: វិស័យពាណិជ្ជកម្ម

អ្នកវិភាគព្រមានថា អ្វីដែលលោក ត្រាំ ធ្វើកំពុងបំផ្លាញការវិនិយោគលើការទូត ដែលអាម៉េរិកខំសាងជាច្រើនឆ្នាំមកនេះ


ការដាក់ចេញគោលនយោបាយពាណិជ្ជកម្ម និងប្រឆាំងជនអន្តោប្រវេសន៍របស់លោក ដូណាល់ ត្រាំ កំពុងធ្វើឱ្យខូចទំនាក់ទំនងជាមូលដ្ឋានគ្រឹះ នៃគោលនយោបាយការបរទេសរបស់អាម៉េរិក ដើម្បីប្រឆាំងនឹងឥទ្ធិពល ដែលកំពុងកើនឡើងរបស់ចិន។ អ្នកវិភាគបានព្រមានថា ព្រោះតែដើម្បីប្រឆាំង និងទប់ទល់ឥទ្ធិពលរបស់ចិន លោក ត្រាំ កំពុងបំផ្លាញដល់ការវិនិយោគលើការពង្រឹងទំនាក់ទំនងការទូត ដែលអាម៉េរិក បានខិតខំកសាងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន អេភី។
វិស័យពាណិជ្ជកម្ម
ដោយ

មន្ត្រីអាម៉េរិក បានអះអាងថា គោលនយោបាយពាណិជ្ជកម្ម និងការរឹតបន្តឹងលើការគ្រប់គ្រងជនអន្តោប្រវេសន៍ ដែលដាក់ចេញដោយប្រធានាធិបតី ដូណាល់ ត្រាំ មិនបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់អាម៉េរិក នោះទេ។ ប៉ុន្តែនៅក្រោមក្រសែភ្នែករបស់អ្នកវិភាគគោលនយោបាយការបរទេសវិញមើលឃើញថា គោលនយោបាយនេះកំពុងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងអាម៉េរិក និងសម្ពន្ធមិត្ត។

លោក ហ្សាក ខូបភ័រ (Zack Cooper) អ្នកជំនាញជាន់ខ្ពស់ និងជាអ្នកដែលកំពុងសិក្សាយុទ្ធសាស្ត្ររបស់អាម៉េរិក សម្រាប់អាស៊ី បានលើកឡើងថា សម្ពន្ធមេន្រ្តីភាព និងចំណងមិត្តភាពរវាងអាម៉េរិក និងសម្ពន្ធមិត្ត ដែលទទួលបានក្រោមសន្ធិសញ្ញានានានឹងមានការធ្លាក់ចុះ ប្រសិនបើអាម៉េរិក នៅតែបន្តដកខ្លួនចេញពីយន្តការអន្តរជាតិ នានា។ លោកបានអះអាងថា មកដល់ពេលនេះដៃគូពាណិជ្ជកម្មមួយចំនួនរបស់អាម៉េរិក កំពុងបង្កាត់ភ្លើងទំនាក់ទំនងកាន់តែប្រសើរជាមួយចិន ជាក់ស្តែងឥណ្ឌា ដែលមានជម្លោះព្រំដែនដ៏រ៉ាំរ៉ៃជាមួយចិន បានងាកទៅពង្រឹងទំនាក់ទំនងជាមួយចិន ក្រោយរងសម្ពាធពន្ធគយបដិការ និងទណ្ឌកម្មពីអាម៉េរិក។

បើតាមការអះអាងរបស់អ្នកជំនាញខាងលើ ប្រទេសភាគច្រើននៅក្នុងតំបន់ជឿថា គោលនយោបាយគាំពារនិយម និងការអនុវត្តដោយឯកតោភាគីរបស់ទីក្រុងវ៉ាស៊ីនតោន អាចធ្វើឲ្យក្រុមប្រទេស ដែលមានទំនាក់ទំនងល្អជាមួយអាម៉េរិក អាចងាកចេញពីមហាអំណាចផុតលេខនៅលើពិភពលោកមួយនេះ។

ក្រោមសម្ពាធពន្ធគយរបស់សហរដ្ឋអាម៉េរិក សារព័ត៌មាន CNBC បានរាយការណ៍ថា ការនាំចេញរបស់ចិន ទៅកាន់សហរដ្ឋអាម៉េរិក កាលពីខែសីហា បានធ្លាក់ចុះ៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែការនាំចេញរបស់ចិន ទៅអាម៉េរិក នៅតែស្ថិតក្នុងកម្រិតមួយខ្ពស់ ដោយនៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ ការនាំចេញរបស់ចិន សម្រេចបានប្រមាណ២៨៣ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការស្ទង់មតិមួយបង្ហាញថា ក្រុមហ៊ុនអាម៉េរិកនៅចិន ជិតពាក់កណ្តាលចង់ឱ្យលោក ត្រាំ លុបចោលពន្ធគយ

ការស្ទង់មតិមួយដែលធ្វើឡើងដោយសភាពាណិជ្ជកម្មអាម៉េរិក ប្រចាំនៅទីក្រុងសៀងហៃ ប្រទេសចិន កាលពីខែមិថុនា បានបង្ហាញថា ជិតពាក់កណ្តាលនៃក្រុមហ៊ុនអាម…

លោក ត្រាំ ជំរុញឱ្យអឺរ៉ុប ដំឡើងពន្ធ១០០% លើទំនិញចិន និងឥណ្ឌា ដើម្បីដាក់សម្ពាធរុស្ស៊ី

ស្របពេលផែនការស្វែងរកសន្តិភាព នៅអ៊ុយក្រែន ហាក់នៅទ្រឹង ហើយសម្ពាធពន្ធគយបដិការរបស់អាម៉េរិក មិនអាចធ្វើអ្វីរុស្ស៊ី ចិន និងឥណ្ឌាបាន ប្រធានាធិបត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ