វិស័យការបរទេស

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើបញ្ហាជម្លោះកម្ពុជា-ថៃ ត្រូវបានលើកពេល ក្រោយមានការស្នើពីភាគីថៃ


កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) ដើម្បីពិភាក្សា និងវាយតម្លៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលដំបូងឡើយគ្រោងធ្វើនៅថ្ងៃអង្គារ ទី១៦ ខែធ្នូ ត្រូវបានលើកពេលទៅធ្វើនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ តាមសំណើរបស់ភាគីថៃ ខណៈដែលសង្គ្រាមថៃឈ្លានពានកម្ពុជា បានឈានចូលដល់ថ្ងៃទី១០ ដែលបានបង្កឱ្យជនស៊ីវិលស្លាប់កើនដល់ ១៥នាក់ របួស៧៤នាក់ និងជនភៀសសឹកឡើងដល់ជាង៤០ម៉ឺននាក់ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ។
វិស័យការបរទេស
ដោយ

បើយោងតាមការចុះផ្សាយរបស់គេហទំព័រ Asean Bernama នៅថ្ងៃទី១៥ ខែធ្នូ ក្រសួងការបរទេសម៉ាឡេស៊ី បាននិយាយថា ការកោះប្រជុំពិសេសរដ្ឋមន្ត្រីរដ្ឋការបរទេសអាស៊ាន គឺធ្វើឡើងតាមការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល កាលពីថ្ងៃទី១១ ខែធ្នូ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយស្ថានការណ៍រវាងកម្ពុជា និងថៃ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បន្តស្នើឱ្យភាគីកម្ពុជា-ថៃ បញ្ឈប់ការប្រយុទ្ធគ្នា ហើយថា លោកនៅតែទំនាក់ទំនងជាមួយមេដឹកនាំនៃប្រទេសកម្ពុជា និងប្រទេសថៃ រាល់ថ្ងៃ។

សូមបញ្ជាក់ថា សង្គ្រាមដែលភាគីថៃ បានបញ្ឆេះឡើងដើម្បីចូលឈ្លានពានដែនអធិបតេយ្យភាពរបស់កម្ពុជា ជាថ្មីតាំងពីថ្ងៃទី៧ ខែធ្នូ បានឈានចូលដល់ថ្ងៃទី១០ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបង្កឱ្យជនស៊ីវិលស្លាប់កើនដល់១៥នាក់ របួស៧៤នាក់ និងជនភៀសសឹកឡើងជាង៤០ម៉ឺននាក់។ នេះបើយោងតាមប្រភពផ្លូវការពីក្រសួងការពារជាតិកម្ពុជា៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន WorldBridge Group និងក្រុមហ៊ុន International SOS Group ប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនការផ្ដល់សេវាកម្មសុខាភិបាល និងសន្តិសុខនៅកម្ពុជា

ក្រុមហ៊ុន WorldBridge និង International SOS Group បានប្រកាសពីការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនការផ្ដល់សេវាសុខាភិបាល និងស…

ទូតរុស្ស៊ីប្រចាំកម្ពុជាទាត់ចោលការចោទប្រកាន់របស់ថៃ ដែលថា មានពលរដ្ឋរុស្ស៊ីធ្វើជាទាហានស៊ីឈ្នួលឱ្យកម្ពុជា

លោក អានាតូលី បូរ៉ូវិក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំនៅកម្ពុជា បានចេញមកច្រានចោលចំពោះការចោទប្រកាន់ដោយគ្មានភស្តុតាងរបស់យោធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ