វិស័យការពារជាតិ

លោក ត្រាំ បានព្រលយពាក្យសម្តីថា អាម៉េរិក អាចធ្វើសង្គ្រាមជាមួយវ៉េណេស៊ុយអេឡា


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានបញ្ជាឲ្យកងកម្លាំងអាកាសរបស់ខ្លួនវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីខែមិថុនា កន្លងទៅនេះ បានព្រលយពាក្យសម្តីថា អាម៉េរិក អាចនឹងធ្វើសង្រ្គាមជាមួយប្រទេសវេណេស៊ុយអេឡា ដែលជាប្រទេសមួយនៅក្នុងទ្វីបអាម៉េរិកខាងត្បូង។ លោក ត្រាំ មិននិយាយដោយចំនោះទេ ប៉ុន្តែលទ្ធភាពអាចកើតមានខ្ពស់ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
វិស័យការពារជាតិ
ដោយ

លោក ដូណាល់ ត្រាំ បានបន្ទាបលទ្ធភាពនៃការផ្ទុះសង្គ្រាមរវាងសហរដ្ឋអាម៉េរិក ជាមួយប្រទេសវេណេស៊ុយអេឡា តែបានព្រលយពាក្យសម្តីដ៏គួរឱ្យភ្ញាក់ផ្អើលថា ថ្ងៃរបស់លោក នីកូឡាស ម៉ាឌូរូ (Nicolás Maduro) ក្នុងតំណែងជាប្រធានាធិបតីរបស់ប្រទេសនេះជិតអស់ហើយ ។ នៅពេលអ្នកសារព័ត៌មានសួរថា តើអាម៉េរិកនឹងធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា ដែរឬទេ? លោក ត្រាំ ឆ្លើយយ៉ាងខ្លីថា លោកមិនគិតដូច្នេះទេ តែវាស្ថិតក្នុងការសង្ស័យ ។ ការអត្ថាធិប្បាយបែបនេះរបស់លោក ត្រាំ កើតឡើងក្រោយអាម៉េរិក បន្តបើកការវាយប្រហារលើនាវា ដែលត្រូវបានចោទប្រកាន់ថា រត់ពន្ធគ្រឿងញៀននៅក្នុងតំបន់ការ៉ាប៊ីន។ រដ្ឋបាលលោក ត្រាំ បាននិយាយថា ការវាយប្រហារនេះ គឺចាំបាច់ដើម្បីទប់ស្កាត់លំហូរគ្រឿងញៀនចូលទៅសហរដ្ឋអាម៉េរិក។

ក្រោយការវាយប្រហារលោក ម៉ាឌូរូ បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ថា កំពុងបង្កើតសង្គ្រាមថ្មី ខណៈប្រធានាធិបតីកូឡុំប៊ី លោក ហ្គាស្តាវ៉ូ ប៉េត្រូ (Gustavo Petro) បាននិយាយថា ការវាយប្រហារនេះ គឺជាការប៉ុនប៉ងគ្រប់គ្រងអាម៉េរិកឡាទីនរបស់អាម៉េរិក។ ឆ្លើយតបនឹងការរិះគន់នេះលោក ត្រាំ បាននិយាយថា នាវានោះវាត្រូវតែកម្ទេច ពីព្រោះវាផ្ទុកគ្រឿងញៀន ដែលអាចសម្លាប់មនុស្សដល់ទៅ២ម៉ឺន៥ពាន់នាក់ និង អាចបំផ្លាញភាពសុខសាន្តរបស់គ្រួសារពលរដ្ឋអាម៉េរិកជាច្រើន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ហ្វីលីពីន ចាប់ដៃជាមួយកាណាដា ដើម្បីពង្រឹងសមត្ថភាពយោធា ក្រោយរងការយាយីពីចិនជាបន្តបន្ទាប់នៅសមុទ្រចិនខាងត្បូង

ប្រទេសហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពី ការផ្លាស់ប្តូរកងកម្លាំងជាមួយប្រទេសកាណាដា ដែលជាកិច្ចព្រមព្រៀងចុងក្រោយបង្អស់ក្នុងចំណោមកិច្…

ធនាគារ ហត្ថា ចូលរួមការតាំងបង្ហាញពីឱកាសការងារក្នុងកម្មវិធី ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥

ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានកិត្តិយសបានចូលរួមការតាំងបង្ហាញពីឱកាសការងា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ