អានុទី ឆានវីរៈគុល

លោក អានុទីន អាចរំលាយសភាមុនពេលកំណត់ និងស្នើបក្សប្រឆាំងកុំរុញឱ្យមានការបោះឆ្នោតដកសេចក្តីទុកចិត្តលើរូបលោក


លោក អានុទី ឆានវីរៈគុល ដែលថ្មីៗនេះត្រូវបានកាសែតថៃ Khaosod ចុះផ្សាយក្រោមចំណងជើងធំៗថាជានាយករដ្ឋមន្ត្រីចៃដន្យ បានងក់ក្បាលថា រដ្ឋាភិបាលចម្រុះសំឡេងភាគតិចរបស់លោកអាចនឹងរំលាយសភាមុនពេលកំណតនៅក្នុងឆ្នាំនេះ។ ប៉ុន្ដែទន្ទឹមនឹងនេះ លោកស្នើឱ្យបក្សប្រឆាំងកុំចាប់ទោសអូសដំណើររូបលោក ដែលបន្សល់ទុកបញ្ហាជាច្រើណ ដែលដោះស្រាយមិនទាន់ចេញ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation នៅថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា នេះ។
អានុទី ឆានវីរៈគុល
ដោយ

​​ នាយករដ្ឋមន្ត្រីថៃជិតខ្ទាតចេញពីតំណែង អានុទីន ឆានវីរៈគុល ក្នុងឋានៈជាមេបក្សភុមចៃថៃ បានងក់ក្បាលថា រដ្ឋាភិបាលចម្រុះសំឡេងភាគតិចរបស់លោកអាចនឹងរំលាយសភាមុនពេលកំណត់ ប៉ុន្ដែសុំឱ្យបក្សប្រឆាំងកុំចាប់ទោសអូសដំណើររូបលោក ដែលបន្សល់ទុកបញ្ហាដោះមិនទាន់ចេញ។ នាយករដ្ឋមន្ត្រីអាណត្តិ៤ខែរូបនេះបានលើកឡើងបែបនេះនៅសណ្ឋាគារមួយក្នុងទីក្រុងបាងកកក្នុងអំឡុងពេលលោកថ្លែងការណ៍អំពីស្ថានភាពនយោបាយបច្ចុប្បន្នរបស់ថៃ នៅឯសិក្ខាសាលាមួយស្ដីពីការកំណត់ទស្សនវិស័យសម្រាប់ប្រទេសថៃឆ្នាំ២០២៦។

នាយករដ្ឋមន្ត្រីមាត់ប៉ប៉ាច់ប៉ប៉ោចរូបនេះបានអះអាងថា ការបោះឆ្នោតសកល គឺជៀសមិនរួចនោះទេនៅឆ្នាំ២០២៦ ពីព្រោះស្ថានការណ៍នយោបាយជាក់ស្ដែងនៅក្នុងប្រទេសថៃ ពេលនេះបានឈានដល់ចំណុចមួយបន្តទៅមុខលែងរួចហើយ។ លោកបានទទួលស្គាល់ដោយត្រង់ៗថា រដ្ឋាភិបាលសំឡេងភាគតិចក្រោមការដឹកនាំរបស់លោក មិនអាចដំណើរការបានទេ ហើយលោកទទូចឱ្យបក្សប្រឆាំងកុំរុញឱ្យមានការបោះឆ្នោតដកសេចក្ដីទុកចិត្តអី ព្រោះលោកដឹងច្បាស់ថា លោកនឹងចាញ់។ លោកបានបន្តថា លោកនឹងចុះចេញពីតំណែងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ប៉ុន្តែប្រសិនបើបក្សប្រឆាំងមិនអាចរង់ចាំរហូតដល់ពេលនោះ គឺមិនអីនោះទេ។

លោក អនុទីន បាននិយាយក្នុងសម្រង់សម្តីដើមថា ប្រសិនបើអស់លោកចង់ឱ្យខ្ញុំរំលាយសភានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃ ដែលសភាបើកសម័យប្រជុំឡើងវិញ ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីរំលាយសភា។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើការរំលាយសភាពិតជាកើតឡើងនៅថ្ងៃទី១២ ខែធ្នូ មែន ពិតណាស់បញ្ហាជាច្រើននឹងនៅតែមិនទាន់ដោះស្រាយចប់នោះទេ ហើយមិនត្រូវបន្ទោសលោកឡើយចំពោះបញ្ហានេះ។

លោក អានុទីន បានរៀបរាប់បន្តទៀតថា៖«ប្រសិនបើអស់លោកទទូចឱ្យមានការជជែកដេញដោលអំពីការដកសេចក្ដីទុកចិត្ត ហើយបន្ទាប់មកបង្ខំឱ្យមានការបោះឆ្នោតច្បាស់ណាស់ យើងនឹងចាញ់ មិនថាយើងជជែកដេញដោលបានល្អប៉ុណ្ណា ឬយើងពន្យល់អ្វីៗបានល្អប៉ុណ្ណានោះទេ។ រដ្ឋាភិបាលសំឡេងភាគតិចមិនដែលមានគោលនយោបាយឈ្នះ-ឈ្នះនោះទេ។ ពេលនេះខ្ញុំមិនត្រឹមតែព្យាយាមបង្កើតគោលនយោបាយឈ្នះ-ឈ្នះសម្រាប់នយោបាយប៉ុណ្ណោះទេ ខ្ញុំក៏កំពុងព្យាយាមបង្កើតគោលនយោបាយឈ្នះ-ឈ្នះសម្រាប់ប្រជាជនផងដែរ»៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


គ្រោះទឹកជំនន់ និងព្យុះបានជំរុញឱ្យតម្លៃបន្លែនៅវៀតណាមកើនឡើងពី៣០ទៅ១០០%

ក្រោយរងគ្រោះដោយសារព្យុះប្រមាណ១៣លើកផ្ទួនៗចាប់តាំងពីខែឧសភា រហូតដល់ខែវិច្ឆិកា បានធ្វើឱ្យខេត្តជាច្រើននៅវៀតណាមជួបគ្រោះមហន្តដូចទឹកជំនន់ ខ្យល់កំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ