វិស័យពាណិជ្ជកម្ម

អ្នកឧកញ៉ា គិត ម៉េង បង្ហាញផែនការប្រកបដោយមហិច្ឆតារបស់សភាពាណិជ្ជកម្ម ដើម្បីនាំកម្ពុជា ទៅកាន់ពិភពលោក


អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអះអាងថា សភាពាណិជ្ជកម្ម មិនមែនគ្រាន់តែជាបណ្តាញធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាតំណាងវិស័យឯកជន និងជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចជាតិ និងជាមុខមាត់នៃសក្តានុពលរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។ ជាក់ស្តែងសភាពាណិជ្ជកម្មកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗ ដើម្បីប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព និងពង្រឹងកិច្ចសហការរវាងធុរជនជាតិ និងអន្តរជាតិ ឱ្យកាន់តែស្អិតរមួត។
វិស័យពាណិជ្ជកម្ម
ដោយ

នាមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់សភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា ជាស្ពានតភ្ជាប់រវាងវិស័យឯកជន និងរាជរដ្ឋាភិបាល។ អ្នកឧកញ៉ា បានគូសបញ្ជាក់ថា កម្លាំងពិតរបស់សភាពាណិជ្ជកម្ម គឺស្ថិតនៅលើវិសាលភាពនៃឥទ្ធិពល និងសមត្ថភាពក្នុងការនាំយកសំឡេងរួមរបស់ធុរជនទៅពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំកម្រិតខ្ពស់ ដើម្បីដោះស្រាយរាល់ឧបសគ្គ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានជំរុញដល់ប្រធានសភាពាណិជ្ជកម្មខេត្តត្រូវធ្វើការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងសហគ្រាសធុនតូចនិងមធ្យមក្នុងខេត្តរបស់ខ្លួន ដើម្បីឱ្យពួកគេចូលក្នុងប្រព័ន្ធផ្លូវការ ដើម្បីទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាតិ។ អ្វីដែលកាន់តែពិសេសនោះ អ្នកឧកញ៉ាបានដាក់ភារកិច្ចឱ្យតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេសធ្វើជាទូតសេដ្ឋកិច្ចជួរមុខ ដើម្បីកែប្រែមតិអន្តរជាតិ និងបង្ហាញថា កម្ពុជា គឺជាច្រកទ្វារមាសដ៏ល្អបំផុតសម្រាប់ការវិនិយោគក្នុងតំបន់អាស៊ាន។

​គួរបញ្ជាក់ថា បច្ចុប្បន្នសភាពាណិជ្ជកម្មកម្ពុជា ​កំពុងពង្រីកឥទ្ធិពលរបស់ខ្លួនហួសពីព្រំដែន ដោយមានការិយាល័យតំណាងចំនួន៨កន្លែងនៅជុំវិញពិភពលោក រួមមាន នៅប្រទេសកាណាដា ជប៉ុន អូស្ត្រាលី សហរដ្ឋអាម៉េរិក និងនូវែលសេឡង់ ដែលនេះជាសក្ខីភាព នៃការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចពិភពលោក៕




អត្ថបទបន្ទាប់


ប្រទេសកាន់តែច្រើន ផ្ដើមរឹតបន្តឹងវិធានការត្រួតពិនិត្យនៅអាកាសយានដ្ឋាន ដោយសារហានិភ័យនៃមេរោគ នីផាហ៍

ប្រទេសកាន់តែច្រើនឡើងនៅក្នុងតំបន់អាស៊ី ចាប់ផ្ដើមរឹតបន្ដឹងការត្រួតពិនិត្យ ដើម្បីការពារហានិភ័យនៃការឆ្លងរាលដាលនៃមេរោគប្រភេទថ្មី នីប៉ាស៍ ខណៈ…

តើរដ្ឋគួរមានយន្តការអ្វីដើម្បីឱ្យពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះបានអាចរកប្រាក់ចំណូលបាន?

បច្ចុប្បន្ននេះមានពលរដ្ឋភៀសសឹកជាច្រើនបានវិលត្រឡប់ទៅកាន់លំនៅឋាន ដើម្បីប្រកបការងារនិងមុខរបររកស៊ីផ្សេងៗ ប៉ុន្តែពលរដ្ឋភៀសសឹកមួយចំនួន ដែលដីធ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ