វិស័យការពារជាតិ

អាម៉េរិក និងជប៉ុនប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសេដ្ឋកិច្ច


នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនលោកស្រី Sanae Takaichi និងប្រធានាធិបតីអាម៉េរិកលោក Donald Trump បានបើកទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដោយមេដឹកនាំទាំងពីរបានសន្យាក្នុងកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ថា នឹងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ និងសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យការពារជាតិ
ដោយ

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី សាណាអិ តាកាអ៊ិឈិ បានជួបពិភាក្សាគ្នាលើកដំបូងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយបានសន្យារួមគ្នាថា នឹងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសន្តិសុខ និងសេដ្ឋកិច្ច។

សម្រាប់ផ្នែកសន្តិសុខលោកស្រី តាកាអ៊ិឈិ និងលោក ត្រាំ បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពទប់ស្កាត់ជាមុន និងការឆ្លើយតបរបស់សម្ពន្ធមិត្តចំពេលមានបញ្ហាប្រឈមកាន់តែខ្លាំងបង្កឡើងដោយប្រទេសចិន និងកូរ៉េខាងជើង ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងអំពាវនាវឱ្យសម្ពន្ធមិត្តចំណាយប្រាក់បន្ថែមទៀតលើវិស័យការពារជាតិ។ លោក ត្រាំ បាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនថា ពេលនេះជប៉ុនកំពុងបង្កើនសមត្ថភាពយោធាជាខ្លាំង ហើយអាម៉េរិកបានទទួលការបញ្ជាទិញសព្វាវុធជាច្រើនពីជប៉ុន។ លោក ត្រាំ បានពេញចិត្តជាខ្លាំងចំពោះការបញ្ជាទិញអាវុធទាំងនេះ ហើយអាម៉េរិក ក៏ពេញចិត្តនឹងធ្វើពាណិជ្ជកម្មជាមួយជប៉ុនផងដែរ។

ពាក់ព័ន្ធវិស័យសេដ្ឋកិច្ចវិញ នៅមុនពេលអាហារថ្ងៃត្រង់ជុំគ្នា លោកស្រី តាកាអ៊ិឈិ និងលោក ត្រាំ បានចុះហត្ថលេខាលើឯកសារមួយចំនួនរួមទាំងឯកសារមួយស្តីពីកិច្ចការ ដើម្បីធានា និងផ្គត់ផ្គង់រ៉ែសំខាន់ៗរួមទាំងរ៉ែកម្រផងដែរ ក្នុងកិច្ចខិតខំដើម្បីបង្កើនសន្តិសុខសេដ្ឋកិច្ចទប់ទល់នឹងប្រទេសចិន។

នៅពេលចាប់ផ្ដើមនៃកិច្ចប្រជុំនេះ លោកស្រី តាកាអ៊ិឈិ ដែលជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ជប៉ុន បានសន្យាថា នឹងកសាងយុគសម័យមាសថ្មី នៃសម្ពន្ធភាពជប៉ុន-អាម៉េរិក និងបានចាត់ទុកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបានក្លាយជាសម្ពន្ធភាពដ៏អស្ចារ្យបំផុតនៅលើពិភពលោក។

មេដឹកនាំទាំងពីរ ក៏ត្រូវបានគេរំពឹងដែរថា នឹងបញ្ជាក់ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានធ្វើឡើងក្នុងខែកក្កដា ដែលក្នុងនោះជប៉ុន ក៏បានប្តេជ្ញាចិត្តក្នុងការបោះទុនវិនិយោគចំនួន៥៥០ពាន់លានដុល្លារលើឧស្សាហកម្មសំខាន់ៗនៅសហរដ្ឋអាម៉េរិក ដូចជាឧបករណ៍បន្ទះឈីប រ៉ែសំខាន់ៗ និងការសាងសង់កប៉ាល់ ក៏ដូចជាការទិញផលិតផលកសិកម្ម និងផលិតផលផ្សេងៗទៀតរបស់សហរដ្ឋអាម៉េរិក៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យបំណុលរបស់ប្រទេសធំៗនៅលើពិភពលោក ជាពិសេសអាម៉េរិក ចេះកើនឡើងឥតឈប់ឈរ?

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងថា សហរដ្ឋអាម៉េរិក កំពុងស្ថិតលើផ្លូវនៃការកសាងកំណត់ត្រាបំណុលដ៏ច្រើនបំផុតនៅលើពិភពលោក។ កម្រិតបំ…

តម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Apple កើនដល់៤ទ្រីលានដុល្លារ ក្រោយទូរសព្ទ iPhone ថ្មីទទួលបានការគាំទ្រខ្លាំង

តម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងដល់៤ទ្រីលានដុល្លារជាលើកដំបូងកាលពីថ្ងៃទី២៨ ខែតុលា ក្រោយតម្រូវការសម្រាប់ម៉ូដែលទូរសព្ទ iP…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ