វិស័យពាណិជ្ជកម្ម

អាម៉េរិក កំពុងប្រុងជើងការទប់ទល់នឹងទំនិញឡើងថ្លៃខ្ពស់ ដោយសារការដំឡើងពន្ធរបស់ខ្លួន


ក្រុមមន្ត្រីជាន់ខ្ពស់នៃធនាគារកណ្តាលអាម៉េរិក បាននិយាយកាលពីថ្ងៃទី២០ ខែឧសភា ថា ការដំឡើងពន្ធនាំចូលរបស់អាម៉េរិក ទំនងជានឹងជំរុញឱ្យទំនិញហក់ឡើងថ្លៃ ហើយបានជំរុញឱ្យរក្សាភាពអត់ធ្មត់ ព្រោះពេលនេះ ធនាគារកណ្ដាលអាម៉េរិក មិនទាន់អាចបញ្ចុះអត្រាការប្រាក់បាននៅឡើយទេ គឺត្រូវរង់ចាំរហូតពួកគេដល់ដឹងថា តើការហក់ឡើងអតិផរណានាពេលបច្ចុប្បន្ននឹងមានរយៈពេលខ្លី ឬរយៈពេលវែង។ តើអាម៉េរិក កំពុងប្រុងជើងការអ្វីខ្លះ?
វិស័យពាណិជ្ជកម្ម
ដោយ

នៅខាងក្រៅសន្និសីទមួយក្នុងរដ្ឋផ្លរីដា លោក រ៉ាហ្វាអែល ប៊ូស្ទិក (Raphael Bostic) ប្រធានធនាគារកណ្តាលអាម៉េរិក សាខាក្រុងអាត្លង់តា បានលើកឡើងថា រហូតមកទល់ពេលនេះ ផលប៉ះពាល់ជាច្រើនដែលបង្កឡើងដោយការដំឡើងពន្ធនាំចូលរបស់សហរដ្ឋអាម៉េរិក មិនទាន់បង្ហាញជាក់ស្ដែងក្នុងទិន្នន័យនៅឡើយទេ ដោយសារតែក្រុមហ៊ុនសហគ្រាសនានា បានប្រើយុទ្ធសាស្ត្រសម្រុកទិញចូលទំនិញស្តុកទុកឱ្យបានមុនទំនិញឡើងថ្លៃ។ ប៉ុន្តែពេលនេះ មានក្រុមហ៊ុនកាន់តែច្រើនឡើងនិយាយថា យុទ្ធសាស្ត្រទាំងនោះលែងបានផលទៀតហើយ។

សម្រាប់មន្ត្រីជំនាញរូបនេះ ប្រសិនបើយុទ្ធសាស្ត្រសម្រុកទិញចូលទំនិញឱ្យបានមុនការអនុវត្តពន្ធថ្មីនេះលែងមានប្រសិទ្ធភាពមែននោះ ទំនិញទំនងជានឹងហក់ឡើងថ្លៃក្នុងពេលឆាប់ៗនេះ ហើយធនាគារកណ្ដាលអាម៉េរិកនឹងរង់ចាំមើលថា តើអតិថិជនជាអ្នកប្រើប្រាស់ប្រតិកម្មបែបណាចំពោះទំនិញឡើងថ្លៃ។ លោកជឿថា ធនាគារកណ្ដាលអាម៉េរិក គួរតែរង់ចាំមើលស្ថានការណ៍ប្រែប្រួលជាក់ស្ដែងសិន មុននឹងសម្រេចបញ្ចុះអត្រាការប្រាក់។

ស្រដៀងគ្នានេះ លោកស្រី បេត ហេមែក (Beth Hammack) ប្រធានធនាគារកណ្ដាលអាម៉េរិក សាខាក្រុងឃ្លីវលែន (Cleveland) បានលើកឡើងថា វិធីសាស្រ្តដ៏ល្អបំផុតត្រូវរង់ចាំសិន ហើយសិក្សាវិភាគទិន្នន័យដោយប្រុងប្រយ័ត្ន និងស្ដាប់ប្រតិកម្មឆ្លើយតបរបស់ពលរដ្ឋក្នុងសហគមន៍​។ ចំណែកឯលោកស្រី ម៉ារី ដាលី (Mary Daly) ប្រធានធនាគារកណ្ដាលអាម៉េរិក សាខាក្រុងសានហ្វ្រានស៊ីស្កូ ក៏បានយល់ស្របបែបនេះដែរ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ផលប៉ះពាល់ដ៏ចម្បងដែលគេឃើញជាក់ស្ដែង គឺ​ពលរដ្ឋ និងអាជីវកម្មនានា មិនសូវជឿជាក់លើសេដ្ឋកិច្ចអាម៉េរិក ដូចមុន ហើយរំពឹងថា ទំនិញនឹងហក់ឡើងថ្លៃ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វៀតណាម កំពុងស្ទង់មតិ ដើម្បីប្រមូលធាតុចូលរៀបចំសេចក្ដីព្រាងគ្រប់គ្រងកូតាពន្ធនាំចូលសម្រាប់ថ្នាំជក់ និងស្រូវអង្ករពីកម្ពុជា

វៀតណាម ដែលមានប្រជាជនសរុបប្រមាណ១០០លាននាក់ នាពេលនេះ កំពុងធ្វើការស្ទង់មតិសាធារណជន ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំសេចក្ដីព្រាងសារាចរណ៍គ្រប…

ក្រុមធុរជនជំរុញឱ្យរដ្ឋាភិបាលថៃ ខិតខំការពារស្ថិរភាពនយោបាយ ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិន

ស្ថានភាពនយោបាយនៅថៃ នៅពេលនេះ ហាក់ស្ងប់ស្ងាត់ ខណៈលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បន្តកាច់ចង្កូតនាវានយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសដោយមានជំនួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ