វិស័យជលផល

វៀតណាម ស្នើឱ្យអាម៉េរិក ពិចារណាឡើងវិញ ចំពោះការដាក់បម្រាមលើការនាំចេញគ្រឿងសមុទ្ររបស់ខ្លួន


វៀតណាម ស្នើឱ្យអាម៉េរិក ពិចារណាឡើងវិញ លើការសម្រេចចិត្តមួយ ដែលអាចឈានទៅរកការហាមឃាត់ការនាំចេញអាហារសមុទ្រមួយចំនួនទៅកាន់ទីផ្សារអាម៉េរិក នៅឆ្នាំក្រោយ ដែលវានឹងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចវៀតណាម ដែលកំពុងរងការវាយប្រហារដោយពន្ធគយរបស់អាម៉េរិកស្រាប់ហើយនោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យជលផល
ដោយ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក ង្វៀន ហុងឌៀន (Nguyen Hong Dien) កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានផ្ញើលិខិតមួយច្បាប់ទៅកាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក លោក ហូវើដ ឡាត់និក (Howard Lutnick) ដើម្បីសុំឱ្យពិចារណាឡើងវិញចំពោះការសម្រេចចិត្តកាលពីខែសីហា ដោយរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាម៉េរិក ដែលបានកំណត់ថា វិធីសាស្រ្តនេសាទមួយចំនួនរបស់វៀតណាម បង្កហានិភ័យដល់ថនិកសត្វសមុទ្រ។

សហរដ្ឋអាម៉េរិក ស្ថិតក្នុងចំណោមទីផ្សារអាហារសមុទ្រដ៏ធំបំផុតរបស់វៀតណាម ដោយនៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ ការនាំចេញអាហារសមុទ្ររបស់វៀតណាម ទៅអាម៉េរិក កើនឡើងជិត៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយឡើងដល់ជាង១ពាន់លានដុល្លារស្មើនឹងជាង១៧% នៃការនាំចេញអាហារសមុទ្រសរុបរបស់វៀតណាម។ នេះបើយោងតាមទិន្នន័យគយវៀតណាម។

អាជ្ញាធរមហាសមុទ្រអាម៉េរិក កាលពីខែសីហា បានជូនដំណឹងដល់ក្រសួងកសិកម្មវៀតណាមថា អាជ្ញាធរនេះបានរកឃើញភាពមិនប្រក្រតីសម្រាប់វិធីសាស្រ្តនេសាទរបស់វៀតណាមចំនួន១២ ដូច្នេះហើយប្រទេសនេះត្រូវបានហាមឃាត់មិនឱ្យនាំចេញត្រី និងផលិតផលត្រីទៅកាន់អាម៉េរិក ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។

ក្រសួងកសិកម្មវៀតណាម បាននិយាយថា ការហាមឃាត់នេះនឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញអាហារសមុទ្រសំខាន់ៗរបស់វៀតណាម រួមមានត្រីធូណា ត្រីចំពុះដាវ ត្រីតុកកែ ត្រីមឹក និងក្តាមព្រមទាំងប្រភេទត្រីផ្សេងៗទៀត៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


រោងចក្រផលិតជីកសិកម្មរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ នឹងបញ្ចេញជីលក់ទូទាំងប្រទេសនៅសប្តាហ៍នេះ

ផលិតផលជីកសិកម្មរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ គ្រោងនឹងចែកចាយលក់ទូទាំងប្រទេសក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីរោងចក្រផលិតជីលាតសន្ធឹងលើផ្ទៃដី១…

នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ បញ្ជាឱ្យស៊ើបអង្កេតការនាំចេញមាសយ៉ាងគំហុកមកកាន់កម្ពុជា

នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក អនុទីន ឆានវីរៈគុល បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចរបស់ថៃ បើកការស៊ើបអង្កេតលើករណីមាសត្រូវបាននាំចេញយ៉ាងគំហុក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ