ការធ្វើពហិការ

ក្រៅពីការធ្វើពហិការ តើកម្ពុជា គួរចាត់វិធានការអ្វីបន្ថែម ដើម្បីទប់ស្កាត់ការហូរចូលទំនិញថៃ?


ពលរដ្ឋហាក់បង្ហាញការខកចិត្តក្រោយការធ្វើពហិការរបស់ពួកគេនៅមួយរយៈពេលចុងក្រោយនេះ ហាក់មិនទាន់អាចទប់ស្កាត់ទំនិញថៃ មិនឱ្យហូរចូលមកកម្ពុជាបាន ដោយសារកម្ពុជា គោរពតាមច្បាប់នៃការធ្វើពាណិជ្ជកម្ម ខណៈយោធាថៃ នៅតែបន្តរំលោភបំពានមកលើកម្ពុជា។
ការធ្វើពហិការ
ដោយ

ជាមួយគ្នានេះក្រុមអ្នកជំនាញបានលើកឡើងថា ទន្ទឹមនឹងពលរដ្ឋកំពុងធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ រដ្ឋាភិបាលគួរដំឡើងពន្ធនាំចូលលើទំនិញថៃ ក៏ដូចជាដាក់របាំងពាណិជ្ជកម្មមិនមែនពន្ធតាមរយៈការពង្រឹងការត្រួតពិនិត្យគុណភាព និងភូតគាមអនាម័យ ព្រោះវាជាវិធីសាស្ត្រក្នុងការទប់ស្កាត់ទំនិញថៃ កុំឱ្យហូរចូលទីផ្សារកម្ពុជា ដោយស្របច្បាប់។

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា ប្រសិនបើប្រជាពលរដ្ឋនាំគ្នាពហិការមិនប្រើទំនិញថៃ នោះការនាំចូលទំនិញថៃ តាមប្រទេសទី៣ នឹងត្រូវបានកាត់បន្ថយ ឬលែងមានតែម្ដង ខណៈកម្ពុជា មិនអាចបិទមិនឱ្យនាំចូលទំនិញថៃ បានឡើយ។ បើតាមអ្នកជំនាញរូបនេះ ឈ្មួញនាំចូល ក៏ជាចលករសំខាន់ ដែលអាចជួយលុបបំបាត់ទំនិញថៃ ឱ្យបាត់មុខពីទីផ្សារកម្ពុជា ផងដែរ តាមរយៈមនសិការស្នេហាជាតិ។ លោកបណ្ឌិត គិន ភា បានស្នើចាត់វិធានការផ្សេងទៀត ដើម្បីដាក់សម្ពោធលើសេដ្ឋកិច្ចថៃ តាមរយៈយន្តការរបាំងមិនមែនពន្ធគយ ដោយពិនិត្យលើភូតគាមអនាម័យ។

ដោយឡែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវសង្កេតឃើញថា ទិដ្ឋភាពបច្ចុប្បន្ននៅកម្ពុជា ហាក់មានការលំបាកក្នុងការបិទមិនឱ្យមាននាំចូលទំនិញថៃណាស់ ដោយសារតែកម្ពុជា គោរពច្បាប់ពាណិជ្ជកម្មសេរី។ តែយ៉ាងណាអ្នកជំនាញរូបនេះថា កម្ពុជា អាចប្រើយន្តការផ្សេងទៀត ដើម្បីដាក់សម្ពោធលើការនាំចូលទំនិញថៃ ដូចជាការដំឡើងពន្ធនាំចូលជាដើម តែមុនអនុវត្តវិធានការនេះត្រូវទាមទារឱ្យកម្ពុជា មានលទ្ធភាពផលិត និងបំពេញតម្រូវការឱ្យបានគ្រប់គ្រាន់ជាមុនសិន។

ជាមួយគ្នានេះ លោក សន ជ័យ នាយកប្រតិបត្តិ នៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ឃើញថា ដើម្បីអាចជួយដល់ចលនាធ្វើពហិការរបស់ពលរដ្ឋប្រកបដោយប្រសិទ្ធិភាព គឺតម្រូវឱ្យអ្នកពាក់ព័ន្ធ ពិសេសអ្នកផលិតក្នុងស្រុកអាចផលិតរាល់មុខទំនិញ ដែលជាតម្រូវការរបស់ពលរដ្ឋឲ្យបានគ្រប់គ្រាន់ជាមុនសិន ហើយធ្វើណាឱ្យមានតម្លៃសមរម្យ និងមា នគុណភាព

បើតាមឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ធ្លាប់បានលើកឡើងកាលពីកន្លងទៅថា កម្ពុជា មិនអាចបិទការនាំចូលទំនិញពីថៃបានទាំងស្រុងនោះទេ ដោយសារកាតព្វកិច្ចក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងគោលការណ៍ នៃការធ្វើពាណិជ្ជកម្មសេរី ក៏ដូចជាការធ្វើពាណិជ្ជកម្មក្នុងអាស៊ានជាដើម៕

អត្ថបទ ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកជំនាញអះអាងថា សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកំពុងគំរាមកំហែងដល់វិស័យកាត់ដេរនៅកម្ពុជា

​​បញ្ហាសង្រ្គាមដ៏តានតឹងនៅតំបន់មជ្ឈិមបូព៌ាកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់ចរន្តសេដ្ឋកិច្ច និងខ្សែច្រវាក់ដឹកជញ្ជូនសកល ដោយសារតម្លៃប្រេងហក់ឡើងខ្ពស…

អាម៉េរិក វាយតម្លៃជាថ្មីថា ចិន គ្មានផែនការឈ្លានពានតៃវ៉ាន់ នៅឆ្នាំ២០២៧ នោះទេ ខណៈចិន លួងតៃវ៉ាន់ ចុះចូលជាថ្នូរនឹងការធានាសន្តិសុខថាមពល

អាម៉េរិក បានបញ្ចេញរបាយការណ៍ស៊ើបការណ៍សម្ងាត់ចុងក្រោយរបស់ខ្លួនស្តីពីការគំរាមកំហែងជាសកល ដែលបង្ហាញថា បច្ចុប្បន្នប្រទេសចិន គ្មានផែនការបញ្ឆេះស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ