ISI PIPE GALVA® ផលិតចេញពីវត្ថុធាតុដើមគុណភាពខ្ពស់ ដោយរោងចក្រកែច្នៃផលិតផលដុំរ៉ូឡូដែក ស អាយ.អេស.អាយ (ISI GALVA®) ដែលជារោងចក្រ ដំបូងគេ និងតែ ១ គត់នៅកម្ពុជា។
ដែកទីប ស អាយ.អេស.អាយ (ISI PIPE GALVA®) បានបន្ថែមក្រូម៉េសារធាតុស័ង្កសីក្រាស់ជាងមុន ៥០% ដើម្បីបង្កើនភាពធន់នឹងច្រែះឱ្យកាន់តែប្រសើរ និងមានបន្ថែមស្រទាប់ការពារពិសេស ដើម្បីប្រឆាំងនឹងភាពងាយឡើងស្នឹម និងផ្កាអំបិល ដែលជាបច្ចេកវិទ្យាមានតែមួយគត់នៅកម្ពុជា ជួយឱ្យការរក្សាទុកផលិតផលបានកាន់តែយូរអង្វែង និងផ្ដល់នូវការប្រើប្រាស់ប្រកបដោយទំនុកចិត្តសម្រាប់ប្រជាជនកម្ពុជា។
ថែ្លងនៅក្នុងកម្មវិធី បង្ហាញការវិវឌ្ឍថ្មីនៃផលិតផល ដែកទីប ស អាយ.អេស.អាយ និងពិធីជប់លៀងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន ISI STEEL លោក កាំង ឡេង អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន ISI GROUP បានលើកឡើងថា ផ្ដើមចេញពីអាជីវកម្មដំបូងផលិតស័ង្កសីពណ៌ ជាលក្ខណៈគ្រួសារ នៅឆ្នាំ ១៩៩៧ ក្រុមហ៊ុន ISI STEEL បានអភិវឌ្ឍខ្លួនឥតឈប់ឈរ រហូតក្លាយជាក្រុមហ៊ុនផលិតដែកទីប ស និងដុំរ៉ូឡូដែក ស ដ៏ធំដំបូងគេនៅកម្ពុជា។
លោកបន្ថែមថា ក្រុមហ៊ុន ISI STEEL តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ស្មោះត្រង់ និងការផលិតនូវ ផលិតផលដែលមានគុណភាពខ្ពស់។ ដោយមានការអត់ធ្មត់ខ្ពស់ គោរពវិន័យ និងការគាំទ្រកាន់តែច្រើនឡើងៗពីអតិថិជន និងដៃគូអាជីវកម្ម បច្ចុប្បន្ន ក្រុមហ៊ុន ISI STEEL បានក្លាយជាក្រុមហ៊ុនខ្មែរឈានមុខគេក្នុងវិស័យឧស្សាហកម្មដែកនៅកម្ពុជា ដែលមានបទពិសោធន៍វិនិយោគក្នុងស្រុកជិត ៣ ទសវត្សរ៍ ។ បច្ចុប្បន្នក្រុមហ៊ុន ISI STEEL មានផលិតផលដែក និងសម្ភារៈសំណង់ សរុបជាង ៣០០មុខ ដែលបាននិងកំពុងផ្គត់ផ្គង់យ៉ាងសកម្ម នៅក្នុងវិស័យសំណង់នៅកម្ពុជា រាប់ចាប់ពីផ្ទះ រោងច្រក សាលារៀន មន្ទីរេពទ្យ រហូតដល់ហេដ្ឋារចនាសម្ព័ន្ធជាតិ មានដូចជា កំពង់ផែ និង ព្រលានយន្តហោះអន្តជាតិជាដើម។
លោក កាំង ឡេង បានអះអាងទៀតថា បច្ចុប្បន្ន រោងចក្រកែច្នៃផលិតផលដុំរ៉ូឡូដែក ស អាយ.អេស.អាយ (ISI GALVA®) តម្លៃវិនិយោគ ១០លានដុល្លារ របស់ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល អាចមានសមត្ថភាពផលិតរហូតដល់ទៅ ២០ម៉ឺនតោនក្នុងមួយឆ្នាំ។ ការវិនិយោគនេះ មិនត្រឹមតែសម្រាប់ ក្រុមហ៊ុន ISI STEEL ប៉ុណ្ណោះទេ ប៉ុន្ដែ ជាការបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុនចំពោះអនាគតនៃប្រទេសកម្ពុជា។
ISI GALVA® មិនត្រឹមតែជាវត្ថុធាតុដើម ត្រូវបានយកទៅផលិត ISI PIPE GALVA® ជាផលិតផលដែកទីប ស ដែលកម្ពុជាទុកចិត្តប៉ុណ្ណោះទេ ប៉ុន្ដែ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ISI GALVA® ក៏ត្រូវបាននាំចេញដោយជោគជ័យទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
សូមបញ្ជាក់ថា ក្រៅពីវិស័យផលិតផលកែច្នៃដែក និងការផ្គត់ផ្គង់សម្ភារៈសំណង់ សម្ព័ន្ធក្រុមហ៊ុន ISI GROUP ក៏បានពង្រីកខ្លួនទៅកាន់វិស័យពាក់ព័ន្ធជាច្រើនទៀតដូចជា វិស្វកម្មសំណង់ អចលនទ្រព្យ សួនឧស្សាហកម្មតំបន់សេដ្ឋកិច្ចពិសេស និងចំណីអាហារផងដែរ។