ធនាគារ អេភីឌី

ធនាគារ អេភីឌី ពង្រឹងសមត្ថភាពធនាគារអន្តរជាតិ តាមរយៈភាពជាដៃគូជាមួយ BNY


ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន (ធនាគារ អេភីឌី) បានប្រកាសពីសមិទ្ធផលយុទ្ធសាស្ត្រដ៏សំខាន់មួយ តាមរយៈការសហការជាមួយ BNY សម្រាប់ការបង្កើតគណនីប្រាក់ដុល្លាអាមេរិកទូទាត់ប្រតិបត្តិការអន្តរជាតិ។
ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន (ធនាគារ អេភីឌី)
ដោយ

BNY គឺជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដ៏ធំមួយ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយលើសកលលោក។

ភាពជាដៃគូនេះបានបង្ហាញពីការបោះជំហានដ៏សំខាន់មួយក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធធនាគារអន្តរជាតិរបស់ធនាគារ អេភីឌី និងបង្កើនសមត្ថភាពក្នុងការប្រតិបត្តិការទូទាត់អន្តរជាតិប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព​ខ្ពស់។

លោក Chua Thiam Yew នាយកប្រតិបត្តិ នៃធនាគារ អេភីឌី បានមានប្រសាសន៍ថា ការបង្កើត​ទំនាក់​ទំនងនេះ គឺជាជំហានយុទ្ធសាស្ត្រសំខាន់មួយ ក្នុងការអនុញ្ញាតឲ្យធនាគារ អេភីឌី បានផ្សាភ្ជាប់បន្ថែមទៀតទៅនឹងស្ថាប័ន​ហិរញ្ញវត្ថុ​សកល។

លោកបានបន្ថែមថា៖“យើងមានមោទន​ភាពដែលបាន​សហការជាមួយ BNY ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញប្បទាន ពាណិជ្ជកម្ម(Trade Finance)ស្តង់ដារអន្តរជាតិ។ ការសហការ នេះបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំដឹកនាំដើម្បី បង្កើតនវានុវត្តន៍ដោយភាពជឿជាក់ និងផ្តល់សេវា ទូទាត់អន្តរជាតិយ៉ាងរលូនសម្រាប់អតិថិជនរបស់យើង”។

ភាពជាដៃគូយុទ្ធសាស្ត្រនេះ ក៏ពង្រឹងបន្ថែមនូវការប្តេជ្ញាចិត្តរបស់ធនាគារ អេភីឌី ក្នុងការលើកកម្ពស់សមត្ថភាព​ធនាគារអន្តរជាតិ ពង្រីកវត្តមានជាសកល បង្កើនល្បឿនប្រតិបត្តិការទូទាត់ឆ្លងដែន និងធានាសេវាផ្ទេរ​ប្រាក់ដែល​មាន​សុវត្ថិភាពបំផុត និងអាចទុកចិត្តបាន។

សម្រាប់ដំណើរការរីកចម្រើនប្រកបដោយនិរន្តរភាព ភាពជាដៃគូនេះគឺជាការពង្រីក វិសាលភាពនៃ​ការផ្សារភ្ជាប់​ទៅបណ្តាញធនាគារអន្តរជាតិ របស់ធនាគារ អេភីឌី ខណៈដែល​បន្តគោរពតាមស្តង់ដារខ្ពស់បំផុតនៃសុចរិតភាព អភិបាលកិច្ច និងស្ថិរភាពហិរញ្ញវត្ថុ។

សមិទ្ធផលនេះបញ្ជាក់បន្ថែមពីការផ្តោតសំខាន់នៃយុទ្ធសាស្ត្ររបស់ធនាគារ អេភីឌី លើនវានុវត្តន៍ ប្រសិទ្ធភាព​ប្រតិបត្តិការ និងដំណោះស្រាយហិរញ្ញវត្ថុផ្តោតលើអតិថិជន ព្រមទាំងចូលរួម​ចំណែក​ក្នុងការអភិវឌ្ឍ​វិស័យហិរញ្ញ​វត្ថុក្នុងប្រទេសកម្ពុជា៕




អត្ថបទបន្ទាប់


គម្រោងរោងចក្រផលិតចំណីអាហារចម្រុះរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ រំពឹងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្ដាលឆ្នាំ ២០២៦

រោងចក្រផលិតចំណីអាហារចម្រុះធំមួយ វិរៈ ប៊ុនថាំ ហ្វ៊ូដ នឹងលេចរូបរាងឡើងឆាប់ៗនេះ នៅក្បែរផ្លូវជាតិ ៥១ ដែលជាតំបន់មានសក្តានុពលខ្ពស់សម្រាប់វិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ