អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ


រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី បានធ្វើសន្និសីទសារព័ត៌មាន អះអាងជូនសាធារណៈជនថា ក្រុមហ៊ុនគ្មានភាគហ៊ុនជាជនជាតិថៃឡើយ ដែលនេះជាការឆ្លើយតបទៅកាន់ព័ត៌មានមួយចំនួន ដែលកំពុងរីករាលដាលនៅលើបណ្តាញសង្គម។ ដោយឡែក ចំពោះបញ្ហាទាក់ទិនទៅនឹងរឿងលក់បណ្ណភាគហ៊ុន ក្រុមហ៊ុនអង្គរមីល សូមបញ្ជាក់ថាក្រុមហ៊ុនអង្គរមីល មិនមែនជាក្រុមសាធារណៈលក់ភាគហ៊ុននោះទេ។
ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ
ដោយ
អំពី Angkor Milk

ឆ្លៀតឱកាសនេះ សូម​ជម្រាប​ជូន​អតិជន​ទាំង​អស់​ឱ្យ​បាន​ជ្រាប​ថា ក្រោយពី​ទទួលបានអាជ្ញាបណ្ណពី​ក្រុម​ប្រឹក្សា​វិនិយោគកម្ពុជា​ CDC នៅ​ឆ្នាំ​២០១៣ រោង​ចក្រ​ត្រូវ​បាន​សាង​សង់​រួច​រាល់ និង​ដំណើរ​ការ​ផលិតផលទឹកដោះគោនៅ​ឆ្នាំ២០១៥។ ក្នុងអំឡុងពេលប្រតិបត្តិការកន្លងមក អង្គរមីលបាន៖

១. ចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិកម្ពុជា៖ គឺជារោងចក្រផលិត ផលិតផលទឹកដោះគោដំបូងគេនៅកម្ពុជា ដែលបានចូលរួមចំណែកបង់ពន្ធជូនរដ្ឋប្រមាណជា ៨០លានដុល្លារសហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃដំណើរការមកដល់ពេលបច្ចុប្បន្ន និងមានដើមទុនវិនិយោគសរុបប្រមាណជា ៥១លានដុល្លារសហរដ្ឋអាមេរិក។

២. បានបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា ៖ អង្គរមីល ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រសេដ្ឋកិច្ចកម្ពុជា និងសុខុ​មា​ល​​ភាព​​ប្រជាពលរដ្ឋកម្ពុជា។ អង្គរមីល​ ​បានផ្តល់ការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុង​សង្វាក់​ផលិត​កម្ម​​ផលិត ផលិតផលទឹកដោះគោ​អង្គរមីល ដោយស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។ មកដល់ពេលបច្ចុប្បន្ននេះ​ អង្គរមីល​បាន​ផ្តល់​ការ​ងារ​​ជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជា ៦០០នាក់ និងបាន​ចូល​រួមចំណែកក​សាង​សេដ្ឋកិច្ច​ក្នុង និង​ក្រៅ​ប្រព័ន្ធ​តាម​រយៈ​អ្នក​​ចែកចាយបន្ត ប្រមាណជា ៥០,០០០ អាជីវករ ដែលផ្តល់​ភាពងាយ​ស្រួល​​ដល់អតិថិជន​នៅទូទាំងប្រទេស។ ទាំងនេះ​បាន​​បង្ហាញអំពីបេសកកម្មរបស់អង្គរមីល ក្នុងគោលដៅ​អភិវឌ្ឍ​រួមគ្នាជាមួយប្រជាជនកម្ពុជាទាំង ការអភិវឌ្ឍធនធានមនុស្ស និង​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ ។

៣. បានអភិវឌ្ឍផលិតផល ស្របតាមតម្រូវការទីផ្សារកម្ពុជា៖ ផលិតផលត្រូវបានស្រាវជ្រាវ និង ផលិតស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ដើម្បីបម្រើដល់អ្នកប្រើប្រាស់ ជាពិសេសដល់កុមារជាង ៣លាននាក់ នៅទូទាំងប្រទេស។

គ្រប់ផលិតផល​អង្គរមីល ដែលផលិតដោយកូនខ្មែរ ផលិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ខណ្ឌកំបូល រាជធានីភ្នំពេញ អនុលោមតាមស្តង់ដា គ្រប់គ្រងសុវត្ថិភាពចំណីអាហារ FSSC 22000, ISO 9001, ជា​ពិសេសទទួល​ស្គាល់​ដោយ​ស្ថាប័ន​សុវត្ថិភាព​ចំណី​អាហារ​សហរដ្ឋ​អាមេរិក FDA, HALAL, វិទ្យាស្ថានជាតិ (ISC), ក្រសួងសុខាភិបាល និងអនុលោមតាមស្តង់ដាចំណីអាហារជាច្រើនទៀត។

ខ្មែរជួយខ្មែរ! អង្គរមីល ផលិតដោយកូនខ្មែរ! អង្គរមីល ផលិតផលប្រទេសកម្ពុជា!




អត្ថបទបន្ទាប់


ជប៉ុន ត្រៀមបង្កើនសាច់ដុំយោធាឡើងវិញដោយបង្កើនការចំណាយលើវិស័យយោធាដល់ជិត៦០ពាន់លានដុល្លារជម្នះនឹងការព្រមានខ្លាំងៗពីចិន

គណៈរដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី២៦ ខែធ្នូនេះ បានអនុម័តផែនការថវិកាការពារជាតិ ដល់ទៅជិត ៦០ពាន់លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំសារពន្ធខាងមុខ ដ…

អ្នកជំនាញអះអាងថា ថៃបានប្រែក្លាយជម្លោះព្រំដែនទៅជាការប្រមាថសាសនា

លោក ធួន ស៊ីណាន អ្នកតាមដានស្ថានការណ៍សង្គមមើលឃើញថា ថៃបានបំពានគ្រប់បន្ទាត់ក្រហមនៃក្រឹត្យក្រមសីលធម៌ក្នុងឋានៈជាប្រទេសដែលខ្លួនតែងតែអួតហួសមាឌថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ