អាម៉េរិក និងចិន

អាម៉េរិក និងចិន គ្រោងបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្ម ដើម្បីគ្រប់គ្រងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរ


សហរដ្ឋអាម៉េរិក និងចិន បានជួបចរចាគ្នានៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៦ ខែមីនា ដើម្បីបន្ធូរបន្ថយភាពតានតឹង និងទម្លាយភាពទាល់ច្រកឱ្យបានឆាប់រហ័ស ហើយកំពុងសិក្សាលទ្ធភាពបង្កើតយន្តការថ្មីមួយសម្រាប់គ្រប់គ្រងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យកាន់តែល្អប្រសើរ ដែលយន្តការនោះអាចនឹងមានឈ្មោះថា ក្រុមប្រឹក្សាពាណិជ្ជកម្ម ឬ Board of Trade ខណៈដែលជំនួបកំពូល ដែលបានគ្រោងទុករវាងមេដឹកនាំនៃប្រទេសទាំងពីរ អាចនឹងត្រូវបានពន្យារពេល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia កាលពីថ្ងៃទី១៧ ខែមីនា។
អាម៉េរិក និងចិន
ដោយ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន (0Scott Bessent) និងឧបនាយករដ្ឋមន្ត្រីចិន លោក ហឺ លីហ្វឹង (He Lifeng) បានជួបពិភាក្សាគ្នានៅអំឡុងពេលចរចាពាណិជ្ជកម្មនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៦ ខែមីនា ហើយជំនួបពិភាក្សានេះត្រូវបានពិពណ៌នាថា មានលក្ខណៈស្ថាបនា ប៉ុន្តែមិនទាន់ឈានដល់កិច្ចព្រមព្រៀងសំខាន់ៗណាមួយនៅឡើយទេ។

ទន្ទឹមនេះ សហរដ្ឋអាម៉េរិក និងចិន កំពុងពិចារណាបង្កើតយន្តការថ្មី ដែលអាចមានឈ្មោះថា ក្រុមប្រឹក្សាពាណិជ្ជកម្ម សម្រាប់គ្រប់គ្រងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យកាន់តែល្អប្រសើរ។ គំនិតនេះ គឺដើម្បីកាត់បន្ថយភាពតានតឹង និងអនុញ្ញាតឱ្យមានពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងវិស័យដែលមិនរសើប ទោះបីជាព័ត៌មានលម្អិតនៅតែមិនច្បាស់លាស់ក៏ដោយ។

អាម៉េរិក និងចិន បានយល់ព្រមបន្តទំនាក់ទំនងគ្នា គ្រប់គ្រងជម្លោះនានា និងពង្រីកកិច្ចសហប្រតិបត្តិការ ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា មានឱកាសតិចតួចណាស់ក្នុងការទម្លាយភាពទាល់ច្រកយ៉ាងឆាប់រហ័ស។

សូមបញ្ជាក់ថា គម្រោងជំនួបកំពូលរវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង អាចត្រូវបានពន្យារពេល ដែលភាគច្រើនដោយសារតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា គឹមិនមែនដោយសារបញ្ហាពាណិជ្ជកម្មនោះទេ។ សរុបមកការចរចារវាងអាម៉េរិក និងចិន បានបង្ហាញពីឆន្ទៈក្នុងការសហការ ប៉ុន្តែការខ្វែងគំនិតគ្នាសំខាន់ៗរវាងប្រទេសទាំងពីរនៅតែមិនទាន់ដោះស្រាយបាននៅឡើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើលោក ត្រាំ កំពុងទាញអាម៉េរិកឱ្យជាប់ផុងក្នុងភក់ជ្រាំសង្គ្រាមជាមួយអ៊ីរ៉ង់ឬយ៉ាងណា?

សង្គ្រាមដ៏ក្ដៅគគុកនៅតំបន់មជ្ឈិមបូព៌ា ដែលបានផ្ទុះឡើងជាង២សប្តាហ៍កន្លងមកនេះ ក្រោយការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ចាប់ដៃគ្នាជាមួយលោក បេនយ…

សង្គ្រាមនៅអ៊ីរ៉ង់ មិនអាចរកច្រកបញ្ចប់បានផង លោក ត្រាំ ប្រកាសក្ដែងៗថា នឹងវ៉ៃយកប្រទេសគុយបា ឱ្យបាន

ខណៈដែលសង្គ្រាមរបស់សហរដ្ឋអាម៉េរិករួមដៃជាមួយអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ រកថ្ងៃបញ្ចប់មិនទាន់ឃើញផង ស្រាប់តែពេលនេះ ប្រធានាធិបតីអាម៉េរិក លោក …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ