ចិនដាក់ទណ្ឌកម្មលើក្រុមហ៊ុនក្នុងវិស័យការពារជាតិរបស់អាម៉េរិក ជុំវិញការលក់អាវុធទៅឱ្យតៃវ៉ាន់
ក្រសួងការបរទេសចិនបានប្រកាសដាក់ទណ្ឌកម្មនៅថ្ងៃសុក្រ ទី២៦ ខែធ្នូ ដោយកំណត់គោលដៅទៅលើបុគ្គលចំនួន ១០នាក់ និងក្រុមហ៊ុនក្នុងវិស័យការពារជាតិរបស់…
ប្រធានអាស៊ានប្ដូរវេនរូបនេះ បានគូសបញ្ជាក់ទៀតថា យោងទៅលើសេចក្តីថ្លែងការណ៍រួម បានកំណត់វិធានការជាក់ស្តែង និងវិជ្ជមាន រួមទាំងការផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន និងទំនាក់ទំនងដោយផ្ទាល់ រវាងអាជ្ញាធរការពារជាតិ។ ទាំងអស់នេះ គឺជាការផ្តល់មូលដ្ឋានសម្រាប់ស្ថិរភាព ហើយលោកសង្ឃឹមថា ភាគីទាំងពីរនឹងអនុវត្តវាដោយស្មោះត្រង់។
លោកអាន់វ៉ា បានសង្កត់ធ្ងន់ទៀតថា នៅពេលដែលប្រទេសម៉ាឡេស៊ីប្រគល់តំណែងប្រធានអាស៊ានទៅឱ្យប្រទេសហ្វីលីពីននៅពាក់កណ្តាលអធ្រាត្រ ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៦ ម៉ាឡេស៊ី នឹងនៅតែបន្ដគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីធានាថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ ត្រូវបានគោរព ខណៈដែលកិត្យានុភាព និងភាពជឿជាក់របស់អាស៊ាន គឺជា តំបន់សន្តិភាពដែលត្រូវបានថែរក្សា៕