វិស័យអាកាសចរណ៍

ក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុន AirJapan នឹងបិទប្រតិបត្តិការហោះហើរ ក្រោយដំណើរការបាន២ឆ្នាំ


ក្រុមហ៊ុនអាកាសចរណ៍ AirJapan ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធរបស់ក្រុមហ៊ុន ANA Group នឹងផ្អាកប្រតិបត្តិការដឹកជញ្ជូនផ្លូវអាកាសនៅក្នុងរង្វង់ចុងខែមីនា ឆ្នាំ២០២៦ ក្រោយបើកដំណើរការបានប្រមាណ២ឆ្នាំ។ ការបិទនេះ ត្រូវបានក្រុមហ៊ុនមេរបស់ក្រុមហ៊ុននេះអះអាងថា គឺដោយសារមូលហេតុជាច្រើន ដោយរួមទាំងបញ្ហាថែទាំយន្តហោះ ការពន្យាពេលនៃការផ្គត់ផ្គង់យន្តហោះ និងការប្រកួតប្រជែងខ្លាំងជាដើម។
វិស័យអាកាសចរណ៍
ដោយ

សារព័ត៌មាន VN Express បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ ANA Group បានប្រកាសថា ខ្លួននឹងបិទប្រតិបត្តិការដឹកជញ្ជូនផ្លូវអាកាសរបស់ក្រុមហ៊ុនអាកាសចរណ៍កូនកាត់ AirJapan នៅក្នុងខែមីនា ឆ្នាំ២០២៦ ក្រោយបើកដំណើរការបានប្រមាណ២ឆ្នាំ។ ក្រុមហ៊ុននេះបានចាត់ទុកការបិទនេះថា ជាការសម្រេចចិត្តថ្មី និងជាផ្នែកមួយនៃការផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្មផ្នែកអាកាសចរណ៍ស៊ីវិលដ៏សំខាន់របស់ខ្លួន។

ជើងហោះហើរពីទីក្រុងបាងកក និងពីសិង្ហបុរី មកកាន់អាកាសយានដ្ឋាន ណារីតា ទីក្រុងតូក្យូនៅថ្ងៃទី២៩ មីនា គឺជាជើងហោះហើរចុងក្រោយរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ។ ក្រុមហ៊ុន ANA Group បានប្រកាសថា ការសម្រេចចិត្តនេះ គឺដើម្បីជំរុញប្រសិទ្ធភាព និងលើកកម្ពស់ការប្រកួតប្រជែងនៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល ហើយក៏ទាក់ទងផងដែរនឹងការអូសបន្លាយពេលវេលានៃការផ្គត់ផ្គង់យន្តហោះ ក៏ដូចជាបញ្ហាថែទាំ ដែលពាក់ព័ន្ធនឹងយន្តហោះ Boeing 787។

បុគ្គលិក និងអាកាសយានិកទាំងអស់របស់ក្រុមហ៊ុន AirJapan នឹងត្រូវបញ្ចូលទៅក្នុងក្រុមហ៊ុន ANA ដើម្បីពង្រឹងប្រសិទ្ធភាពអាជីវកម្ម សុវត្ថិភាព និងគុណភាពសេវាកម្មផ្លូវអាកាសរបស់ខ្លួន​។ មកទល់ពេលនេះ ជប៉ុន មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកសរុបជាង៣០០ក្រុមហ៊ុនជាមួយនឹងអ្នកដំណើរផ្លូវអាកាសសរុបប្រមាណជាង៩៤លាននាក់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វៀតណាម ជាប្រទេសប្រើប្រាស់មាសច្រើនជាងគេបំផុតនៅអាស៊ាន ដែលមានរហូតដល់៥៥តោនក្នុង១ឆ្នាំ

ទិន្នន័យរបស់ក្រុមប្រឹក្សាមាសពិភពលោក ដែលដកស្រង់សម្ដីរបស់សមាជិកសភាវៀតណាមម្នាក់បានបង្ហាញថា ប្រទេសវៀតណាម បាននាំមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ក្ន…

ធនាគារ ខេប៊ីប្រាសាក់ ចូលរួម «កម្មវិធីសន្សំប្រាក់ដោយភាពវៃឆ្លាត សន្សំប្រាក់ដោយក្តីស្រឡាញ់»

ខេត្តកំពត៖ ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមឧបត្ថម្ភ និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃការសន្សំប្រាក់ នៅក្នុងទិវាសន្សំអាស៊ាន ឆ្នាំ 2025 នាថ្ងៃទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ