វិស័យកសិកម្ម

អាជ្ញាធរវៀតណាម បំបែកសម្បុកផលិតជីក្លែងក្លាយដ៏ធំមួយ នៅភាគខាងត្បូងប្រទេសវៀតណាម


អង្គភាពស៊ើបអង្កេតបទល្មើសសេដ្ឋកិច្ចវៀតណាម បានបង្ក្រាបបណ្ដាញផលិតជីក្លែងក្លាយដ៏ធំមួយ កាលពីថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ដោយរឹបអូសបានជីក្លែងក្លាយជាច្រើនប្រភេទ ទាំងជីគីមី និងជីសរីរាង្គ។ ការបង្ក្រាបនេះ គឺជាការទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចដ៏ធំមួយ ដែលកំពុងយាយីដល់ដង្ហើមរស់របស់កសិករ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ទួយ ទ្រី កាលពីថ្ងៃទី៨ ខែកុម្ភៈ។
វិស័យកសិកម្ម
ដោយ

អាជ្ញាធរវៀតណាម បានស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបបណ្តាញផលិតជីក្លែងក្លាយដ៏ធំនៅក្នុងខេត្ត វិញ ឡុង នៅភាគខាងត្បូង ប្រទេសវៀតណាម។ នៅក្នុងយុទ្ធនាការបង្ក្រាបទីតាំងផលិតជីក្លែងក្លាយនេះ អាជ្ញាធររឹបអូសជីក្លាយជាច្រើនប្រភេទ រួមមាន ជីចម្រុះម៉ាក PK 40-25, ជីសរីរាង្គ អ័រហ្គាកា (ORGACA CRF1) និងជីគីមីទឹកម៉ាក ដូតា ខាលី ៤០ (DOTA KALI40)។

ការឈានទៅវាយកម្ទេចបណ្តាញផលិតជីក្លែងក្លាយនេះធ្វើឡើងអង្គភាពស៊ើបអង្កេតបទល្មើសសេដ្ឋកិច្ចវៀតណាម បានឃាត់រថយន្តដឹកជីមួយ ដែលបើកបរដោយឈ្មោះ ត្រាន់ ភួង វូ (Tran Phuong Vu) ហើយនៅពេលសមត្ថកិច្ចបានសួររកឯកសារបញ្ជាក់ពីមុខទំនិញជីដែលខ្លួនបានដឹក អ្នកបើកបររូបនេះបានត្រឹមនៅស្ងៀម ព្រោះគ្មានវិក្កយបត្រ ឬឯកសារបញ្ជាក់ប្រភពដើមសូម្បីតែមួយសន្លឹក ប៉ុន្តែបានឆ្លើយសារភាពថា ទំនិញក្លែងម៉ាកទាំងនេះដឹកចេញពីក្រុមហ៊ុន Three Lions Production Import ដើម្បីយកទៅបោកបញ្ឆោតលក់ឱ្យកសិករក្នុងតម្លៃជាង១,៥០០ដុល្លារ។

ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានឆ្មក់ចូលឆែកឆេរទីតាំងផលិត ដែលជាអាជីវកម្មគ្រួសារ ដឹកនាំដោយស្ត្រីម្នាក់ឈ្មោះ ត្រាន់ ធី ទ្រីវ (Tran Thi Trieu) នៅក្នុងខេត្តវិញឡុង នៅភាគខាងត្បូងប្រទេសវៀតណាម។ ការចុះបង្ក្រាបដល់សម្បុកនេះ ប៉ូលិសបានរឹបអូសភស្តុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមមានគ្រឿងចក្រ ឧបករណ៍វេចខ្ចប់ និងវត្ថុធាតុដើម ដែលមានតម្លៃសរុបជាទឹកប្រាក់រហូតដល់ទៅជាង៧ម៉ឺនដុល្លារអាម៉េរិក។

បច្ចុប្បន្ន មេខ្លោង និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅចាត់ការតាមច្បាប់ ដើម្បីកុំឱ្យជីពុលទាំងនេះ បន្តទៅបំផ្លាញផលដំណាំ និងកម្លាំងញើសឈាមរបស់កសិករតទៅទៀត៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ចាប់ដៃជាមួយក្រុមហ៊ុនអន្តរជាតិមួយ ដើម្បីពង្រីកការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ហៅកាត់ថា PATA និងក្រុមហ៊ុន Sourceamax Asia បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីពង្រីកក…

ចិន កំពុងសម្លឹងជំរុញប្រាក់យន់ឱ្យក្លាយជារូបិយប័ណ្ណអន្តរជាតិ ក្រោយលោក ត្រាំ ធ្វើឱ្យទំនុកចិត្តលើប្រាក់ដុល្លារអាម៉េរិក ធ្លាក់ចុះ

អាម៉េរិក និងចិន គឺជាមហាអំណាចកំពូលដែលប្រជែងគ្នាយ៉ាងស្វិតស្វាញលើគ្រប់វិស័យដើម្បីដណ្ដើមឥទ្ធិពលរៀងៗខ្លួននៅទូទាំងពិភពលោក មិនថា ផ្នែកការទូត …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ