ច្បាប់អន្តោប្រវេសន៍

កសិករនៅអាម៉េរិក កំពុងជួបវិបត្តិខ្វះកម្មករ ក្រោយលោក ត្រាំ អនុវត្តច្បាប់អន្តោប្រវេសន៍ដ៏តឹងរ៉ឺង


កសិករនៅសហរដ្ឋអាម៉េរិក ដែលកំពុងជួបបញ្ហាខ្វះទីផ្សារប្រមូលទិញកសិផល ដោយសារគោលនយោបាយពន្ធគយរបស់លោក ដូណាល់ ត្រាំ ស្រាប់ហើយនោះ នៅពេលនេះពួកគេកំពុងជួបបញ្ហាខ្វះកម្លាំងពលកម្មក្នុងការប្រមូលផល ដែលធ្វើឱ្យកសិផលរលួយស្អុយនៅតាមកសិដ្ឋានជាច្រើន។ បញ្ហានេះបានកើតឡើងក្រោយរដ្ឋបាលរបស់លោក ត្រាំ រឹតបន្តឹងការអនុវត្តច្បាប់អន្តោប្រវេសន៍នៅតាមកសិដ្ឋាន។
ច្បាប់អន្តោប្រវេសន៍
ដោយ

ការបើកប្រតិបត្តិការអនុវត្តច្បាប់អន្តោប្រវេសន៍លើជនបរទេសនៅតាមបណ្តាកសិដ្ឋាននានារបស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានធ្វើឲ្យម្ចាស់កសិដ្ឋាននានា ដែលកំពុងជួបបញ្ហាទីផ្សារស្រាប់ហើយនោះ កំពុងជួបបញ្ហាកសិផលរបស់ពួកគេរងការខូចខាតរលួយស្អុយ ដោយសារខ្វះកម្លាំងពលកម្ម។ បញ្ហាគំរាមកំហែងថ្មីនេះ កំពុងកក្រើកឡើងនៅតាមរដ្ឋ ដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើវិស័យកសិកម្មមួយចំនួនដូចជារដ្ឋកាលីហ្វ័រញ៉ា តិចសាស់ និងផេនស៊ីលវ៉ានៀជាដើម។

ក្រោយអាជ្ញាធរអាម៉េរិក ចុះធ្វើប្រតិបត្តិការតាមគោលការណ៍ច្បាប់ ដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ​បានដាក់ចេញ ម្ចាស់កសិដ្ឋាន និងតំណាងកសិដ្ឋានអះអាងថា កសិដ្ឋានរបស់ពួកគេកំពុងជួបវិបត្តិខ្វះកម្មករបំពេញការងាររហូតដល់ទៅ៧០%។

លោកស្រី អាឡិចហ្សានដ្រា សូសា (Alexandra Sossa) នាយកប្រតិបត្តិនៃគម្រោងប្រឹក្សាផ្នៃកកម្មករតាមចម្ការបានលើកឡើងថា បច្ចុប្បន្នសហរដ្ឋអាម៉េរិក មិនមានកម្លាំងការងារគ្រប់គ្រាន់ ដើម្បីធ្វើការងារដោយដៃឡើយនៅពេលនេះ។ លោកស្រីបានបន្តថា កង្វះកម្មករធ្វើការដោយប្រើកម្លាំងនេះមិនត្រឹមតែខ្វះនៅតាមកសិដ្ឋាននោះទេ សូម្បីនៅតាមរោងចក្រវេចខ្ចប់ជាច្រើន ក៏ជួបបញ្ហានេះដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រោយអ្នកនិយមផឹកកាហ្វេនៅកម្ពុជា មានកំណើនខ្ពស់ តើទីផ្សារកាហ្វេក្នុងស្រុកមានស្ថានភាពយ៉ាងណាដែរ?

នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ការទទួលទានកាហ្វេ បានក្លាយជាការពេញនិយមសម្រាប់ប្រជាជនខ្មែរទូទៅមិនថា ចាស់ ឬក្មេងនោះទេ ហើយមានអ្នកខ្លះទទួលទាន…

វៀតណាម នៅតែជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅក្នុងតំបន់អាស៊ាន

ទោះបីជារងសម្ពាធនៃរលកនៃបញ្ហាធំៗថ្មីៗនៅលើពិភពលោកក៏ពិតមែន វៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា នៅតែអាចរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សម្គា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ