អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន A.V.R (Asia Vehicle Rental) និង CHANGAN Cambodia ចុះ MOU ជាផ្លូវការដើម្បីផ្តល់បទពិសោធន៍ថ្មីនៃការជួលរថយន្តជូនអតិថិជន


ក្រុមហ៊ុន A.V.R (Asia Vehicle Rental) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់សេវាកម្មជួលរថយន្តនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MOU) ជាមួយក្រុមហ៊ុនរថយន្ត CHANGAN Cambodia ដើម្បីពង្រីកជម្រើសសេវាកម្មជួលរថយន្ត និងបង្កើនបទពិសោធន៍ថ្មីក្នុងការធ្វើដំណើរជូនដល់អតិថិជន។
ក្រុមហ៊ុន A.V.R (Asia Vehicle Rental) និង CHANGAN Cambodia ចុះ MOU ជាផ្លូវការដើម្បីផ្តល់បទពិសោធន៍ថ្មីនៃការជួលរថយន្តជូនអតិថិជន
ដោយ
អំពី CHANGAN Cambodia

សូមជម្រាបជូនថា ក្រុមហ៊ុន A.V.R (Asia Vehicle Rental) Co., Ltd. គឺជាក្រុមហ៊ុនជួលរថយន្តលំដាប់អន្តរជាតិ ដែលបានប្រតិបត្តិការក្នុងប្រទេសកម្ពុជាអស់រយៈពេល15 ឆ្នាំមកហើយ។

សព្វថ្ងៃនេះ ក្រុមហ៊ុន A.V.R កំពុងដំណើរការម៉ាកសញ្ញាសេវាកម្មជួលល្បីៗលំដាប់ពិភពលោកចំនួន2 នៅក្នុងប្រទេសកម្ពុជាគឺ AVIS និង Budget។ AVIS គឺជាសេវាកម្មជួលរថយន្តឈានមុខគេដែលមានប្រមាណ 55០០ ទីតាំងនៅក្នុង 175ប្រទេសទូទាំងពិភពលោក។​ សេវាកម្មដែល AVIS Cambodiaកំពុងផ្តល់ជូនអតិថិជនកម្ពុជាមានជាច្រើនដូចជា ការជួលរថយន្តសំរាប់បើកបរដោយខ្លួនឯង ការជួលរថយន្តជាមួយអ្នកបើកបរ ការជួលរយៈពេលខ្លី ការជួលរយៈពេលវែង និងសេវាជូនទៅមកព្រលានយន្តហោះផងដែរ។ Budget Cambodia ជាសេវាកម្មជួលយានយន្ត គ្រឿងចក្រ និងឧបករណ៍ជាច្រើនដូចជា រថយន្តដឹកទំនិញសម្រាប់ពាណិជ្ជកម្ម សេវាកម្មឡានដឹកឡាន គ្រឿងចក្រសំណង់ គ្រឿងចក្រកសិកម្ម ឧបករណ៍ប្រើប្រាស់ក្នុងឃ្លាំង ម៉ាស៊ីនសម្អាត និងម៉ាស៊ីនភ្លើង ដើម្បីគាំទ្រវិស័យផ្សេងៗជាច្រើននៅកម្ពុជា។

ចំណែក​ឯ CHANGAN គឺជាម៉ាករថយន្តដ៏ល្បីរបស់ប្រទេសចិន ដែលនាំចូលចែកចាយផ្តាច់មុខក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុនដ៏ល្បីឈ្មោះគឺ RMA Cambodia។​ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន RMA Cambodia ក៏បាននាំចូលចែកចាយផ្តាច់មុខរថយន្តម៉ាក Deepal ដែលជាម៉ាករថយន្តស្ថិតនៅក្រោមបុត្តសម្ព័ន្ធរួមរបស់ CHANGAN ផងដែរ។

តាមរយៈកិច្ចសហការនេះ អតិថិជននឹងទទួលបានបទពិសោធន៍ថ្មីនៃសេវាកម្មជួលរថយន្តដែលកាន់តែងាយស្រួល និងមានភាពជឿជាក់ខ្ពស់ ជាមួយជម្រើសរថយន្តសម្បូរបែបពី CHANGAN រួមមានរថយន្ត ប្រើសាំងនិងរថយន្តHybrid(REEV) ដូចជាម៉ូដែល CS35 Max, NEVO Hunter E, UNI-T, UNI-K និងម៉ូដែលរថយន្តអគ្គិសនីសុទ្ធរបស់ Deepal ដូចជា S05, L07 និង S07 ជាដើម។

លើសពីនេះ អតិថិជនក៏នឹងទទួលបានអត្ថប្រយោជន៍បន្ថែមជាច្រើនពីការជួលរថយន្តរបស់ AVIS Cambodia រួមមាន:

- កញ្ចប់ធានារ៉ាប់រងពេញលេញលើអ្នកបើកបរ អ្នកដំណើរ និងតតិយជន

- សេវាជំនួយពេលមានបញ្ហាតាមដងផ្លូវ 24 ម៉ោង

- សេវាថែទាំ និងជួសជុលដោយក្រុមជាងជំនាញ

- ជំនួយក្នុងករណីគ្រោះថ្នាក់ចៃដន្យ

- ព្រមទាំងភាពបត់បែនក្នុងការប្រគល់ និងទទួលរថយន្តតាមទីតាំងដែលអតិថិជនត្រូវការ។

ជាពិសេស អតិថិជនក៏អាចជ្រើសរើសសេវាជួលរថយន្តជាមួយអ្នកបើកបរដែលមានបទពិសោធន៍ ដើម្បីធានាបាននូវការធ្វើដំណើរដ៏មានផាសុកភាព សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។

អតិថិជនអាចសាកល្បងបទពិសោធន៍ថ្មីក្នុងការជួលរថយន្តប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ ឬប្រចាំឆ្នាំ តាមទីតាំងជួលរថយន្តទាំង 3 របស់ AVIS Cambodia ដែលមាននៅ ភ្នំពេញ សៀមរាប និង ព្រះសីហនុ ឬទាក់ទង AVIS Cambodia តាមរយៈ៖
លេខទំនាក់ទំនង +855 78 666 557
ព័ត៌មានបន្ថែម [email protected]
គេហទំព័រ www.avis.com.kh




អត្ថបទបន្ទាប់


អ្នកជំនាញចាត់ទុកឡានក្រុងជិះឥតគិតថ្លៃរបស់រដ្ឋជាយន្តការសម្រាលចំណាយ តែស្នើឱ្យខេត្តនីមួយៗគួររៀបចំរថយន្តដឹកបន្តឱ្យដល់មូលដ្ឋានស្រុក

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរថយន្តក្រុងចំនួន៦០០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ