នយោបាយថៃ

លោក អានុទីន កំពុងរងការចោទប្រកាន់ថា ប្រើសង្គ្រាមឈ្លានពានកម្ពុជា ដើម្បីកេងចំណេញនយោបាយ


នាយករដ្ឋមន្ត្រីចាំផ្ទះ និងជាមេបក្សភូមិចៃថៃ លោក អានុទីន ឆានវីរៈគុល បានរងការចោទប្រកាន់យ៉ាងខ្លាំងថា កំពុងប្រើប្រាស់សង្គ្រាមថៃ ឈ្លានពានកម្ពុជា ដើម្បីកេងចំណេញនយោបាយ។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រីចាំផ្ទះរូបនេះបានព្យាយាមបកស្រាយបង្ហាញភាពស្អាតស្អំរបស់ខ្លួនថា លោកមិនយកអធិបតេយ្យភាពជាតិ ជីវិតទាហាន និងប្រជាពលរដ្ឋថៃ ទៅលេងសើចដើម្បីទទួលបានសំឡេងឆ្នោត ឬផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ Thai Enquire។
នាយករដ្ឋមន្ត្រីចាំផ្ទះ និងជាមេបក្សភូមិចៃថៃ លោក អានុទីន ឆានវីរៈគុល បានរងការចោទប្រកាន់យ៉ាងខ្លាំងថា កំពុងប្រើប្រាស់សង្គ្រាមថៃ ឈ្លានពានកម្ពុជា ដើម្បីកេងចំណេញនយោបាយ។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រីចាំផ្ទះរូបនេះបានព្យាយាមបកស្រាយបង្ហាញភាពស្អាតស្អំរបស់ខ្លួនថា លោកមិន
ដោយ

មេបក្សភូមិចៃថៃ លោក អនុទីន ឆានវីរៈគុល បានវាយបកការរិះគន់ និងការចោទប្រកាន់ថា គណបក្សភូមិចៃថៃ របស់លោក កំពុងទាញយកផលប្រយោជន៍ពីសង្គ្រាមថៃ ឈ្លានពានកម្ពុជា និងស្មារតីជាតិនិយមជ្រុល ដើម្បីទទួលបានសំឡេងឆ្នោត ហើយបាននិយាយបែបសើចមិនសូវសមថា៖ «សូមកុំមើលខ្ញុំក្នុងផ្លូវអវិជ្ជមានពេក! ខ្ញុំមិនយកអធិបតេយ្យភាពជាតិ ជីវិតរបស់ទាហាន និងប្រជាពលរដ្ឋរបស់យើងទៅប្រថុយនឹងគ្រោះថ្នាក់ គ្រាន់តែដើម្បីទទួលបានសំឡេងឆ្នោត ឬផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ការគិតបែបនោះគឺមិនត្រឹមត្រូវទេ»។

ទោះជាយ៉ាងណា ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយក្នុងស្រុកថៃ បានកត់សម្គាល់ថា នាយករដ្ឋមន្ត្រីចាំផ្ទះ អានុទីន បានបង្ហាញគំនិតផ្តួចផ្តើមតិចតួចណាស់ក្នុងការបន្តកិច្ចសន្ទនាដើម្បីកាត់បន្ថយការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាមួយកម្ពុជា ហើយផ្ទុយមកវិញ លោកបែរជាផ្ដោតតែលើការទាមទារឱ្យកម្ពុជា ឈប់បាញ់មុនទៅវិញ។ ក្រុមអ្នកវិភាគបានលើកឡើងថា វិធីសាស្រ្តនេះអាចបម្រើផលប្រយោជន៍នយោបាយរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ អានុទីន ពោលគឺជួយឱ្យគណបក្សភូមិចៃថៃ របស់លោកកើនឡើងប្រជាប្រិយភាពខ្លាំងនៅមុនការបោះឆ្នោតសកល ដែលនឹងធ្វើឡើងនៅខែកុម្ភៈ ដើមឆ្នាំ២០២៦។

លោក អានុទីន ក៏បានទាត់ចោលការអំពាវនាវរបស់សហគមន៍អន្តរជាតិ ជាពិសេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន មេដឹកនាំមហាអំណាចសហរដ្ឋអាម៉េរិក និងមហាយក្សចិន ដែលជំរុញឱ្យភាគីថៃ រក្សាភាពអត់ធ្មត់ និងវិលចូលតុចរចាជាមួយកម្ពុជា ហើយលើសពីនេះ លោកបែរជាព្រហើនបញ្ជាឱ្យប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដាក់គំនាបលើកម្ពុជា ដើម្បីឱ្យកម្ពុជា ឈប់បាញ់មុន ទើបភាគីថៃ ឈប់បាញ់តាមក្រោយទៅវិញ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលបណ្ដោះអាសន្នរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ អានុទីន ក៏បានស្នើសុំលើកពេលកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពី ភាពតានតឹងព្រំដែនកម្ពុជា-ថៃ ពីថ្ងៃទី១៦ ខែធ្នូ ទៅធ្វើនៅថ្ងៃទី២២ ខែធ្នូ វិញ ដែលទាំងអស់នេះ ​បង្ហាញឱ្យឃើញថា លោក អានុទីន មិនចង់ឱ្យមានបទឈប់បាញ់ឆាប់រហ័សពេកនោះឡើយ។

សូមបញ្ជាក់ថា ក្រសួងការបរទេសថៃ កាលពីថ្ងៃទី១៥ ខែធ្នូ បានដាក់លក្ខខណ្ឌ៣ ឱ្យកម្ពុជាអនុវត្តប្រសិនបើកម្ពុជា ចង់មានបទឈប់បាញ់ ដោយលក្ខខណ្ឌទាំង៣នោះ រួមមានទី១, កម្ពុជា ត្រូវតែប្រកាសបទឈប់បាញ់ជាមុន, ទី២, បទឈប់បាញ់ត្រូវតែភ្ជាប់ជាមួយការអនុវត្តជាក់ស្ដែង និងធានានិរន្តរភាព និងទី៣, កម្ពុជា ត្រូវតែសហការដោយភាពហ្មត់ចត់ និងភាពស្មោះត្រង់លើការដោះមីននៅតាមព្រំដែន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញក្នុងវិស័យកសិកម្មជំរុញឱ្យកសិករ បន្តបង្កបង្កើនផលកុំទម្លាក់ដៃ ដើម្បីផ្គត់ផ្គង់ស្បៀងដល់វីរៈកងទ័ពទប់ទល់នឹងការឈ្លានពានរបស់យោធាថៃ

មន្ត្រី និងអ្នកជំនាញយល់ថា នៅក្នុងកាលៈទេសៈដែលកម្ពុជា កំពុងរងការឈ្លានពានពីថៃនេះ ទាមទារឱ្យកម្លាំងជួរក្រោយបង្កើនការដាំដុះដំណាំផ្សេងៗ ក៏ដូចជ…

មេបក្សប្រឆាំងដ៏ធំជាងគេនៅថៃ ឱ្យពលរដ្ឋថៃ ថ្លឹងថ្លែងថា តើគួរបន្តរស់ជាមួយរដ្ឋដែលមាននយោបាយចាស់គំរិល ឬចាប់ផ្តើមកសាងជាមួយអ្នកថ្មី

មេដឹកនាំគណបក្សប្រជាជនថៃ ដែលមានសមាជិកភាគច្រើនជាអតីតសមាជិកសភាមកពីគណបក្សឆ្ពោះទៅមុខបានកំណត់ចក្ខុវិស័យរួចហើយសម្រាប់ការបោះឆ្នោតឆ្នាំក្រោយ ក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ