេសវេណេស៊ុយអេឡា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ