វិស័យសេដ្ឋកិច្ច

អាម៉េរិក រំពឹងកើបលុយពន្ធបាន៥០ពាន់លានដុល្លារក្នុង១ខែៗ តែអ្នកជំនាញព្រមានពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក លោក ហូវើដ លូនិក (Howard Lutnick) រំពឹងថា សហរដ្ឋអាម៉េរិកនឹងអាចកើបលុយចំណូលពន្ធបានរហូតដល់៥០ពាន់លានដុល្លារ ឬច្រើនជាងនេះក្នុងមួយខែៗចាប់ពីខែសីហា តទៅ។ តែយ៉ាងណាគេរំពឹងថា វិធានការគយដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ នេះនឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋអាម៉េរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យសេដ្ឋកិច្ច
ដោយ

ការយកពន្ធរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ លើការនាំចូលទំនិញពីប្រទេសរាប់សិបបានចូលជាធរមានកាលពីថ្ងៃទី៧ ខែសីហា ធ្វើឱ្យពន្ធនាំចូលជាមធ្យមរបស់អាម៉េរិកឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្សមកនេះ ដោយប្រទេសមួយចំនួនប្រឈមនឹងពន្ធពី១០% ទៅ៥០%។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក លោក ហូវើដ លូនិក បាននិយាយក្នុងបទសម្ភាសជាមួយទូរទស្សន៍ Fox News បានបង្ហាញក្តីរំពឹងខ្ពស់ថា តាមរយៈការដំឡើងពន្ធនេះ អាម៉េរិកនឹងអាចប្រមូលចំណូលពន្ធបាន៥០ពាន់លានដុល្លារ ឬច្រើនជាងនេះក្នុងមួយខែៗចាប់ខែសីហា នេះទៅ ពោលគឺកើនឡើងពី៣០ពាន់លានដុល្លារកាលពីខែកក្កដា។

លោក លូនិក បានបន្ថែមថា តួលេខនេះមិនទាន់រាប់បញ្ចូលទាំងការយកពន្ធពីវិស័យផ្សេងៗទៀតដូចជាបន្ទះឈីប និងវេជ្ជសាស្ត្រនៅឡើយទេ ខណៈលោក ត្រាំ គ្រោងនឹងយកពន្ធប្រហែល១០០% លើការនាំចូលបន្ទះឈីប និងប្រហែល២៥០% លើការនាំចូលឱសថ។ លោក លូនិក បានបន្ថែមថា ប្រសិនបើដូច្នេះមែន ពេលនោះចំណូលពន្ធរបស់អាម៉េរិកនឹងកើនឡើងច្រើនជាង៥០ពាន់លានដុល្លារទៅទៀត។

ស្របពេលអាម៉េរិកទទួលបានចំណូលពន្ធដ៏ច្រើនបែបនេះ ក្រុមអ្នកសេដ្ឋកិច្ចបានរំពឹងទុកថា អ្នកប្រើប្រាស់នៅអាម៉េរិក ក៏អាចនឹងរងផលប៉ះពាល់ពីការយកពន្ធខ្ពស់នេះក្នុងកម្រិតតិច ឬច្រើនចៀសមិនផុតនោះឡើយ ព្រោះថា តម្លៃទំនិញប្រើប្រាស់សព្វសារពើនឹងត្រូវឡើងថ្លៃដើម្បីទូទាត់នឹងការចំណាយទៅលើពន្ធខ្ពស់ ដែលត្រូវបានដំឡើងដោយលោក ត្រាំ នេះ។

យ៉ាងណាមិញ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថ្មីៗនេះថា តម្លៃលក់រាយសម្រាប់គ្រឿងទេស គ្រឿងសង្ហារិម និងឧបករណ៍ប្រើប្រាស់ផ្សេងៗបានចាប់ផ្តើមកើនឡើងនៅក្នុងខែមិថុនា ខណៈអ្នកសេដ្ឋកិច្ចរំពឹងថា វិស័យជាក់លាក់មួយចំនួនដូចជារថយន្ត និងដែកថែបជាដើមនឹងឡើងថ្លៃជិត ២% នៅក្នុងរយៈពេលខ្លី ដែលធ្វើឱ្យពលរដ្ឋមួយគ្រួសារៗខាតបង់២,៤០០ដុល្លារ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


មហាយក្សចិន ព្រមានហ្វីលីពីន ថា កំពុងប្រលែងលេងជាមួយភ្លើងជុំវិញបញ្ហាកោះតៃវ៉ាន់

មហាយក្សចិន នៅថ្ងៃទី៨ ខែសីហា នេះ បានចោទប្រកាន់ និងព្រមានប្រទេសហ្វីលីពីនថា កំពុងប្រលែងលេងជាមួយភ្លើង បន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក Fe…

មីយ៉ាន់ម៉ា ជួលក្រុមបញ្ចុះបញ្ចូលរបស់អាម៉េរិកមួយ ដើម្បីកសាងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក

ទីភ្នាក់ងារព័ត៌មានស៊ិនហួរបស់ចិន បានចុះផ្សាយកាលពីថ្ងៃទី៧ ខែសីហា ថា ក្រុមហ៊ុនបញ្ចុះបញ្ចូល ឬក្រុមហ៊ុនឡប់ប៊ី (Lobbying Firm) មួយរបស់ក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ