អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុនបាចាច (BAJAJ) បន្តជំរុញការអភិវឌ្ឍទីក្រុងភ្នំពេញឲ្យឆ្លាតវៃជាងមុន


ការធ្វើដំណើរជាមួយគ្នា (shared ride) មួយលើក អាចជួយកាត់បន្ថយរថយន្ត ឬម៉ូតូជាច្រើនលើដងផ្លូវ។ ក្នុងបរិបទសម័យកាលដែលថ្លៃប្រេងកំពុងកើនឡើង ការដឹកជញ្ជូនឆ្លាតវៃក្លាយជាចាំបាច់។ ដំណោះស្រាយដឹកជញ្ជូនសាធារណៈដូចជាកង់បីបាចាច បាននិងកំពុងជួយកាត់បន្ថយបន្ទុកនៃការនាំចូលប្រេងដើម្បីប្រើប្រាស់ជា លក្ខណៈគ្រួសារ និងប្រទេសជាតិ ខណៈពេលដែលធ្វើឲ្យជីវភាពអ្នកបើកបរកាន់តែល្អប្រសើរឡើងផងដែរ។
ក្រុមហ៊ុនបាចាច (BAJAJ) បន្តជំរុញការអភិវឌ្ឍទីក្រុងភ្នំពេញឲ្យឆ្លាតវៃជាងមុន
ដោយ
អំពី BAJAJ

ពេលដែលអ្នកបើកបររកចំណូលបានច្រើន និងអ្នកដំណើរចំណាយតិច ប្រព័ន្ធ​អេកូឡូស៊ី​ទាំងមូលទទួលបានអត្ថប្រយោជន៍​រួម​គ្នា​។ នេះហើយជាអនាគតនៃការធ្វើដំណើរ—ប្រកប​ដោយ​ប្រសិទ្ធភាព មាន​ភាព​បត់បែន និងរួមបញ្ចូលគ្នា។

ជំរុញទីក្រុងឆ្លាតវៃ (Driving Smarter Cities)

កង់​បីបាចាច មិនត្រឹមតែមានប្រសិទ្ធភាព​ក្នុង​ការ​សន្សំសំចៃ​​ថាម​ពល​នោះ​ទេ​ ប៉ុន្តែជាដំណោះស្រាយឆ្លាតវៃសម្រាប់ការដឹកជញ្ជូនក្នុងទីក្រុងផងដែរ។ ការធ្វើដំណើរជាមួយគ្នាមួយលើក អាចជំនួសការធ្វើដំណើរផ្ទាល់ខ្លួនជាច្រើន ដោយជួយកាត់បន្ថយការកកស្ទះ និងបន្ថយការបំពុលបរិស្ថាន។ ប្រសិន​បើ​មានអ្នកដំណើរច្រើន​ជ្រើស​រើស​ការ​ប្រើ​ប្រាស់​មធ្យោបាយ​សាធារណៈ​ អ្នកបើកបរអាចរកចំណូលបានកាន់តែច្រើន ខណៈអ្នកដំណើរទទួលបានការធ្វើដំណើរដែលមានតម្លៃសមរម្យ។

ម៉ូឌែលនេះជួយដល់៖

ការកាត់បន្ថយការប្រើប្រាស់ប្រេងក្នុង​ស្រុក​

ការកាត់បន្ថយការកកស្ទះចរាចរណ៍

ការកែលម្អគុណភាពខ្យល់

ការផ្តល់ជម្រើសដឹកជញ្ជូនដែលមានតម្លៃសមរម្យ

ដោះស្រាយបញ្ហាថ្លៃប្រេងកើនឡើង ជាមួយឥន្ធនៈស្អាតជាងមុន

នៅពេលថ្លៃប្រេងបន្តប៉ះពាល់ដល់ចំណូលអ្នកបើកបរ ប្រសិទ្ធភាពក្នុងការចំណាយគឺមានសារៈសំខាន់។ កង់​បី​បាចាច​ដែល​ប្រើប្រាស់​ហ្គាស​ក៏​បាន​សាំង​ក៏បាន ផ្តល់នូវភាពបត់បែន កាត់បន្ថយប្រតិបត្តិការចំណាយ និងបង្កើនប្រាក់ចំណូល​ច្រើន​ជាង​មុន​។

អ្នកបើកបរអាចប្ដូររវាង ហ្គាស​LPG និងសាំងបានភ្លាមៗតាមរយៈប៊ូតុងតែមួយ ដែលធានាថាប្រតិបត្តិការ​ដឹក​​អ្នក​ដំណើរ​គ្មាន​ការ​រំខាន​ និងអាចជ្រើសរើសឥន្ធនៈដែលសន្សំសំចៃបំផុតបានគ្រប់ពេល។

សម្រាប់​ហ្គាស​LPG អាចរត់បានប្រហែល 25 គីឡូម៉ែត្រ ក្នុងមួយលីត្រ​ រី​ឯ​សាំង អាចរត់បានប្រហែល 30 គីឡូម៉ែត្រ ក្នុងមួយលីត្រ។ ជា​មធ្យម​អ្នក​បើកបរ​ចំណាយលើប្រេង​ប្រហែល 15–20% នៃចំណូលប្រចាំថ្ងៃ​របស់​ពួក​គាត់​ ដូច្នេះ​ភាពបត់បែននៃការប្រើ​ហ្គាស​ក៏​បាន​សាំង​ក៏បាន អាច​ជួយកាត់បន្ថយបន្ទុកនេះបានយ៉ាងមានប្រសិទ្ធភាព។

LPG ក៏ត្រូវបានទទួលស្គាល់ថាជាឥន្ធនៈស្អាតសម្រាប់បរិស្ថានផងដែរ។ យោងតាម សមាគមឧស្ម័ន LPG ពិភពលោក (World LPG Association) និង​អង្គការថាមពលអន្តរជាតិ (International Energy Agency) ហ្គាស LPG បញ្ចេញ ឧស្ម័នកាបូនឌីអុកស៊ីត (CO₂) តិចជាងសាំង កាត់បន្ថយធូលីពុល និងឧស្ម័នអុកស៊ីតនៃអាសូត (NOₓ)​ ដែលធ្វើឲ្យវាជាជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់ការដឹកជញ្ជូនក្នុងទីក្រុងដែល​មាន​ភាព​បំពុលទាប។

ផលប៉ះពាល់សេដ្ឋកិច្ច (Economic Impact)

ឧទាហរណ៍​បើមានកង់​បី​បាចាច​ ចំនួន 10,000 គ្រឿងដំណើរការប្រចាំថ្ងៃ​ជំនួស​ដោយ​យានយន្ត​ឬ​ម៉ូតូ​ ហើយមួយ គ្រឿងៗអាចសន្សំប្រេងបាន 2 លីត្រ ក្នុងមួយថ្ងៃ នោះ​នឹង​អាច​សន្សំប្រេង​បានប្រហែល 7.3 លានលីត្រក្នុងមួយឆ្នាំ។

នេះមានន័យថា កម្ពុជា​នឹង​អាច​ធ្វើ​ការ​កាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងរបស់ប្រទេសជាច្រើន​ និង​ចំណាយ​ទៅ​លើ​ការ​ប្ដូរ​លុយ​បរទេស​ដើម្បី​ទិញ​ប្រេង​។

ទស្សនៈពី​អ្នក​ជំនាញ​ឧស្សាហកម្ម​ផ្ទាល់​ (Industry Perspective)

លោក ខឹម ដាវីដ, នាយកប្រតិបត្តិ (COO) នៃក្រុម​ហ៊ុន​ Hanuman Auto Trading Co., Ltd. បានមានប្រសាសន៍ថា៖
“អ្នកបើកបរដែលអាចគ្រប់គ្រងចំណាយប្រេង គឺអាចគ្រប់គ្រងចំណូលរបស់ខ្លួនបាន។ កង់​បី​បាចាច​ដែល​មាន​បច្ចេក​វិទ្យា​ប្រើ​ប្រាស់​ហ្គាស​ក៏​បាន​សាំង​ក៏បាន​អនុញ្ញាត​ឲ្យ​អ្នក​បើក​បរ​ឆ្លាត​វៃប្រើប្រាស់​ហ្គាស​ LPG ដើម្បីសន្សំសំចៃ​ និងប្ដូរទៅសាំងនៅពេល​ត្រូវ​ការ​ចាំបាច់।”

ក្រុម​ហ៊ុន​បាចាច​គាំទ្រអ្នកបើកបរ (Supporting Drivers)

ក្រុម​ហ៊ុន​បាចាច​ បាន​និង​កំពុង​រៀបចំកម្មវិធីសេវាកម្មឥតគិតថ្លៃ (free service camps) និងផ្តល់សេវាកម្ម​ជួស​ជុល​និង​ត្រួត​ពិនិត្យ​កង់​បី​បាចាច​របស់​លោក​អ្នក​ទូទាំង​ប្រទេស​ រួមទាំងការផ្គត់ផ្គង់គ្រឿងបន្លាស់ និងការណែនាំអំពីការថែទាំ​កង់​បីបាចាច ។




អត្ថបទបន្ទាប់


ក្រុមហ៊ុន A.V.R (Asia Vehicle Rental) និង CHANGAN Cambodia ចុះ MOU ជាផ្លូវការដើម្បីផ្តល់បទពិសោធន៍ថ្មីនៃការជួលរថយន្តជូនអតិថិជន

ក្រុមហ៊ុន A.V.R (Asia Vehicle Rental) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់សេវាកម្មជួលរថយន្តនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់(M…

ADB ព្យាករថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ច៤,៥%នៅឆ្នាំនេះ បើការរំខានដោយសង្គ្រាមនៅអ៊ីរ៉ង់មិនអូសបន្លាយយូរ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនក្នុងអត្រា ៤,៥%ក្នុងឆ្នាំ២០២៦ ទាបជាងតួលេខព្យាករកន្លងមកដែលរំពឹងស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ