វិស័យពាណិជ្ជកម្ម

លោក ត្រាំ អះអាងថា លោកនឹងរក្សាអត្រាពន្ធមូលដ្ឋានយ៉ាងហោចណាស់១០% ទោះប្រទេសនោះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក


មុនលោក ដូណាល់ ត្រាំ ត្រឡប់មកដឹកនាំសេតវិមានអាម៉េរិកជាថ្មី ប្រទេសមានការអភិវឌ្ឈន៍តិចតួចជាច្រើនអាចនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក តាមប្រព័ន្ធអនុគ្រោះ ប៉ុន្តែចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ មក គ្មានប្រទេសណាអាចនាំទំនិញចូលសហរដ្ឋអាម៉េរិក ក្រោមប្រព័ន្ធចាស់បានទៀតនោះទេ ពោលគឺត្រូវបង់ពន្ធយ៉ាងហោចណាស់១០%។ សម្រាប់អនាគតលោក ត្រាំ បានអះអាងថា រដ្ឋបាលរបស់លោកនឹងរក្សាអត្រាពន្ធមូលដ្ឋាននេះ ហើយនឹងតម្លើងតាមលទ្ធផលនៃការចរចា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសក្តែងៗថា លោកនឹងរក្សាអត្រាពន្ធមូលដ្ឋានយ៉ាងហោចណាស់១០% លើទំនិញនាំចូលពីគ្រប់ប្រទេសទាំងអស់ ដូចអ្វីអាម៉េរិក កំពុងអនុវត្តលើប្រទេស និងដែនដីជាង១៨០។ ក្នុងន័យនេះ ទាំងប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក និងប្រទេសដែលទទួលបានឱកាសចរចាលើបញ្ហាពន្ធបដិការក៏ដោយ ត្រូវរងអត្រាពន្ធទាបបំផុត១០% រាល់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

តែយ៉ាងណាលោក ត្រាំ បានបញ្ជាក់ក្នុងអំឡុងពេលផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានថា អាចមានករណីលើកលែងខ្លះនៅក្នុងការចរចា ប៉ុន្តែអត្រាពន្ធអប្បបរមា១០%នឹងរក្សាទុកជាមូលដ្ឋាននៃការអនុវត្តដោយមិនគិតពីកិច្ចព្រមព្រៀងពាណិជ្ជកម្មឡើយ។ ជាមួយគ្នានេះលោក ត្រាំ រំពឹងថា សហរដ្ឋអាម៉េរិកនឹងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេស៤ ឬ៥ទៀត បន្ទាប់ពីសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស។ ប៉ុន្តែលោកមិនបញ្ជាក់ពីឈ្មោះប្រទេសទាំងនេះនោះទេ ខណៈមកទល់ពេលនេះអាម៉េរិក បានចរចាជាមួយប្រទេសមួយចំនួនដូចជាជប៉ុន កូរ៉េខាងត្បូង និងវៀតណាម ជាដើម។

ដោយឡែកសម្រាប់ប្រទេសចិន លោក ត្រាំ បានបញ្ជាក់នៅលើបណ្តាញសង្គមរបស់លោកថា ពន្ធ១៤៥% ដែលអាម៉េរិក ដាក់លើទំនិញចិន អាចនឹងត្រូវបន្ថយមកនៅត្រឹមរង្វង់៨០% ដែលលោកគិតថា ជាអត្រាពន្ធមួយសមរម្យសម្រាប់ប្រទេសចិន។ តែយ៉ាងណាក្រោយមកអ្នកនាំពាក្យសេតវិមានលោកស្រី ខារ៉ូលីន លីវីត ( Karoline Leavitt) បាននិយាយក្នុងសន្និសីទសារព័ត៌មានថា លោក ត្រាំ នឹងមិនទម្លាក់ពន្ធលើប្រទេសចិន ជាឯកតោភាគីនោះទេ ពោលគឺអាម៉េរិកនឹងមើលលើការសម្បទានរបស់ចិន និងពីបណ្តាប្រទេសផ្សេងៗផងដែរ។

មកដល់ពេលនេះសហរដ្ឋអាម៉េរិក កំពុងសិក្សាកំណត់ដាក់ពន្ធលើទំនិញយុទ្ធសាស្រ្តរបស់ខ្លួនដូចជាបន្ទះបន្ទះឈីប គ្រឿងម៉ាស៊ីនយន្តហោះ និងឱសថជាដើម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ស្នូរផ្ទុះនៅតាមទីក្រុងតូចធំនៅតែមាន ទោះឥណ្ឌា និងប៉ាគីស្ថាន ព្រមព្រៀងឈប់បាញ់គ្នា

មហាអំណាចនុយក្លេអ៊ែទាំងពីរឥណ្ឌា និងប៉ាគីស្ថាន បានព្រមព្រៀងគ្នាលើបទឈប់បាញ់កាលពីថ្ងៃសៅរ៍ ដែលបានចូលជាធរមានភ្លាមៗបន្ទាប់ពីរងសម្ពាធពីសហរដ្ឋអា…

លោក ត្រាំ សរសើរលទ្ធផលចរចាជាមួយចិន នៅស្វីស ហើយថា ភាគីទាំងពីរអាចឈានដល់ការចាប់ផ្ដើមទំនាក់ទំនងពេញលេញឡើងវិញ

វាជាសញ្ញាវិជ្ជមាន ឬជាដំណឹងដ៏គួរឱ្យអបអរសាទរសម្រាប់ពិភពលោកទាំងមូល នៅពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានកោតសរសើរចំពោះលទ្ធផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ