ទីផ្សារមាស

ធនាគារកណ្ដាលទូទាំងពិភពលោកកំពុងបង្កើនការទិញចូលមាស ស្របពេលពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា


ស្របពេលពិភពលោកប្រឈមនឹងភាពមិនប្រាកដប្រជា និងក្រឡាប់ចាក់កាន់តែខ្លាំង ធនាគារកណ្តាលទូទាំងពិភពលោកកំពុងបង្កើនការទិញចូលមាស ដើម្បីធ្វើពិពិធកម្មទុនបម្រុងអន្តរជាតិ របស់ខ្លួន ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ៤,១% ក្នុងមួយឆ្នាំនៅចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០២៤ ដោយក្នុងនោះប្រទេសនានា ដូចជារុស្ស៊ី មហាយក្សចិន អេហ្ស៊ីប និងអាហ្សង់ទីន ជាដើម បានឈានមុខគេក្នុងការបង្កើនទិញចូលមាសបម្រុងនេះ ហើយទន្ទឹមនេះ មាសបម្រុងរបស់ប្រទេសឥណ្ឌា ក៏បានកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Economic Times។
ទីផ្សារមាស
ដោយ

ស្របពេលពិភពលោកប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែខ្លាំង ធនាគារកណ្តាលទូទាំងពិភពលោកកំពុងបង្កើនការទិញចូលមាស ហើយខណៈដែលការកាន់កាប់មាសរបស់បណ្ដាប្រទេសអភិវឌ្ឍន៍ភាគច្រើនគ្មានការផ្លាស់ប្តូរ ប្រទេសនានា ដូចជាឥណ្ឌា និងមហាយក្សចិន ជាដើម កំពុងបង្កើនការទិញចូលមាសបម្រុងរបស់ខ្លួនជាលំដាប់ចាប់តាំងពីឆ្នាំ២០១៤ មក​។ ធនាគារកណ្ដាល នៃប្រទេសនានាជុំវិញពិភពលោកបានបង្កើនការទិញចូលមាសយ៉ាងច្រើនចន្លោះពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២៤ ហើយទិន្នន័យបង្ហាញថា អំឡុងរយៈពេល១៥ឆ្នាំមកនេះ ការកាន់កាប់មាសសរុបបញ្ចូលគ្នារបស់ធនាគារកណ្ដាលទូទាំងពិភពលោកបានកើនឡើងយ៉ាងខ្លាំងពី២ម៉ឺន៦ពាន់តោន ឈានដល់៣ម៉ឺន២ពាន់តោន ពោលគឺកើនឡើងក្នុងអត្រាប្រមាណ៤,១% ក្នុងមួយឆ្នាំ។

ធនាគារកណ្ដាលនានា ទិញចូលមាសជាយុទ្ធសាស្ត្រមួយ ដើម្បីធ្វើពិពិធកម្មទុនបម្រុងអន្តរជាតិ របស់ខ្លួន និងដើម្បីការពារហានិភ័យទប់ទល់នឹងអតិផរណា និងការប្រែបម្រួលនៃតម្លៃរូបិយប័ណ្ណ ដោយក្រុមអ្នកជំនាញអន្តរជាតិ ទទួលស្គាល់ថា មាសជាទ្រព្យសកម្មដ៏គួរឱ្យជឿទុកចិត្ត និងមានសុវត្ថិភាពបំផុតអំឡុងពេលដែលពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា និងអស្ថិរភាពនយោបាយ។

ការទិញចូលមាសរបស់បណ្ដាធនាគារកណ្ដាលទូទាំងពិភពលោក បានកើនឡើងយ៉ាងខ្លាំងក្រោយវិបត្តិកូវីដ-១៩ ជាពិសេសដោយសារតែការកើនឡើងនូវភាពតានតឹងផ្នែកនយោបាយ និងជម្លោះព្រំដែន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការនាំចេញទុរេនរបស់វៀតណាម ទៅចិន ដាំក្បាលចុះយ៉ាងគំហុក ក្រោយចិន រឹតបន្តឹងការត្រួតពិនិត្យរកសារធាតុគីមី

ការនាំចេញទុរេនរបស់វៀតណាម ទៅកាន់ទីផ្សារចិន បានដាំក្បាលចុះយ៉ាងគំហុក ក្រោយចិន រឹតបន្តឹងវិធានការត្រួតពិនិត្យរកសារធាតុគីមីម្យ៉ាងដែលអាចបង្…

របាំងពាណិជ្ជកម្មរបស់អាម៉េរិកនឹងជំរុញឱ្យទំហំវិស័យដឹកជញ្ជូននៅអាស៊ានកើនឡើងដល់២៥៩ពាន់លានដុល្លារនៅឆ្នាំនេះ

វិស័យភស្តុភាកម្មនៅអាស៊ីអាគ្នេយ៍ដែលមានតម្លៃប្រមាណ២៤៣ពាន់លានដុល្លារនៅក្នុងមួយឆ្នាំអាចនឹងប្រែប្រួលក្រោមឥទ្ធិពលនៃរបាំងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ